រឿងព្រេង
ប្រភព៖ mediakh.com
កម្រងអត្ថបទស្តីពីរឿងព្រេងខ្មែរ “រឿងអ្នកតាឈ្មោះយាយទេព្វ នៅខេត្តព្រៃវែង”
អ្នកតានេះមានតាំងពីយូរមកហើយ តាំងទីអាស្រ័យ នៅវាលបឹង ភូមិវាល ឃុំបាទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។ បឹងនេះជាវាលធំទូលាយ មានស្រះដាំដោយដើមឈូក មីដេរដាស ដោយផ្កា នឹង ផ្លែ ជាដើម ។ នៅខាងលិចហៅភូមិស្វាយសាក់ ខាងជើងហៅភូមិវាល (បច្ចុប្បន្ននេះ ត្រូវបានឲ្យនាម ហៅថាភូមិសាមគ្គី) ខាងត្បូងហៅភូមិបាទី ខាងលិចហៅ ភូមិព្រៃព្រំ ។ ទីអាស្រម តាំងនៅកណ្តាលវាលនេះប្របផ្លូវរាជការ ។ អាស្រមនេះមានគេហដ្ឋានពីរជាប់គ្នា ។ នៅជ្រុងឥសានចម្ងាយពីអាស្រមនេះចំនួន ១០ ម៉ែត្រ មានដើមពោធិដ៏ធំ១ដែលបរិបូណ៍ដោយមែក និងស្លឹក ជះម្លប់ មានខ្យល់អាកាសល្ហើយត្រជាក់ ជាទីបន្ទោបង់នូវសេចក្តីក្តៅក្រហាយ របស់អ្នកដំណើរ ដែលបានចូលទៅស្នាក់អាស្រ័យ នៅក្រោមម្លប់ពោធិនោះ ។ នៅក្បែរនោះ មានអណ្តូងទឹកមួយ ជាទីបន្ទោបង់នូវសេចក្តីសំរេកគំលាន របស់សត្វពាហណៈ និងជនក្នុងស្រុកព្រមទាំងអ្នកដំណើរផង ។ នារដូវផ្កាផ្លែ មានសត្វបក្សី … អានរឿងពេញ
អតីតក្នុងកាលនោះមានមហាឫស្សីមួយអង្គ គង់នៅព្រៃភ្នំមួយឈ្មោះវុឌ្ឍីបពិត តាំងចង្ក្រមភាវនាក្នុងទីភ្នំនោះ ជាអង្វែងឆ្នាំមក។ នៅកន្លែងនោះមានស្រះបួន គឺទិសបូព៌ា១ ទក្សិណ១ បស្ចិម១ និង ឧត្ដរ១ ។ ស្រះនោះមានទឹកថ្លា មានដុះឈូកក្រហម ឈូកស និងបុប្ពាផងទាំងពួងជាទីសប្បាយនៃមច្ឆាគ្រប់បែប ឯមាត់ច្រាំងក៏ជ្រាលមុខគួរឱ្យសប្បាយពេកណាស់។ ស្រះទាំងបួននៅឆ្ងាយពីអាស្រមប្រហែលមួយយោជន៍ ព្រះឥសីក៏ធ្លាប់តែទៅស្រង់ទឹករាល់ដងផង។ មានសម័យថ្ងៃមួយ ព្រះឥសីគង់ចម្រើនមេត្ដាភាវនា ដោយញាណឈានលោកិយសព្វគ្រប់ទៅឃើញថា ៖ ឱ ! មានទេពធិតាមកចាប់កំណើតក្នុងផ្កាឧត្បល ដែលដុះក្នុងស្រះខាងឧត្ដរបានអាយុ៩ថ្ងៃហើយតើ អាត្មាអញក៏ខានទៅស្រង់ទីកឯស្រះនោះ៩ថ្ងៃហើយដែរ។ ព្រះឥសីក៏ដាក់ស្មិងស្មាធគិតថាអាត្មាអញគួរទៅយកមកចិញ្ចឹមបីបាច់ថែរក្សាចុះ គិតហើយក៏រៀបអង្គផ្ចងដំណើរតម្រង់ទៅទិសឧត្ដរ ដល់ស្រះហើយព្រះឥសីឈរសំឡឹងមើលគ្រប់ផ្កាឧត្បលមួយធំ ខ្ពស់ ឃើញនាងទេវធីតាអង្គុយក្នុងផ្កានោះ ព្រះឥសីក៏ចុះទៅកាច់យកផ្កានោះមក ហើយនិមន្ដត្រឡប់មកកាន់អាស្រមវឹញ ចិញ្ចឹមថែរក្សាជាសុខសប្បាយ។ លុះដល់នាងធំ ក៏ឱ្យឈ្មោះថា “ឧត្ដរបុប្ពា ” លុះបានអាយុ១៥វស្សា លោកតាក៏ភ្នកព្រះទ័យនឹកអាណិតចៅស្រី ព្រោះពេញរូបរាងទៅហើយ នៅកំព្រាឥតគ្នីគ្នានឹងលេងប្រឡែងឯកឯង អផ្សុកវិតក្កចិត្ដ ដូច្នេះគួរតែអញយកបុប្ពាមួយទងមកជប់ឱ្យកើតជាគ្នាគ្រាន់បានជាពីរនាក់។ ព្រះឥសីគិតហើយ ឈ្វេងយល់ថា ឥឡូវបើយកផ្កាដទៃផ្សេងមកជប់ជាមនុស្សទៅឃើញថា ជាជាតិផ្កាដូចគ្នា ដូច្នេះចាំយកជាតិដែលកើតចេញពីនាងផ្ទាល់វិញ។ … អានរឿងពេញ
ក្នុងអតីតកាលយូរអង្វែងហើយនោះ មានបុរសម្នាក់ឈ្មោះ កង ប្រពន្ឋឈ្មោះ ជុំ ។ អ្នកទាំងពីរនេះតាំងពីភប់ប្រសព្វគ្នារកស៊ីមក ចេះតែក្រទៅៗ លំបាកតោកយ៉ាកវេទនាជាទីបំផុត នឹកអៀនខ្មាសចំពោះអ្នកស្រុកជិតខាងណាស់ដោយនឹកថា ម្ដេចក៏គេរកស៊ីចេះតែមានទៅៗ ឯខ្លួនឯងម្ដេចក៏ចេះតែក្រ? គិតដូច្នេះហើយ ក៏បបួលប្ដីប្រពន្ឋរត់ចេញពីស្រុកទៅព្រៃ ធ្វើចម្ការ ដាំដំណាំគ្រប់បែបនៅទីមួយឆ្ងាយពីគេ។ នៅកន្លែងនោះគេសង់ខ្ទមតូចមួយ គ្រាន់នឹងជ្រកនៅបណ្ដោះអាសន្នប៉ុណ្ណោះ។ លុះយូរៗទៅ ឈ្មោះនាងជុំ ប្រកបរបររកស៊ីចេះតែចម្រើនឡើងៗ ក៏បានរុះរើផ្ទះរបស់ខ្លួនពីកន្លែងចាស់ យកមកសង់ត្រង់កន្លែងចម្ការរបស់ខ្លួននោះ ឯឈ្មោះកង និងនាងជុំ ទាំងពីរនាក់នេះ ជាមនុស្សសុចរិតទៀងត្រង់ មានធម៌សប្បុរសសង្គ្រោះដល់អ្នកកំសត់ អត់ឃ្លានឯទៀតណាស់ ហៅគេឯងឱ្យមកនៅជាមួយផងក៏មាន។ មិនយូរប៉ុន្មាន អ្នកទាំងពីរបានក្លាយទៅជាអ្នកមានស្ដុកស្ដម្ភមាំមួនជាងគេ មានបរិវារក៏ច្រើន។ ចំណែកអ្នកដែលក្រខ្សត់ឯទៀតៗក៏តែងតែចូលទៅខ្ចីបុល ស្រូវអង្ករប្រាក់កាស អំពីឈ្មោះកង នាងជុំ គ្រប់គ្នាតែអ្នកទាំងពីរនេះតាំងពីទៅនៅទីកន្លែងនោះ បានធ្វើកន្លែងមួយសម្រាប់អុជទៀនធូបបូជា ដាក់នំចំណីសែនជាធម្មតារៀងរាល់ថ្ងៃ ។ អ្នកជិតខាងឃើញអ្នកទាំងពីរធ្វើដូច្នោះ ក៏នាំគ្នាធ្វើតាម លុះអ្នកទាំងពីរចាស់ជរាស្លាប់បាត់ទៅ អ្នកស្រុកនៅឯក្រោយក៏នាំគ្នាបូជាកន្លែងនោះជាប់រហូតមក។ កន្លែងនោះដើមឡើយគេហៅថា ចម្ការ តាកង យាយជុំ លុះដល់មកខាងក្រោយក៏ក្លាយទៅជាហៅថា អ្នកតាកងជុំ … អានរឿងពេញ
នៅភូមិសូសែន សង្កាត់សូសែន ស្រុកព្រៃឈរ កំពង់ចាម មានអ្នកតាមួយគេហៅថាអ្នកតា “ពុំ-សែន” មាន រឿងរ៉ាវទាក់ទងនឹងអ្នកតានោះដូចតទៅ ៖ ប្រមាណជាក្នុង ព .ស ២៣៨៤ មានយាយតា២នាក់ប្ដីប្រពន្ធឈ្មោះ “តាពុំ យាយសែន ” គាត់នៅស្រុកសំរោង ខែត្រជាមួយគា្ន ទាំងពីរនាក់បបួលគា្នទៅរកភូមិថ្មីមួយនៅភូមិគុកគុហា (បើហៅតាមអ្នកស្រុកថា ភូមិបន្ទាយ) គាត់បានបោះគោលជាចារឹកវាតទីភូមិប្រមាណជាពីរហិកតា៤ជ្រុងស្មើ ហើយបានសង់ផ្ទះមួយខ្នងតូច ដោយគ្រឿងឈើប្រក់ស្លឹក មានលើកដីចាក់ព័ទ្ធជុំវិញជាទំនប់ទឹក ដាំដំណាំផ្សេងៗ មានចេក ខ្នុរ ជាដើម ។ នៅខាងកើតភូមិគាត់ចម្ងាយប្រមាណ២០០ម. មានដើមពោធិ៍១ដើម ដុះនៅលើដីទួលមួយខ្ពស់ ដែលមានព្រៃដុះព័ទ្ធជុំវិញ នៅពេលយប់គេតែងឃើញមានភ្លើងហោះចេញពីដើមពោធិ៍នោះជានិច្ចរាល់ថ្ងៃ ។ យាយសែនមានសេចក្ដីសង្ស័យ ទើបប្រើតា ពុំ ជាប្ដីឱ្យទៅមើលត្រង់ដើមពោធិ៍នោះ បានប្រទះឃើញរូបចម្លាក់មួយសាងដោយថ្ម សណ្ឋានជាមនុស្សឈរផ្អែកនឹងគល់ពោធិ៍ គាត់ពិនិត្យសព្វគ្រប់ទៅឃើញដូចជាព្រះពុទ្ធរូប ហើយមានពណ៌សប្រផេះ ដូចជាថ្មថ្លើមអណ្ដើក ទំហំ ៤ដ.ម កំពស់ប្រមាណ១ម៉ែត្រកន្លះ ឥតមានឆ្លាក់ក្បាច់អ្វីទេ ។ … អានរឿងពេញ
ដើមឡើយ មានបុរសម្នាក់ បានទទួលបណ្ដាំពីឪពុកប្រដៅថា << កុំឲ្យយកស្រីប្ដីលែង និងស្រីសៅកែ ឲ្យយកតែស្រីក្រមុំព្រហ្មចារី និងម៉េម៉ាយប្ដីស្លាប់ ធ្វើជាប្រពន្ធ ហើយកុំឲ្យយកក្លើនឹងមនុស្សគ្រូបី >> តែមិនដូច្នោះ បុរសនោះ បានយកស្រីទាំង៤នាក់នោះជាប្រពន្ធ និងយកមនុស្សគ្រូបីជាក្លើ ដើម្បីល្បងមើល ។ ថ្ងៃមួយក្ងោកមាសរបស់ស្ដេច ទៅរកស៊ីក្បែរផ្ទះបុរសនោះ, ឯបុរសនោះ គិតពិសោធមើល ក៏ចាប់ក្ងោកមាសនោះយកទៅចងលាក់ទុកក្នុងទ្រុងមួយ ហើយដាក់ចំណី បាយទឹកឲ្យក្ងោកនោះស៊ី រួចបុរសយកមាន់គកមួយ ទៅកាប់ធ្វើម្ហូបបរិភោគ ។ ពេលនឹងបរិភោគបុរសនោះ បានយកប្រពន្ធទាំង៤និងក្លើនោះ ទៅបរិភោគទាំងអស់គ្នា ។ កំពុងតែស៊ីក៏ធ្វើជាភ្លក្ស និយាយថា << នេះគឺជាសាច់ក្ងោកមាសស្ដេច ដែលអញបានលួចកាប់យកមកស៊ី >> … អានរឿងពេញ
មានបុរសម្នាក់ មានកូនប្រុស៤នាក់ បានសិក្សាវិជ្ជា៤បទ ស្ទាត់ជំនាញរៀងខ្លួន គឺម្នាក់ចេះស៊ី , ម្នាក់ចេះដេក , ម្នាក់ចេះកាត់ក្ដី ម្នាក់ទៀតចេះចង់ស្រី ។ ឪពុកក៏យកកូនទាំង៤នាក់ទៅថ្វាយស្ដេច ក្រាបអំពីវិជ្ជានីមួយៗ ក្នុងខណៈដែលថ្វាយនោះ ។ ស្ដេចទ្រង់រក្សាទទួលទុក ។ ថ្ងៃមួយ ស្ដេចទ្រង់ពិសោធបុរសម្នាក់ ដែលចេះស៊ីជាមុន, ឲ្យគេរៀបភោជនាហារជាច្រើនមុខ ស្ដេចដួសទឹកឆៅមួយក្រចក ដាក់ទៅក្នុងចានសម្លមួយ ហើយទ្រង់ប្រាប់ទៅបុរសនោះថា << ឲ្យស៊ីភោជនាហារគ្រប់មុខ >> ។ បុរសនោះក៏បរិភោគ តាមព្រះរាជបញ្ជា, ដល់ទៅសម្លមួយមុខ ដែលស្ដេចបានដាក់ទឹកឆៅមួយក្រចកចូលនោះ បុរសនោះមិនបរិភោគ ។ ស្ដេចសួរបុរសនោះថា << ហេតុម្ដេចបានជាចៅឯង មិនបរិភោគសម្លនេះ … អានរឿងពេញ
មានរឿងព្រេងមួយ ដំណាលថា : មានបុរសកំជិលម្នាក់ មានប្រពន្ធគ្រប់លក្ខណ៍ មានកិរិយាមារយាទល្អ ចេះគោរពប្រណិប័តន៍ប្ដី ។ តាំងពីបានគ្នាជាប្ដីប្រពន្ធមក , បុរសកំជិលចេះតែពីដេក ដល់ឃ្លានបាយ ទើបក្រោកឡើងស៊ីៗ រួចដេកទៅវិញ សូម្បីថ្នាំជក់ ក៏ប្រពន្ធមូរឲ្យដែរ ។ ប្រពន្ធជាមនុស្សគោរពប្រណិប័តន៍ប្ដី មិនមានពាក្យអាក្រក់ ទៅលើប្ដីសោះ លើកបាយទឹកនិងរបស់អ្វីឲ្យប្ដី សុទ្ធតែសំពះ , ដល់ទៅយូរទៅ មានសេចក្ដីក្រីក្រខ្លាំងណាស់ នាងនោះរកអ្វីចិញ្ចឹមពុំបានសោះឡើយ, ថ្ងៃមួយ នាងរៀបស្លា៥ម៉ាត់ បារី៥ចូលទៅក្រាបសំពះប្ដី ហើយថា << ខ្ញុំសុំទោសអ្នកប្ដី ត្បិតយើងសព្វថ្ងៃ ក្រណាស់ យើងមិនបានរកស៊ី គ្មានទទួលទានទេ សុំឲ្យអ្នកទៅកាប់ឈើ ធ្វើនង្គ័ល រនាស់ធ្វើស្រែនឹងគេ … អានរឿងពេញ
វត្តសំពៅប្រាំ ស្ថិតនៅទីខ្ពង់រាប នៃភ្នំបូកគោ ដែលសព្វថ្ងៃនេះរាជការបានតាំងជាទីក្រុងទេសចរណ៏មួយយ៉ាងសំខាន់ សម្រាប់យកខ្យល់អាកាសស្អាតស្អំនៅមាត់សមុទ្រុ។ ភ្នំនេះឋិតនៅក្នុងពួកភ្នំកំចាយ ពីដើមនៅក្នុងឃុំកោះតូច ស្រុកកំពត ខេត្តកំពត ប៉ុន្តែសព្វថ្ងៃគេកាត់ចេញដោយឡែកជាបុរីមួយ ដោយមានការគ្រប់គ្រងពិសេសដាច់ចេញពីខេត្តកំពត។ សព្វថ្ងៃទីក្រុងថ្មីនេះ បានរៀបចំជាថ្មីឱ្យទាន់សម័យ ឯផ្លូវថ្នល់ដែលលូនក្រវេចក្ររៀនតាមចង្កេះភ្នំ កាត់ជាជ្រោះឡើងទៅខ្ពង់បុព្វតានេះ ក៏បានក្រាលថ្មចាក់ជ័រយ៉ាងស្អាតបាត រថយន្តតូចគ្រប់ធុនបើកបរគ្មានលំបាកទេ លើកលែងតែរថយន្តធំវែងៗបើកបរពុំបាន ត្បិតបត់បែនពុំកើត ព្រោះផ្លូវនេះក្ងិកក្ងក់ពេក។ ផ្លូវឡើងនេះមានចម្ងាយចាប់តាំងពីត្រង់បែកចេញពីផ្លូវជាតិលេខ៣ (ផ្លូវកំពត-វាលរិញ) ទៅមាន៣២គ.ម ប៉ុនែ្តដោយផ្លូវបត់បែន ហើយត្រូវឡើងជាដរាបផង រថយន្តបើកពុំសូវលឿនប៉ុន្មានទេ។ ពីដើមខ្ពង់រាបបូកគោជាកន្លែងយកខ្យល់អាកាសសម្រាប់ជនជាតីអ៊ឺរ៉ុប ដែលជាអាណាព្យាបាលស្រុកយើង គឺលោកហ្វ្រង់ស្វា-បូដ្វាំង ជារេស៊ីដង់សុប៉េរេយើ នៅប្រទេស កម្ពុជាបានចាត់កសាង ហើយសម្ពោធផ្លូវការកាលពីឆ្នាំ១៩២៥។ កាលពីសម័យកសាងនោះ ដោយទ្រង់ថា បារាំងរៀបចំ ធ្វើទីសំណាក់អាស្រ័យយកធាតុត្រជាក់សម្រាប់ពួកគេ ដូច្នេះព្រះមហាក្សត្រខ្មែរយើងក៏ព្រះអង្គ ទ្រង់ព្រះតំរិះដល់ព្រះពុទ្ធិសាសនាភ្លាមដែរ គឺព្រះអង្គទ្រង់សាងអារាមមួយ ដោយមានកូនវិហារតូចមួយនឹងចេតិយឡើងមួយដែរ។ សំណង់វត្តនេះតាំងលើដីខ្ពស់ ជាកំពូលភ្នំដ៏មានផែនថ្មធំៗនៅពាសពេញ ចម្លែកជាងគេគឺផែនថ្ម ជាបន្ទះៗ មានទំហំបណ្តោយប្រមាណជាជាង១០មែត្រ និងកំពស់ប្រហែលជិត១០មែត្រដែរ។ ទ្រង់ទ្រាយផែនថ្មនេះមានភាពសំប៉ែតខ្ពស់ ទ្រទុងនៅតំរៀបគ្នាជាប្រាំសន្លឹក មានសណ្ឋានដូចក្តោងសំពៅត្រដាង។ ដោយឃើញរូបភាពនៃថ្មទាំងប្រាំផែននេះ … អានរឿងពេញ
នៅក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានភូមិមួយឈ្មោះភូមិស្តីបិតមាស តាំងនៅតាមមាត់ស្ទឹង។ បានជាមាននាមភូមិស្តីបិតមាស ដោយមានរឿងព្រេងដំណាលថា ៖ កាលកន្លងយូរអង្វែងឆ្នាំមកហើយ មានមេធ្នោះមួយគ្រួ គឺប្តីប្រពន្ធ និងកូនក្រមុំមួយ មានរូបស្រស់ឆើតឆាយ សំចតនៅព្រែកធ្វើនេសាទនៅក្បែរខ្ទមអ្នកតាជាដើមស្ទី។ ការនេសាទរបស់មេធ្នោះនេះ ចេះតែចម្រើនរៀងរាល់ឆ្នាំ រហូតទាល់តែបានក្លាយទៅជាអ្នកមានទ្រព្យសម្បតិ្តស្តកស្តម្ភដោយរបរនេសាទរបស់ខ្លួន។ តំបន់នោះជាតំបន់មានមូសច្រើនអនេក ថ្ងៃមួយនៅពេលទៀបយប់ មេធ្នោះបានជួបជុំនិងគ្រួសារខ្លួនផង និងកូនឈ្នួលខ្លួនផង ក៏និយាយទៅកាន់កូនឈ្នួលជាពាក្យនិយាយលេងថាៈ ក្នុងបណ្តាអ្នកទាំងអស់គ្នា មាននរណាហ៊ានដេកហាលមូស១យប់ទេ។ ពេលនោះមានកូនឈ្នួលកំឡោះម្នាក់ប្រកបដោយរូបឆោម និងប្រាជ្ញាឈ្លាសវៃ បានឆ្លើយទទួលខ្លួនថា ខ្ញុំហ៊ានបើខ្ញុំដេកហាលមូស១យប់បាន តើលោកដង្ខៅឱ្យអ្វីខ្ញុំ?។ មេធ្នោះបែបអន់ចិត្តក៏និយាយតបវិញថា ៖ “អាចោលម្សៀត ឯងចេះតែអួតគេ និយាយសួរឯណានោះ ក៏ឯងនិយាយរ៉ាប់រងដែរ”។ កូនឈ្នួលកំឡោះនោះក៏និយាយតបវិញថា “បើខ្ញុំអួតនោះសូមឱ្យដង្ហៅភ្នាល់ជាមួយខ្ញុំទៅ ហ៊ានដាក់អ្វីក៏ហ៊ានដាក់ដែរ”។ ដង្ខៅរឹតខឹងនិយាយថា “អញដាក់របស់ទ្រព្យដែលអញមានទាំងអស់ អញចុះចេញតែខ្លួនទេ ឱ្យតែឯងហ៊ានឱ្យអញចងឯងទុកហាលមូស១យប់ទាល់ភ្លឺ ចុះបើឯងពុំហ៊ាន ឬទ្រាំមិនបានវិញ តើឯងសុខចិត្តនៅបម្រើធ្វើខ្ញុំអញ អស់មួយជីវិតឬ?” កូនឈ្នួលឆ្លើយថាខ្ញុំសុខចិត្តធ្វើ តែបើដង្ខៅសុខចិត្ត ត្រូវឱ្យកូនក្រមុំដង្ហៅមកខ្ញុំទៀតផង កាលបើខ្ញុំឈ្នះ។ ដង្ខៅថា អញសុខចិត្តមិនខ្លាចទេ បើដូច្នេះត្រូវពពួកកម្មករទាំងអស់ ចាប់វាចងមកភ្លាមឱ្យជាប់នឹងដើមស្តីក្រោយខ្ទមអ្នកតានេះចុះ អញសុខចិត្ត … អានរឿងពេញ













បញ្ចេញមតិ
មតិ (1)