ភាគហ៊ុនរដ្ឋាករទឹក ធ្លាក់ចុះ ៥០០រៀលនៅថ្ងៃនេះ(២៤ មេសា ២០១២)

ប្រភព៖ ភ្នំពេញប៉ុស្ត៍

ភ្នំពេញៈ បន្ទាប់ពីបានឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេលបន្មានថ្ងៃមក នេះ តម្លៃភាគហ៊ុនរបស់រដ្ឋករទឹកស្វ័យតក្រុងភ្នំពេញ (PPWSA) បានធ្លាក់ចុះ ៤,៩ភាគរយ ឬស្មើនឹង ៥០០រៀល។ នេះបើតាមគេហទំព័ររបស់ក្រុមហ៊ុនផ្សារហ៊ុនមូលបត្រកម្ពុជា (CSX)។

ការធ្លាក់ថ្លៃនេះ បានធ្វើឲ្យតម្លៃក្នុងមួយហ៊ុនរបស់ PPWSA ធ្លាក់ចុះមកនៅត្រឹម ៩ ៧០០រៀល ពីតម្លៃ ១០ ២០០ រៀល កាលពីថ្ងៃម្សិលមិញ( ថ្ងៃ ២៣ មេសា២០១២) ។

គេហទំព័រ CSX បានបង្ហាញទៀតថា ទំហំជួញដូរសរុបនៅថ្ងៃនេះ មានចំនួន ៥៤ ៧៣៥ហ៊ុន ស្មើនឹងតម្លៃចំនួនជាង ៥៣០លានរៀល៕

ភាគហ៊ុនរដ្ឋាករទឹកបានកើនដល់៩៧៥០រៀលនៅថ្ងៃទី២(១៩មេសា២០១២)

ប្រភព ៖ ភ្នំពេញប៉ុស្ត៍

ភ្នំពេញៈ តម្លៃភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តភ្នំពេញ (PPWSA) បានបន្តឡើងថ្លៃយ៉ាងខ្លាំង បន្ទាប់ពីដាក់ឲ្យធ្វើការជួញដូរក្នុងរយៈពេលមួយម៉ោងនៅព្រឹក ម្សិលមិញ ដែលជាថ្ងៃទីពីរនៃការបើកដំណើរការផ្សារមូលបត្រកម្ពុជា( ថ្ងៃបើកដំណើរការ ថ្ងៃ១៨មេសា២០១២)។

ភាគហ៊ុន PPWSA បានបិទឈប់លក់ក្នុងតម្លៃ ៩ ៧៥០រៀល ពោលគឺឡើងថ្លៃពី ៩ ៣០០រៀលនៅថ្ងៃទីមួយ មួយថ្ងៃមុនពេលចំនួនវិនិយោគិនលក់រាយកើនឡើង។ តម្លៃប្រចាំថ្ងៃ កើនឡើង ឬធ្លាក់ចុះ គឺមិនលើសពីចំនួន ៥ភាគរយនោះឡើយ។

លោក ស្វាយ ហៃ ប្រធាន និងជានាយកប្រតិបត្តិ មូលបត្ររបស់ធនាគារអេស៊ីលីដា បានឲ្យដឹងតាមអ៊ីមែលកាលពីម្សិលមិញថា វិនិយោគិនលក់រាយ នឹងចាប់អារម្មណ៍នឹងលំហូរសាច់ប្រាក់រយៈពេលខ្លី ហើយអាចនឹងចូលរួមក្នុងសកម្មភាពទីផ្សារ ដោយសារតម្លៃភាគហ៊ុននៅតែបន្តកើនឡើង។

លោក Han Kyung-tae ប្រធានក្រុមហ៊ុន តុងយ៉ាង ស៊ីឃ្យូរីធី (ខេមបូឌា) ជាក្រុមហ៊ុនធានាទិញមូលបត្ររបស់ PPWSA បានឲ្យដឹងថា ទោះបីជាវិនិយោគិនលក់រាយ ចាប់អារម្មណ៍នឹងភាគហ៊ុន ក្នុងរយៈពេលជួញដូរ ២ថ្ងៃដំបូងក៏ដោយ ប៉ុន្តែការជួញដូរនេះនឹងមានចំណាប់អារម្មណ៍កាន់តែច្រើនពី វិនិយោគិនតាមស្ថាប័ន។ លោកថ្លែងថា៖ «យើងទទួលការបញ្ជាទិញ និងលក់ជាច្រើន ពីវិនិយោគិនតាមស្ថាប័ន»។

លោក Han Kyung-tae បានឲ្យដឹងថា វិនិយោគិនកាន់តែច្រើន សម្លឹងចង់ទិញច្រើនជាងលក់ ធ្វើឲ្យមានលំហូរសាច់ប្រាក់ នៅក្នុងផ្សារហ៊ុនថ្មី។

លោក ស្វាយ ហៃ ឲ្យដឹងថា គេនឹងសង្កេតឃើញមានការប្រែប្រួលបន្ទាប់ពីបើកបានច្រើនខែ។

ភាគហ៊ុន PPWSA ឡើងជិត៥០ភាគរយនៅថ្ងៃជួញដូរលើកដំបូងកាលពីថ្ងៃពុធ៕CS

Advertisements

Posted on ខែ​មេសា 25, 2012, in ការជួញដូរមូលបត្រ. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ ព័ត៌មានតម្លៃភាគហ៊ុន.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: