ត.ស្ថាបនិកឧទ្ទេសនាម
ប្លកនេះទើបតែបង្កើត ដើមខែធ្នូ ឆ្នាំ២០១១នេះ ។ វានៅមិនទាន់ល្អនៅឡើយទេ សូមអភ័យទោស រាល់ចំណុចខ្វះខាតទាំងឡាយ ។
គោលបំណងនៃការបង្កើតប្លក
ប្លកនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងជម្រុញដល់និស្សិត ធ្វើការស្រាវជ្រាវ លើវិស័យច្បាប់ ក្នុងការពង្រឹង ពង្រីក ចំណេះដឹង ចំណេះធ្វើ បន្ទាប់ពីបានសិក្សាក្នុងថ្នាក់រៀនរួចមក ។ ម៉្យាងវិញទៀត ប្លកនេះ ក៏រួមចំណែកផ្តល់លក្ខណៈងាយស្រួលសម្រាប់ការស្រាវជ្រាវ ដល់ អ្នកផ្សេងផងដែរ។
គន្ថនិទេ្ទស សម្រាប់ប្លកនេះ បានមកពីបណ្តាក្រសួង ស្ថាប័ននានា និង អ្នកស្រាវជ្រាវ ផ្សេងៗ។ ប្លកនេះ បង្ហាញពីគេហទំព័ររបស់ស្ថាប័ន ក្រសួង ងាយស្រួល ដល់ការស្វែងរកឯកសារផ្សេងៗដទៃទៀត។
ប្លកនេះ នៅមិនទាន់ល្អនៅឡើយទេ វាពិតជាមានចំនុចខ្វះខាតជាច្រើនជាមិនខាន ។ វាគ្រាន់តែជា មធ្យោបាយតូចមួយ នាំផ្លូវទៅរក គេហទំព័រ និង ប្លក ផ្សេងៗទៀត សម្រាប់ការសិក្សា ស្រាវជ្រាវ ប៉ុណ្ណោះ ។
ស្ថាបនិក សូមថ្លែងអំណរគុណដល់ ក្រសួង ស្ថាប័ននានា អ្នកស្រាវជ្រាវផ្សេងៗ ដែលបានខិតខំដាក់បញ្ចូលឯកសារសម្រាប់ជាប្រយោជន៍ ដល់និស្សិត ដល់ អ្នកស្រាវ ជ្រាវទាំងឡាយ ក្នុងការពង្រឹងពង្រីក អភិវឌ្ឍ ពុទ្ធិដែលរួមមានចំណេះដឹង ចំណេះធ្វើ សម្រាប់បុគ្គលផ្ទាល់ខ្លួន និង សង្គមជាតិ ។
ឧទ្ទេសនាមផ្ទាល់ខ្លួន
លោក ជិន វណ្ណារ៉ា បានទទួលសញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិពាណិជ្ជកម្ម អន្តរជាតិ និង សហគ្រាសប្រឹក្សា និង បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្មMBA រួមទាំងបរិញ្ញាបត្រច្បាប់ និង បរិញ្ញាបត្រអប់រំផ្នែកភាសាបារាំង ។
គន្ថនិទេ្ទសនៃប្លក
ផ្នែកច្បាប់
១ បណ្តាក្រសួងទាំងឡាយ(ពាណិជ្ជកម្ម ឧស្សាហកម្ម រ៉ែ និង ថាមពល សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទេសចរណ៍ នគរូបនីយកម្ម …)
២ អគ្គនាយកដ្ឋាន ពន្ធដារ អគ្គនាយកដ្ឋានគយ និង រដ្ឋាករ
៣ តុលាការកំពូល
៤ លោក ជ័យ រិទ្ធី (http://kh-cheyrithy.blogspot.com)
៥ www.youtube.com
៦.http://lexinter.net
៧… ប្រភពផ្សេងទៀត ស្ថាបនិកសូមជំរាបជួនពេលក្រោយ ។
ផ្នែកសិល្បៈ កំសាន្ត
១ លោកកវី ឃឹម កិច្ចសែ( kamnapyimguechse.blospot.com)
២ pechsangwawann.wordpress.com
៣ www.sinsisamut.com
៤ www..khmer2all.com
៥ www.everyday.com.kh
៦ … ប្រភពផ្សេងទៀត ស្ថាបនិកសូមជំរាបជួនពេលក្រោយ ។
ផ្នែកផ្សេងទៀត
១ លោក Pascal Huor ( pascalhour.wordpress.com)។
២ www.cambodiatips.com
៣ llundi.wordpress.com













ជម្រាបសួរ លោក វណ្ណរ៉ា ! សំណាងខ្ញុំណាស់សម្រាប់ថ្ងៃអាទិត្យនេះ ។ នៅពេលដែលខ្ញុំ ស្រាវជ្រាវគេហទំព័រ ក៏ប្រទះឃើញគេហទំព័ររបស់លោក ។ វាមានអត្ថប្រយោជន៏ច្រើនសម្រាប់អ្នកដែៈឆ្ងល់ និងស្រាវជ្រាវ ហើយវាក៏បានផ្តល់មកវិញនូវទំនាក់ទំនង ពុទ្ធិ នានា ដូច្នេះជាដំបូងខ្ញុំសូមជម្រាបសួរ និងសូមសម្តែងពីទស្សនៈផ្ទល់ថា ខ្ញុំគាំទ្រពីការខិតខំរបស់លោក…. ខ្ញុំគិតថាខ្ញុំនឹងបានជួបលោក មិនថាតាមរយៈ ម៉ែល ឬក៏ផ្ទាល់ កាលបើលោកផ្តល់ឱកាស ។ សូមអរគុណ និងជម្រាបលា !!! ពីមន្រ្តីរាជការម្នាក់ ។
អរគុណដល់អ្នកដែលបានលើកទឹកចិត្តដល់ខ្ញុំ។
ជម្រាបសួរ លោកគ្រូ,
ខ្ញុំសូមអរគុណលោកគ្រូ ដែលបានផ្តល់នូវអាសយដ្ឋាននៃគេហទំព័រ (blog)ផ្ទាល់ខ្លួនរបស់លោកគ្រូ ។
ថ្ងៃនេះ ខ្ញុំបានចូលមើលប្លករបស់លោកគ្រូ ហើយខ្ញុំគិតវាពិតជាមានប្រយោជន៍ដល់មិនត្រឹមតែ សិស្ស-និស្សិតច្បាប់ សូម្បីតែសិស្ស-និស្សិតទូទៅផងដែរ តាមរយៈការចែកចាយ ផ្សព្វផ្សាយ ការទាញយកនូវឯកសារ ច្បាប់ និស្នាដៃនិពន្ធផ្នែកច្បាប់សំខាន់ៗដទៃទៀត។ ចំណុចសំខាន់មួយ ទៀតនោះ គឺការភ្ជាប់ទៅគេហទំព័រមានប្រយោជន៍ផ្សេងទៀត ។
ដោយក្តីគោរព និងកោតសរសើរពី អតីតកូនសិស្សរបស់លោកគ្រូម្នាក់
ស៊ិន សង្ហា
អរគុណ សង្ហា