កិច្ចការប្រតិបត្តិនិស្សិត

ចូរប្អូនជ្រើសរើសចម្លើយមួយដែលត្រឹមត្រូវជាងគេហើយដែលត្រូវនឹងសំណួរ

ខាងក្រោមនេះ ៖

 

. កំហុសកិច្ចសន្យា ជាកំហុសដែលប្រព្រឹត្តៈ

ក/ ដោយកូនបំណុលជាប់កិច្ចសន្យា​ ក្នុងការប្រតិបត្តិកាតព្វកិច្ច

ខ/ ដោយបុគ្គលម្នាក់​ ឬ ដោយតតិយជន ឬដោយភាគី ដែលមានទំនាក់ទំនងជាមួយកិច្ចសន្យា

គ/ ក្នុងពេលចុះកិច្ចសន្យា

 

. ការរលុបប្រតិសកម្ម ( l’effacement rétroactif)  នៃកាតព្វកិច្ចដែលកើតចេញពីកិច្ចសន្យាមានសុពលភាព ហើយការរលុបនោះកើតមានដោយសារការមិនប្រតិបត្តិនៃតាវកាលិកដោយភាគីណាមួយ        វាទាក់ទងនឹងៈ

ក/ ការបដិសេធនៃកិច្ចសន្យា( la résiliation du contrat)

ខ/ ការរំលាយកិច្ចសន្យា( la résolution du contrat)

គ/ មោឃភាពនៃកិច្ចសន្យា( la nullité absolue du contrat)

ឃ/ ការលុបចោលនៃកិច្ចសន្យា( la nullité relative du contrat)

 

. លោកស្រី ភី ធានី ជាមេធាវី នៃក្រុមមេធាវី ចម្រើនសិទ្ធិ មិនបានប្រតិបត្តិនូវកិច្ចនីតិវិធីមួយដែលមានសារៈសំខាន់។ ក្រោយពីចាញ់ក្តីមក អតិថិជនរបស់លោកស្រី អាចទទួលបានជា សំណងព្យសនកម្ម ដែរឬទេ?

ក/ ពិតហើយ ទទួលបានសំណង

ខ/ មិនពិតទេ មិនទទួលបានសំណងទេ

 

. កំសត់ ជាជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ។ ចារីបង្កហេតុ និងជនរងគ្រោះបានធ្វើជា កិច្ចសម្រុះសម្រួលមួយ ដោយកំសត់ព្រមទទួលយកនូវសំណងព្យសនកម្មយ៉ាងលឿន ដោយទទួលយកនូវចំនួនទឹកប្រាក់ស្តួចស្តើង។ ពីរ បី ខែក្រោយមក កំសត់ ធ្វើការតវ៉ាបដិសេធៈ

 

ក/ កិច្ចសម្រុះសម្រួលអាចត្រូវបានតវ៉ា ដោយមូលហេតុការភាន់ច្រឡំនីតិ ឬដោយមូលហេតុហិតវិបរិត

ខ/ កិច្ចសម្រុះសម្រួលអាចត្រូវបានតវ៉ាដោយមូលហេតុ ការបន្លំបោកប្រាស់ ឬដោយមូលហេតុនៃ

ការភាន់ច្រឡំលើកម្មវត្ថុនៃបណ្តឹង។

គ/ កិច្ចសម្រុះសម្រួលមិនអាចតវ៉ាបានទេ

ឃ/ កិច្ចសម្រុះសម្រួលមិនមានតម្លៃគតិយុត្តទេ

 

សំណួររៀបរៀងដោយៈ លោក ជិន វណ្ណារ៉ា

 

%d bloggers like this: