ឌ.កីឡា តន្រ្តី
ប្រភព៖ llundi.wordpress.com
ចំប៉ីសៀមរាប
I. ឱ!ខេត្តសៀមរាប ប្រៀបឋានឱសថ កាលខ្ញុំប្រតិព័ទ្ធផ្កាបាត់ដំបង ដកចិត្តមិនរួច កួចគិតគេងផ្សង ស្នេហ៍បាត់ដំបង ប៉ងស្ម័គ្រចំប៉ា ។
II. ឥឡូវបានយល់ ចំប៉ីសៀមរាប ក្រអូបជ្រួលជ្រៀប ពោរពេញឱរ៉ា រូបបងបានស្បើយ ពីរឿងស្នេហា ដោយសារចំប៉ា អោយរៀមក្រៀមក្រំ។
III. រយព្រួយរយនឹក រយសែនទន្ទឹង ពុំឃើញដំណឹង ដែលរៀមផ្តែផ្តាំ កន្លងផុតទៅ ជាយូរខែឆ្នាំ តើឱ្យទ្រាំចាំ ទ្រាំចាំ ទ្រាំចាំម្តេចទៅ…។
IV. ពេលនេះចំប៉ី សៀមរាបបងអឺយ មានតែអ្នកហើយ ដែលលោកតម្រូវ ជួយផងគ្រាន់ឱ្យ បងបានរស់នៅ ជាគ្នាតទៅ នឹងចំប៉ីអឺយ ៕













បញ្ចេញមតិ
មតិ (1)