រឿងព្រេង

​អ្នកតា​នេះ​មាន​តាំងពី​យូរ​មកហើយ តាំងទី​អាស្រ័យ នៅ​វាល​បឹង ភូមិ​វាល ឃុំ​បាទី ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ។ បឹង​នេះ​ជា​វាល​ធំ​ទូលាយ មាន​ស្រះ​ដាំ​ដោយ​ដើម​ឈូក មី​ដេរដាស ដោយ​ផ្កា នឹង ផ្លែ ជាដើម ។ នៅ​ខាងលិច​ហៅ​ភូមិ​ស្វាយ​សាក់ ខាងជើង​ហៅ​ភូមិ​វាល  (​បច្ចុប្បន្ននេះ ត្រូវបាន​ឲ្យ​នាម ហៅថា​ភូមិ​សាមគ្គី​) ខាងត្បូង​ហៅ​ភូមិ​បាទី ខាងលិច​ហៅ ភូមិ​ព្រៃ​ព្រំ ។ ទី​អាស្រម តាំងនៅ​កណ្តាលវាល​នេះ​ប្របផ្លូវ​រាជការ ។ អាស្រម​នេះ​មាន​គេហដ្ឋាន​ពីរ​ជាប់​គ្នា ។ នៅ​ជ្រុង​ឥសាន​ចម្ងាយ​ពី​អាស្រម​នេះ​ចំនួន ១០ ម៉ែត្រ មាន​ដើម​ពោធិ​ដ៏​ធំ​១​ដែល​បរិបូ​ណ៍​ដោយ​មែក និង​ស្លឹក ជះ​ម្លប់ មាន​ខ្យល់អាកាស​ល្ហើយ​ត្រជាក់ ជាទី​បន្ទោបង់​នូវ​សេចក្តី​ក្តៅក្រហាយ របស់​អ្នកដំណើរ ដែល​បាន​ចូលទៅ​ស្នាក់អាស្រ័យ នៅក្រោម​ម្លប់​ពោធិ​នោះ ។ នៅក្បែរនោះ មាន​អណ្តូងទឹក​មួយ ជាទី​បន្ទោបង់​នូវ​សេចក្តី​សំរេក​គំលាន របស់​សត្វពាហណៈ និង​ជន​ក្នុងស្រុក​ព្រមទាំង​អ្នកដំណើរ​ផង ។ នា​រដូវ​ផ្កា​ផ្លែ មាន​សត្វ​បក្សី … អានរឿងពេញ
អតីត​ក្នុង​កាលនោះ​មាន​មហាឫស្សី​មួយ​អង្គ គង់នៅ​ព្រៃ​ភ្នំ​មួយ​ឈ្មោះ​វុ​ឌ្ឍី​ប​ពិត តាំង​ចង្ក្រម​ភាវនា​ក្នុង​ទី​ភ្នំ​នោះ ជាអង្វែង​ឆ្នាំ​មក​។ នៅ​កន្លែង​នោះ​មាន​ស្រះ​បួន គឺ​ទិស​បូព៌ា​១ ទក្សិណ​១ បស្ចិម​១ និង ឧត្ដរ​១ ។ ស្រះ​នោះមាន​ទឹកថ្លា មាន​ដុះ​ឈូកក្រហម ឈូកស និង​បុប្ពា​ផង​ទាំងពួង​ជាទី​សប្បាយ​នៃ​មច្ឆា​គ្រប់​បែប ឯ​មាត់ច្រាំង​ក៏​ជ្រាល​មុខគួរ​ឱ្យសប្បាយ​ពេក​ណាស់​។ ស្រះ​ទាំង​បួន​នៅ​ឆ្ងាយ​ពី​អាស្រម​ប្រហែល​មួយ​យោជន៍ ព្រះ​ឥសី​ក៏​ធ្លាប់តែ​ទៅ​ស្រង់ទឹក​រាល់ដង​ផង​។ មាន​សម័យ​ថ្ងៃមួយ ព្រះ​ឥសី​គង់​ចម្រើន​មេត្ដាភាវនា ដោយ​ញាណ​ឈាន​លោកិយ​សព្វគ្រប់​ទៅ​ឃើញ​ថា ៖ ឱ ! មាន​ទេព​ធិ​តា​មក​ចាប់កំណើត​ក្នុង​ផ្កា​ឧត្បល ដែល​ដុះ​ក្នុង​ស្រះ​ខាង​ឧត្ដរ​បាន​អាយុ​៩​ថ្ងៃ​ហើយ​តើ អាត្មាអញ​ក៏​ខានទៅស្រង់​ទី​កឯ​ស្រះ​នោះ​៩​ថ្ងៃ​ហើយ​ដែរ​។ ព្រះ​ឥសី​ក៏​ដាក់​ស្មិង​ស្មា​ធ​គិត​ថា​អាត្មាអញ​គួរ​ទៅ​យក​មក​ចិ​ញ្ចឹម​បីបាច់​ថែរក្សា​ចុះ គិត​ហើយ​ក៏​រៀប​អង្គ​ផ្ចង​ដំណើរ​តម្រង់​ទៅ​ទិសឧត្ដរ ដល់​ស្រះ​ហើយព្រះ​ឥសី​ឈរ​សំឡឹង​មើលគ្រប់​ផ្កា​ឧត្បល​មួយ​ធំ ខ្ពស់ ឃើញ​នាង​ទេវធីតា​អង្គុយ​ក្នុង​ផ្កា​នោះ ព្រះ​ឥសី​ក៏​ចុះ​ទៅ​កាច់​យក​ផ្កា​នោះ​មក ហើយ​និមន្ដ​ត្រឡប់​មក​កាន់អាស្រម​វឹ​ញ ចិ​ញ្ចឹម​ថែរក្សា​ជា​សុខ​សប្បាយ។ លុះដល់​នាង​ធំ ក៏​ឱ្យឈ្មោះ​ថា “​ឧត្ដរ​បុប្ពា ” លុះ​បាន​អាយុ​១៥​វស្សា លោកតា​ក៏​ភ្នក​ព្រះ​ទ័យ​នឹក​អាណិត​ចៅស្រី ព្រោះ​ពេញ​រូបរាង​ទៅ​ហើយ នៅ​កំព្រា​ឥត​គ្នីគ្នា​នឹង​លេង​ប្រឡែង​ឯកឯង អផ្សុក​វិតក្ក​ចិត្ដ ដូច្នេះ​គួរតែ​អញ​យក​បុប្ពា​មួយ​ទង​មក​ជប់​ឱ្យ​កើតជា​គ្នា​គ្រាន់​បានជា​ពីរ​នាក់។ ព្រះ​ឥសី​គិត​ហើយ ឈ្វេងយល់​ថា ឥឡូវ​បើ​យក​ផ្កា​ដទៃ​ផ្សេង​មក​ជប់​ជា​មនុស្ស​ទៅ​ឃើញ​ថា ជា​ជាតិ​ផ្កា​ដូច​គ្នា ដូច្នេះ​ចាំ​យកជាតិ​ដែលកើត​ចេញពី​នាង​ផ្ទាល់​វិញ។ … អានរឿងពេញ
ក្នុង​អតីតកាល​យូរអង្វែង​ហើយ​នោះ មាន​បុរស​ម្នាក់​ឈ្មោះ កង ប្រ​ព​ន្ឋ​ឈ្មោះ ជុំ ។ អ្នក​ទាំង​ពីរ​នេះ​តាំងពីភប់ប្រសព្វ​គ្នា​រកស៊ី​មក ចេះ​តែ​ក្រ​ទៅ​ៗ លំបាក​តោកយ៉ាក​វេទនា​ជាទី​បំផុត នឹក​អៀនខ្មាស​ចំពោះ​អ្នកស្រុក​ជិតខាងណាស់ដោយ​នឹក​ថា ម្ដេច​ក៏​គេ​រកស៊ី​ចេះ​តែ​មាន​ទៅ​ៗ ឯ​ខ្លួនឯង​ម្ដេច​ក៏​ចេះ​តែ​ក្រ?  គិត​ដូច្នេះ​ហើយ ក៏​បបួលប្ដី​ប្រ​ព​ន្ឋ​រត់​ចេញពី​ស្រុក​ទៅ​ព្រៃ ធ្វើ​ចម្ការ ដាំ​ដំណាំ​គ្រប់​បែបនៅ​ទី​មួយ​ឆ្ងាយ​ពី​គេ​។ នៅ​កន្លែង​នោះ​គេ​សង់​ខ្ទម​តូច​មួយ គ្រាន់​នឹង​ជ្រក​នៅ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ។ លុះ​យូរ​ៗ​ទៅ ឈ្មោះ​នាង​ជុំ ប្រកប​របរ​រកស៊ី​ចេះ​តែ​ចម្រើន​ឡើង​ៗ ក៏​បាន​រុះរើ​ផ្ទះ​របស់​ខ្លួន​ពី​កន្លែង​ចាស់ យក​មក​សង់​ត្រង់​កន្លែង​ចម្ការ​របស់​ខ្លួន​នោះ ឯ​ឈ្មោះ​កង និង​នាង​ជុំ ទាំង​ពីរនាក់​នេះ ជា​មនុស្ស​សុចរិតទៀងត្រង់ មានធម៌​សប្បុរស​សង្គ្រោះ​ដល់​អ្នក​កំសត់ អត់ឃ្លាន​ឯទៀត​ណាស់ ហៅ​គេឯងឱ្យមក​នៅ​ជាមួយ​ផង​ក៏​មាន​។ មិនយូរ​ប៉ុន្មាន អ្នក​ទាំង​ពីរ​បាន​ក្លាយទៅជា​អ្នកមាន​ស្ដុកស្ដម្ភ​មាំមួន​ជាងគេ មានបរិវារ​ក៏​ច្រើន​។ ចំណែក​អ្នក​ដែល​ក្រខ្សត់​ឯទៀត​ៗ​ក៏​តែងតែ​ចូល​ទៅ​ខ្ចីបុល ស្រូវ​អង្ករ​ប្រាក់​កាស អំពី​ឈ្មោះ​កង នាង​ជុំ គ្រប់​គ្នា​តែ​អ្នក​ទាំង​ពីរ​នេះ​តាំងពី​ទៅ​នៅ​ទីកន្លែង​នោះ បាន​ធ្វើ​កន្លែង​មួយសម្រាប់​អុជ​ទៀន​ធូប​បូជា ដាក់​នំចំណី​សែនជា​ធម្មតា​រៀងរាល់ថ្ងៃ ។ អ្នក​ជិតខាង​ឃើញ​អ្នក​ទាំង​ពីរ​ធ្វើ​ដូច្នោះ ក៏​នាំ​គ្នា​ធ្វើ​តាម លុះ​អ្នក​ទាំង​ពីរ​ចាស់ជរា​ស្លាប់​បាត់​ទៅ អ្នកស្រុក​នៅ​ឯក្រោយ​ក៏​នាំ​គ្នា​បូជា​កន្លែង​នោះ​ជាប់​រហូត​មក។ កន្លែង​នោះ​ដើម​ឡើយ​គេ​ហៅ​ថា ចម្ការ តា​កង យាយ​ជុំ លុះដល់​មកខាងក្រោយ​ក៏​ក្លាយទៅជា​ហៅ​ថា អ្នកតា​កង​ជុំ … អានរឿងពេញ
នៅ​ភូមិ​សូ​សែន សង្កាត់​សូ​សែន ស្រុក​ព្រៃឈរ កំពង់ចាម មាន​អ្នកតា​មួយ​គេ​ហៅ​ថា​អ្នកតា “​ពុំ​-​សែន​” មាន រឿងរ៉ាវ​ទាក់ទង​នឹង​អ្នកតា​នោះ​ដូច​តទៅ ៖ ប្រមាណ​ជា​ក្នុង ព .​ស ២៣៨៤ មាន​យាយ​តា​២​នាក់​ប្ដី​ប្រពន្ធ​ឈ្មោះ “​តា​ពុំ យាយ​សែន ” គាត់​នៅ​ស្រុក​សំរោង ខែត្រ​ជាមួយ​គា្ន ទាំង​ពីរ​នាក់​បបួល​គា្ន​ទៅរ​កភូមិ​ថ្មី​មួយ​នៅ​ភូមិ​គុក​គុហា (​បើ​ហៅ​តាម​អ្នកស្រុក​ថា ភូមិ​បន្ទាយ​) គាត់​បាន​បោះគោល​ជា​ចារឹក​វាតទី​ភូមិ​ប្រមាណ​ជា​ពី​រហិក​តា​៤​ជ្រុង​ស្មើ ហើយ​បាន​សង់ផ្ទះ​មួយ​ខ្នង​តូច ដោយ​គ្រឿងឈើ​ប្រក់​ស្លឹក មាន​លើកដី​ចាក់​ព័ទ្ធ​ជុំវិញ​ជា​ទំនប់​ទឹក ដាំ​ដំណាំ​ផ្សេង​ៗ មាន​ចេក ខ្នុរ ជាដើម ។ នៅ​ខាងកើត​ភូមិគាត់​ចម្ងាយ​ប្រមាណ​២០០​ម​. មាន​ដើម​ពោធិ៍​១​ដើម ដុះ​នៅ​លើ​ដី​ទួល​មួយ​ខ្ពស់ ដែល​មានព្រៃ​ដុះ​ព័ទ្ធ​ជុំវិញ នៅ​ពេលយប់​គេ​តែង​ឃើញ​មាន​ភ្លើង​ហោះ​ចេញពី​ដើម​ពោធិ៍​នោះ​ជា​និច្ច​រាល់ថ្ងៃ ។ យាយ​សែន​មាន​សេចក្ដី​សង្ស័យ ទើប​ប្រើ​តា ពុំ ជា​ប្ដី​ឱ្យទៅ​មើល​ត្រង់​ដើម​ពោធិ៍​នោះ បាន​ប្រទះ​ឃើញ​រូបចម្លាក់​មួយសាង​ដោយ​ថ្ម សណ្ឋាន​ជា​មនុស្ស​ឈរ​ផ្អែកនឹង​គល់​ពោធិ៍ គាត់​ពិនិត្យ​សព្វគ្រប់​ទៅ​ឃើញ​ដូច​ជា​ព្រះ​ពុទ្ធរូប ហើយ​មាន​ពណ៌​ស​ប្រផេះ ដូច​ជា​ថ្មថ្លើមអណ្ដើក ទំហំ ៤​ដ​.​ម កំពស់​ប្រមាណ​១​ម៉ែត្រ​កន្លះ ឥត​មាន​ឆ្លាក់​ក្បាច់​អ្វី​ទេ ។ … អានរឿងពេញ
ដើម​ឡើយ​ មាន​បុរស​ម្នាក់​ បាន​ទទួល​បណ្ដាំ​ពី​ឪពុក​ប្រដៅ​ថា << កុំ​ឲ្យ​យក​ស្រី​ប្ដី​លែង​ និង​ស្រី​សៅកែ​ ឲ្យ​យក​តែ​ស្រី​ក្រមុំ​ព្រហ្មចារី​ និង​ម៉េម៉ាយ​ប្ដី​ស្លាប់​ ធ្វើ​ជា​ប្រពន្ធ​ ហើយ​កុំ​ឲ្យ​យក​ក្លើ​នឹង​មនុស្ស​គ្រូ​បី >> តែ​មិន​ដូច្នោះ​ បុរស​នោះ​ បាន​យក​ស្រី​ទាំង​៤​នាក់​នោះ​ជា​ប្រពន្ធ​ និង​យក​មនុស្ស​គ្រូ​បី​ជា​ក្លើ​ ដើម្បី​ល្បង​មើល ។ ថ្ងៃ​មួយ​ក្ងោក​មាស​របស់​ស្ដេច​ ទៅ​រក​ស៊ី​ក្បែរ​ផ្ទះ​បុរស​នោះ, ឯ​បុរស​នោះ​ គិត​ពិសោធ​មើល​ ក៏​ចាប់​ក្ងោក​មាស​នោះ​យក​ទៅ​ចង​លាក់​ទុក​ក្នុង​ទ្រុង​មួយ​ ហើយ​ដាក់​ចំណី​ បាយ​ទឹក​ឲ្យ​ក្ងោក​នោះ​ស៊ី​ រួច​បុរស​យក​មាន់​គក​មួយ​ ទៅ​កាប់​ធ្វើ​ម្ហូប​បរិភោគ ។ ពេល​នឹង​បរិភោគ​បុរស​នោះ​ បាន​យក​ប្រពន្ធ​ទាំង​៤​និង​ក្លើ​នោះ​ ទៅ​បរិភោគ​ទាំង​អស់​គ្នា ។ កំពុង​តែ​ស៊ី​ក៏​ធ្វើ​ជា​ភ្លក្ស​ និយាយ​ថា << នេះ​គឺ​ជា​សាច់​ក្ងោក​មាស​ស្ដេច​ ដែល​អញ​បាន​លួច​កាប់​យក​មក​ស៊ី >> … អានរឿងពេញ
មាន​បុរស​ម្នាក់​ មាន​កូន​ប្រុស​៤​នាក់​ បាន​សិក្សា​វិជ្ជា​៤​បទ​ ស្ទាត់​ជំនាញ​រៀង​ខ្លួន​ គឺ​ម្នាក់​ចេះ​ស៊ី , ម្នាក់​ចេះ​ដេក , ម្នាក់​ចេះ​កាត់​ក្ដី​ ម្នាក់​ទៀត​ចេះ​ចង់​ស្រី ។ ឪពុក​ក៏​យក​កូន​ទាំង​៤​នាក់​ទៅ​ថ្វាយ​ស្ដេច​ ក្រាប​អំពី​វិជ្ជា​នីមួយ​ៗ​ ក្នុង​ខណៈ​ដែល​ថ្វាយ​នោះ ។ ស្ដេច​ទ្រង់​រក្សា​ទទួល​ទុក ។ ថ្ងៃ​មួយ​ ស្ដេច​ទ្រង់​ពិសោធ​បុរស​ម្នាក់​ ដែល​ចេះ​ស៊ី​ជា​មុន, ឲ្យ​គេ​រៀប​ភោជនាហារ​ជា​ច្រើន​មុខ​ ស្ដេច​ដួស​ទឹក​ឆៅ​មួយ​ក្រចក​ ដាក់​ទៅ​ក្នុង​ចាន​សម្ល​មួយ​ ហើយ​ទ្រង់​ប្រាប់​ទៅ​បុរស​នោះ​ថា << ឲ្យ​ស៊ី​ភោជនាហារ​គ្រប់​មុខ >> ។ បុរស​នោះ​ក៏​បរិភោគ​ តាម​ព្រះ​រាជ​បញ្ជា, ដល់​ទៅ​សម្ល​មួយ​មុខ​ ដែល​ស្ដេច​បាន​ដាក់​ទឹក​ឆៅ​មួយ​ក្រចក​ចូល​នោះ​ បុរស​នោះ​មិន​បរិភោគ ។ ស្ដេច​សួរ​បុរស​នោះ​ថា << ហេតុម្ដេច​បាន​ជា​ចៅ​ឯង​ មិន​បរិភោគ​សម្ល​នេះ … អានរឿងពេញ
មានរឿង​ព្រេង​មួយ​ ដំណាល​ថា : មាន​បុរស​កំជិល​ម្នាក់​ មាន​ប្រពន្ធ​គ្រប់​លក្ខណ៍​ មាន​កិរិយា​មារយាទ​ល្អ​ ចេះ​គោរព​ប្រណិប័តន៍​ប្ដី ។ តាំង​ពី​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​មក , បុរស​កំជិល​ចេះ​តែ​ពី​ដេក​ ដល់​ឃ្លាន​បាយ​ ទើប​ក្រោក​ឡើង​ស៊ីៗ​ រួច​ដេក​ទៅ​វិញ​ សូម្បី​ថ្នាំ​ជក់​ ក៏​ប្រពន្ធ​មូរ​ឲ្យ​ដែរ ។ ប្រពន្ធ​ជា​មនុស្ស​គោរព​ប្រណិប័តន៍​ប្ដី​ មិន​មាន​ពាក្យ​អាក្រក់​ ទៅ​លើ​ប្ដី​សោះ​ លើក​បាយ​ទឹក​និង​របស់​អ្វី​ឲ្យ​ប្ដី​ សុទ្ធ​តែ​សំពះ , ដល់​ទៅ​យូរ​ទៅ​ មាន​សេចក្ដី​ក្រីក្រ​ខ្លាំង​ណាស់​ នាង​នោះ​រក​អ្វី​ចិញ្ចឹម​ពុំ​បាន​សោះ​ឡើយ, ថ្ងៃ​មួយ​ នាង​រៀប​ស្លា​៥​ម៉ាត់​ បារី​៥​ចូល​ទៅ​ក្រាប​សំពះ​ប្ដី​ ហើយ​ថា << ខ្ញុំ​សុំ​ទោស​អ្នក​ប្ដី​ ត្បិត​យើង​សព្វ​ថ្ងៃ​ ក្រ​ណាស់​ យើង​មិន​បាន​រក​ស៊ី​ គ្មាន​ទទួល​ទាន​ទេ​ សុំ​ឲ្យ​អ្នក​ទៅ​កាប់​ឈើ​ ធ្វើ​នង្គ័ល​ រនាស់​ធ្វើ​ស្រែ​នឹង​គេ​ … អានរឿងពេញ
រឿងភ្នំសុពណ៌កាលីកាល​ពី​ព្រេង​នាយ​មាន​ក្រពើ​មួយ​ឈ្មោះ “សុពណ៌​កាលី ” មាន​ខ្លួន​ធំ​មហិមា ហើយ​មាន​រឹទ្ធិ​ខ្លាំង​ពូកែ​ណាស់ គ្មាន​ក្រពើ​ណា​មួយ​អាច​ប្រលង​រឹទ្ធិ​ជាមួយ​វា​បាន​ទេ។ សុពណ៏​កាលី​រស់​នៅ​ក្នុង​អន្លង់​មួយ​ឈ្មោះ​អន្លង់​សាលី ក្នុង​ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់​ចាម។ ក្នុង​សម័យ​នោះ នៅ​ឃុំ​មហា​លាភ ស្រុក​កោះ​សូទិន ខេត្ត​កំពង់​ចាម មាន​ក្រពើ​មួយ​ឈ្មោះ នាង​ឪរ៉ៃ អាស្រ័យ​ក្នុង​ទន្លេ​តូច ត្រង់​កំពង់​វត្ដ​មហាលាភ នាង​ឪរ៉ៃ​ជា​ក្រពើ​លោក​សង្ឃ​ចិញ្ចឹម​។ ពេល​លោក​និមន្ដ​ទៅ​បិណ្ឌ​បាត ក្រពើ​តែង​បញ្ជិះ​ចំលង​លោក​ទៅ​ត្រើយ​ម្ខាង។ ដល់​លោក​និមន្ដ​ត្រលប់​មក​វិញ ក្រពើ​នោះ​ក៏​ចំលង​លោក​មក​វិញ​ជា​ធម្មតា។ ក្រពើ​នោះ​មាន​មាឌ​ធំ​ណាស់ ក្បាល​វា​ប្រវែង​ពីរ​ហត្ថ អាច​កាលា​ខ្លួន​ជា​មនុស្ស​ក៏​បាន ជា​ក្រពើ​ក៏​បាន។ មាន​កាល​មួយ​នោះ វា​កាលា​ខ្លួន​ជា​មនុស្ស បានលឺ​មនុស្ស​និយាយ​គ្នា “​ក្រពើ​នាង​ឪរ៉ៃ​ធំ​អ្វី​ប៉ុន​ហ្នឹង ក្រពើ​សុពណ៌​កាលី​នៅ​អន្លង់​សាលី ធំ​ជាង​នេះ​ទៅ​ទៀត”។ ក្រពើ​នាង​ឪរ៉ៃ បាន​លឺ​មនុស្ស​និយាយ​ដូច្នោះ នឹក​តូច​ចិត្ត​ណាស់ តែ​ខំ​នៅ​ស្ងៀម​មិន​មាន​ប្រតិកម្ម​អ្វី​ចំពោះ​មនុស្ស​ឡើយ។ ប៉ុន្ដៃ​ថ្ងៃ​ក្រោយ​មក វា​ក៏​ហែល​ទៅ​តាម​ទន្លេ​តូច​ដែល​​មាន​​ចំងាយ​ច្រើន​គីឡូម៉ែត្រ សំដៅ​​ទៅ​រក​ក្រពើ​សុពណ៌កាលី ដើម្បី​ប្រលង​រឹទ្ធិ​នឹង​គ្នា។ លុះ​ចេញ​ទៅ​ដល់​មាត់​ពាម​ផ្កា​ម្រេច វា​ជួប​នឹង​តាចាស់​យាយ​ចាស់ កំពុង​ចែវ​ទូក​ឆ្លង​ទន្លេ​ធំ។ នា​ឪរ៉ៃ​គិត​ថា បើ​ខ្លួន​វា​នៅ​ជា​ក្រពើ នឹង​សុំ​ដោយ​សារ​តាយាយ​នេះ​ពុំ​បាន​ទេ ព្រោះ​គាត់​ខ្លាច។ ដូច​នេះ​វា​គួរ​និម្មិត​ខ្លួន​ជា​លោក​នេន ទើប​សុំ​ដោយ​សារ​គាត់​បាន។ គិត​ហើយ​វា​ក៏​និមិ្មត​ជា​លោក​នេន … អានរឿងពេញ
វត្ត​សំពៅ​ប្រាំ ស្ថិត​នៅ​ទី​ខ្ពង់​រាប នៃ​ភ្នំ​បូក​គោ ដែល​សព្វ​ថ្ងៃ​នេះ​រាជ​ការ​បាន​តាំង​ជា​ទី​ក្រុង​ទេសចរណ៏​មួយ​យ៉ាង​សំខាន់ សម្រាប់​យក​ខ្យល់​អាកាស​ស្អាត​ស្អំ​នៅ​មាត់​សមុទ្រុ។ ភ្នំនេះ​ឋិត​នៅ​ក្នុង​ពួក​ភ្នំ​កំចាយ ពី​ដើម​នៅ​ក្នុង​ឃុំ​កោះ​តូច ស្រុក​កំពត ខេត្ត​កំពត ប៉ុន្តែ​សព្វ​ថ្ងៃ​គេ​កាត់​ចេញ​ដោយ​ឡែក​ជា​បុរី​មួយ ដោយ​មាន​ការ​គ្រប់​គ្រង​ពិសេស​ដាច់​ចេញ​ពី​ខេត្ត​កំពត។ សព្វ​ថ្ងៃ​ទី​ក្រុង​ថ្មី​នេះ បាន​រៀប​ចំ​ជា​ថ្មី​ឱ្យ​ទាន់​សម័យ ឯ​ផ្លូវ​ថ្នល់​ដែល​លូន​ក្រវេច​ក្ររៀន​តាម​ចង្កេះ​ភ្នំ កាត់​ជា​ជ្រោះ​ឡើង​ទៅ​ខ្ពង់​បុព្វតា​នេះ ក៏​បាន​ក្រាល​ថ្ម​ចាក់​ជ័រ​យ៉ាង​ស្អាត​បាត រថយន្ត​តូច​គ្រប់​ធុន​បើក​បរ​គ្មាន​លំបាក​ទេ លើក​លែង​តែ​រថយន្ត​ធំ​វែងៗ​បើក​បរ​ពុំ​បាន ត្បិត​បត់​បែន​ពុំ​កើត ព្រោះ​ផ្លូវ​នេះ​ក្ងិក​ក្ងក់​ពេក។ ផ្លូវ​ឡើង​នេះ​មាន​ចម្ងាយ​ចាប់​តាំង​ពី​ត្រង់​បែក​ចេញ​ពី​ផ្លូវ​ជាតិ​លេខ​៣ (ផ្លូវ​កំពត​-​វាល​​រិញ) ទៅ​មាន​៣២​គ.ម ប៉ុនែ្ត​ដោយ​ផ្លូវ​បត់​បែន ហើយ​ត្រូវ​ឡើង​ជា​ដរាប​ផង រថយន្ត​បើក​ពុំ​សូវ​លឿន​ប៉ុន្មាន​ទេ។ ពី​ដើម​ខ្ពង់​រាប​បូក​គោ​ជា​កន្លែង​យក​ខ្យល់​អាកាស​សម្រាប់​ជន​ជាតី​អ៊ឺរ៉ុប ដែល​ជា​អាណា​ព្យាបាល​ស្រុក​យើង គឺ​លោក​ហ្វ្រង់ស្វា-បូដ្វាំង ជា​រេស៊ីដង់​សុប៉េរេយើ នៅ​ប្រទេស​ កម្ពុជា​បាន​ចាត់​កសាង ហើយ​សម្ពោធ​ផ្លូវ​ការ​កាល​ពី​ឆ្នាំ​១៩២៥។ កាល​ពី​សម័យ​កសាង​នោះ ដោយ​ទ្រង់​ថា បារាំង​រៀប​ចំ ធ្វើ​ទី​សំណាក់​អាស្រ័យ​យក​ធាតុ​ត្រជាក់​សម្រាប់​ពួក​គេ ដូច្នេះ​ព្រះ​មហាក្សត្រ​ខ្មែរ​យើង​ក៏​ព្រះ​អង្គ ទ្រង់​ព្រះ​តំរិះ​ដល់​ព្រះ​ពុទ្ធិ​សាសនា​ភ្លាម​ដែរ គឺ​ព្រះ​អង្គ​ទ្រង់​សាង​អារាម​មួយ ដោយ​មាន​កូន​វិហារ​តូច​មួយ​នឹង​ចេតិយ​ឡើង​មួយ​ដែរ។ សំណង់​វត្ត​នេះ​តាំង​លើ​ដី​ខ្ពស់ ជា​កំពូល​ភ្នំ​ដ៏​មាន​ផែន​ថ្ម​ធំៗ​នៅ​ពាស​ពេញ ចម្លែក​ជាង​គេ​គឺ​ផែន​ថ្ម ជា​បន្ទះៗ មាន​ទំហំ​បណ្តោយ​ប្រមាណ​ជា​ជាង​១០មែត្រ និង​កំពស់​ប្រហែល​ជិត​១០​មែត្រ​ដែរ។ ទ្រង់​ទ្រាយ​ផែន​ថ្ម​នេះ​មាន​ភាព​សំប៉ែត​ខ្ពស់ ទ្រ​ទុង​នៅ​តំរៀប​គ្នា​ជា​ប្រាំ​សន្លឹក មាន​សណ្ឋាន​ដូច​ក្តោង​សំពៅ​ត្រដាង។ ដោយ​ឃើញ​រូប​ភាព​​នៃ​ថ្ម​ទាំង​ប្រាំ​ផែន​នេះ … អានរឿងពេញ
នៅ​ក្នុង​ឃុំ​ត្រពាំង​ឬស្សី ស្រុក​កំពង់​ស្វាយ ខេត្តកំពង់ធំ មាន​ភូមិ​មួយ​ឈ្មោះ​ភូមិ​ស្តី​បិត​មាស តាំង​នៅ​តាម​មាត់​ស្ទឹង។ បាន​ជា​មាន​នាម​ភូមិ​ស្តីបិតមាស ដោយ​មាន​រឿង​ព្រេង​ដំណាល​ថា ៖ កាល​កន្លង​យូរ​អង្វែង​ឆ្នាំ​មក​ហើយ មាន​មេ​ធ្នោះ​មួយ​គ្រួ គឺប្តី​ប្រពន្ធ និង​កូន​ក្រមុំ​មួ​យ មាន​រូប​ស្រស់​ឆើត​ឆាយ សំ​ចត​នៅ​ព្រែក​ធ្វើ​នេសាទ​នៅ​ក្បែរ​ខ្ទម​អ្នក​តា​ជាដើម​ស្ទី។ ការ​នេសាទ​របស់​មេ​ធ្នោះ​នេះ ចេះ​តែ​ចម្រើន​រៀង​រាល់​ឆ្នាំ រហូត​ទាល់​តែ​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ទ្រព្យ​សម្បតិ្ត​ស្តកស្តម្ភ​ដោយ​របរ​នេសាទ​របស់​ខ្លួន។ តំបន់​នោះ​ជា​តំបន់​មាន​មូស​ច្រើន​អនេក ថ្ងៃ​មួយ​នៅ​ពេល​ទៀប​យប់ មេ​ធ្នោះ​បាន​ជួប​ជុំ​និង​គ្រួសារ​ខ្លួន​ផង និង​កូន​ឈ្នួល​ខ្លួន​ផង ក៏​និយាយ​ទៅ​កាន់​កូន​ឈ្នួល​ជា​ពាក្យ​និយាយ​លេង​ថាៈ ក្នុង​បណ្តា​អ្នក​ទាំង​អស់​គ្នា មាន​នរណា​ហ៊ាន​ដេក​ហាល​មូស​១​យប់​ទេ។ ពេល​នោះ​មាន​កូន​ឈ្នួល​កំឡោះ​ម្នាក់​ប្រកប​ដោយ​រូប​ឆោម និង​ប្រាជ្ញា​ឈ្លាស​វៃ បាន​ឆ្លើយ​ទទួល​ខ្លួន​ថា ខ្ញុំ​ហ៊ាន​បើ​ខ្ញុំ​ដេក​ហាល​មូស​១​យប់​បាន តើ​លោក​ដង្ខៅ​ឱ្យ​អ្វី​ខ្ញុំ?។ មេធ្នោះ​បែប​អន់​ចិត្តក៏​និយាយ​តប​វិញ​ថា ៖ “អា​ចោល​ម្សៀត ឯង​ចេះ​តែ​អួត​គេ និយាយ​សួរ​ឯណា​នោះ ក៏​ឯង​និយាយ​រ៉ាប់​រង​ដែរ”។ កូន​ឈ្នួល​កំឡោះ​នោះក៏​និយាយ​តប​វិញ​ថា “បើ​ខ្ញុំ​អួត​នោះសូម​ឱ្យ​ដង្ហៅ​ភ្នាល់​ជាមួយ​ខ្ញុំ​ទៅ ហ៊ាន​ដាក់​អ្វី​ក៏​ហ៊ាន​ដាក់​​ដែរ”។ ដង្ខៅ​រឹត​ខឹង​និយាយ​ថា “អញ​ដាក់​របស់​ទ្រព្យ​ដែល​អញ​មាន​ទាំង​អស់ អញ​ចុះ​ចេញ​តែ​ខ្លួន​ទេ ឱ្យ​តែ​ឯង​ហ៊ាន​ឱ្យ​អញ​ចង​ឯង​ទុក​ហាល​មូស​១​យប់​ទាល់​ភ្លឺ ចុះ​បើ​ឯង​ពុំ​ហ៊ាន ឬ​ទ្រាំ​មិន​បាន​វិញ តើ​ឯង​សុខ​ចិត្ត​នៅ​បម្រើ​ធ្វើ​ខ្ញុំ​អញ អស់​មួយ​ជីវិត​ឬ?” កូន​ឈ្នួល​ឆ្លើយ​ថា​ខ្ញុំ​សុខ​ចិត្តធ្វើ​ តែ​បើ​ដង្ខៅ​សុ​ខ​ចិត្ត ត្រូវ​ឱ្យ​កូន​ក្រមុំ​ដង្ហៅ​មក​ខ្ញុំ​ទៀត​ផង កាល​បើ​ខ្ញុំ​ឈ្នះ។ ដង្ខៅ​ថា អញ​សុខ​ចិត្តមិន​ខ្លាច​ទេ បើ​ដូច្នេះ​ត្រូវ​ពពួក​កម្មករ​ទាំង​អស់ ចាប់​វា​ចង​មក​ភ្លាម​ឱ្យ​ជាប់​នឹង​ដើម​​ស្តី​ក្រោយ​ខ្ទម​អ្នក​តា​នេះ​ចុះ អញ​សុខ​ចិត្ត … អានរឿងពេញ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 71 other followers

%d bloggers like this: