ប្រភព៖ ផ ម ក

សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

Chaiman
Welcome to the Cambodia Securities Exchange!

ដើម្បីឈានមួយជំហានទៀតនៅក្នុងការអនុវត្ត យុទ្ធសាស្រ្តអភិឌ្ឍន៏វិស័យហិរញ្ញវត្ថុក្នុងឆ្នាំ២០០៦-២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដែលជាសហគ្រាសសាធារណៈ ដែល ៥៥%នៃភាគហ៊ុនសរុបត្រូវបានកាន់កាប់ ដោយរាជរដ្ឋាភិបាលកម្ពុជា ហើយភាគហ៊ុនដែលនៅសល់ កាន់កាប់ដោយក្រុមហ៊ុនផ្សារមូលបត្រកូរ៉េ ដែលជាប្រតិបត្តិករ ទីផ្សារមូលបត្រដ៏ល្បីល្បាញនៃសាធារណរដ្ឋ កូរ៉េ។

ភារកិច្ចចម្បងរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា គឺដើម្បីបង្កើត និងដាក់ឲ្យដំណើរការទីផ្សារមូលបត្រប្រព័ន្ធផាត់ទាត់ និងទូទាត់ មូលបត្រ និងប្រព័ន្ធរក្សាទុកមូលបត្រ ស្របតាមច្បាប់ស្តីពីការបោះផ្សាយ និងជួញដូរមូលបត្រមហាជន និងបទប្បញ្ញត្តិដែលពាក់ពន្ធ័។

ដោយមានការគាំទ្រពេញលេញពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងគណៈកម្មការមូលបត្រកម្ពុជា យើងបេ្តជ្ញារៀបចំឲ្យបាន នូវបរិយាកាសជួញដូរដែលអំណោយផល សម្រាប់អ្នកចូលរួមទីផ្សារទាំងអស់ និងប្រែក្លាយ ទីផ្សារមូលបត្រកម្ពុជា ទៅជាច្រកហិរញ្ញប្បទានចម្បង របស់កម្ពុជា។

ដូច្នេះសូមចូលរួមជាមួយយើងខ្ញុំដើម្បីអភិវឌ្ឍវិស័យមូលបត្ររបស់កម្ពុជា។

Copyright@2011 Cambodia Securities Exchange (CSX). All rights Reserved.

ប្រវត្ត ផ ម ក

Company Outlines
History
History
   ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រទេសកម្ពុជាដោយឈរលើគោលដៅក្នុង ការជំរុញកំនើនសេដ្ឋកិច្ច តាមរយៈលំហូរមូលធន ការវិនិយោគ និង ការវិភាជន៍ជាថ្មីនូវមូលធនតាមយន្ដការទីផ្សារមូលធន នៅខែ វិច្ឆិកា ឆ្នាំ ២០០៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនផ្សារមូលបត្រកូរ៉េបានចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់ ស្ដីអំពី “ការអភិវឌ្ឍផ្សារមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា”។ ដោយផ្អែកលើអនុស្សរណៈយោគយល់នេះ សម្ដេចអគ្គសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

បានប្រកាសបើកអោយដំណើរការគម្រោងបង្កើតទីផ្សារមូលបត្រនៅប្រទេសកម្ពុជា នៅ ខែកញ្ញា ឆ្នាំ ២០០៧។ នៅឆ្នាំ ២០០៨ អនុស្សរណៈយោគយល់មួយទៀតស្ដីអំពី “ការបង្កើតផ្សារមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា” ត្រូវបានចុះហត្ថលេខាដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនផ្សារ មូលបត្រកូរ៉េ។ នៅខែ មីនា ឆ្នាំ ២០០៩ រាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្សារមូលបត្រកូរ៉េ បានចុះកិច្ចព្រមព្រៀង ក្រុមហ៊ុនចំរុះ (Joint Venture) ដើម្បីបង្កើតផ្សារមូលបត្រ ( “ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា” )ស្របតាមច្បាប់ស្ដីអំពីសហគ្រាសសាធារណៈ។ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានចុះក្នុងបញ្ជីពាណិជ្ជកម្មនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១០។ ស្របតាមកិច្ចព្រមព្រៀង ក្រុមហ៊ុនចំរុះ (Joint Venture) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាន់កាប់ភាគហ៊ុនចំនួន ៥៥% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ហើយ

ក្រុមហ៊ុនផ្សារមូលបត្រកូរ៉េកាន់កាប់ភាគហ៊ុនចំនួន ៤៥%នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានទទួលអាជ្ញាបណ្ណជា ប្រតិបត្តិករទីផ្សារមូលបត្រ ប្រតិបត្តិករប្រព័ន្ធផាត់ទាត់ និងទូទាត់មូលបត្រ ព្រមទាំងប្រតិបត្តិកររក្សាទុកមូលបត្រ ពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) ស្របតាមច្បាប់ស្ដីអំពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន។

CSX Historical Highlights
February 28, 2011
ការទទួលបានការអនុញ្ញាតធ្វើជាប្រតិបត្តិករទីផ្សារ ប្រតិបត្តិករប្រព័ន្ធផាត់ទាត់ និងទូទាត់មូលបត្រ និងប្រតិបត្តិកររក្សាទុកមូលបត្រ ពី គ.ម.ក។
February 23, 2010
ចុះបញ្ជីពាណិជ្ជកម្ម
March 23, 2009
កិច្ចព្រមព្រៀង ក្រុមហ៊ុនចំរុះ” រវាងរាជរដ្ឋាភិបាលកម្ពុជាតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រុមហ៊ុនផ្សារមូលបត្រកូរ៉េ។
January 21, 2008
អនុស្សរណៈយោគយល់អំពីការបង្កើតផ្សារមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា
September 06, 2007
ការដាក់អោយដំណើរការគម្រោងបង្កើតផ្សារមូលបត្រនៅកម្ពុជា
November 20, 2006
អនុស្សរណៈយោគយល់អំពីការអភិវឌ្ឍផ្សារមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល
អំពី ផ.ម.ក.  >  ទិដ្ឋភាពទូទៅរបស់ ផ.ម.ក.  >  ក្រុមប្រឹក្សាភិបាល
The CSX’s Board of Directors
  • ក្រុមប្រឹក្សាភិបាលនៃផ.ម.ក. រួមមានសមាជិកចំនួន ៧រួប ដោយរាប់បញ្ចូលទាំងប្រធានក្រុមប្រឹក្សាភិបាល អនុប្រធានក្រុមប្រឹក្សាភិបាល(ដែលជាអគ្គនាយករងផងដែរ) និងអគ្គនាយក។ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកជាតំណាងរបស់រាជរដ្ឋាភិបាលកម្ពុជា។ចំណែកឯអនុប្រធាន ក្រុមប្រឹក្សាភិបាល គឺជាតំណាងរបស់ក្រុមហ៊ុនផ្សារមូលបត្រកូរ៉េ។
  • សមាជិកចំនួន ៤រូបផ្សេងទៀតគឺជាអភិបាលមិនអចិន្ត្រៃយ៍ ដោយក្នុងនោះ២រូបត្រូវបានតែងតាំងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង២រូបទៀតត្រូវបានតែងតាំងដោយក្រុមហ៊ុនផ្សារមូលបត្រកូរ៉េ។

Board MembersProfiles

ឯ.ឧ. បណ្ឌិត ហ៊ាន សាហ៊ីប
ប្រធានក្រុមប្រឹក្សាភិបាល
អគ្គលេខាធិការរងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
Mr. MIN Kyoung-hoon
អនុប្រធានក្រុមប្រឹក្សាភិបាល
អគ្គនាយករងនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា
លោក ហុង សុហួរ
សមាជិក
អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា
លោក រ័ត្ន សាវុធ
សមាជិក
អគ្គនាយករងនៃធនាគារជាតិនៃកម្ពុជា
លោក ហ៊ីម ហ៊ាន
សមាជិក
ប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម
Mr. SHIN Gil Soo
សមាជិក
អគ្គនាយករងជាន់ខ្ពស់នៃនាយកដ្ឋាន Global Business Development នៃក្រុមហ៊ុនផ្សារមូលបត្រកូរ៉េ
HWANG Jung Ho
សមាជិក

វគ្គជួញដូរនៅ ផ.ម.ក.

 

CSX Trading Session
Advertisements

Posted on ខែ​មេសា 25, 2012, in ការជួញដូរមូលបត្រ. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ ផ្សារមូលបត្រកម្ពុជា.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: