ចប់បរិញ្ញាស្នេហាតាមចោម
អីយ៉ាពីដើមកាលខ្ញុំក្រ រស់ទាំងត្រដរខំសិក្សា
ខិតខំរៀនសូត្រយកបរិញ្ញា គ្មានទេស្នេហាកាលគ្រានោះ
ជិះកង់កញ្ចាស់ម៉ែទិញឱ្យ ខ្វះមុខខ្វះក្រោយខិតខំណាស់
រៀនសូត្រមិនខ្ជិលបាត់ពីផ្ទះ ស្វែងរកចំណេះប្រចាំកាយ
សំលៀកបំពាក់មិនសមរម្យ មិនពេញនិយមអ្នកឆើតឆាយ
មានតែទឹកត្រីញ៉ាំលាយបាយ មិត្តភក្តិទាំងឡាយគេមិនក្បែរ
ខ្ញុំដឹងរឿងហ្នឹងតែតស៊ូ ខឹតខំផ្តាច់ប្តូរមិនទំនែរ
ព្រោះយើងគ្មានពឹងដូចរូបគេ សម្បត្តិមានតែគឺបរិញ្ញា
ជាប់បរិញ្ញាប័ត្រលែងភ័យព្រួយ ម៉ែពុកលោកជួយគ្រប់កិច្ចការ
សប្បាយចិត្តណាស់នាំបរិញ្ញា ចប់កិច្ចសិក្សាជូនម៉ែពុក
ម៉ែសប្បាយចិត្តសរសើរកូន នឿយហត់បាត់សូន្យយើងផុតទុក្ខ
ឪខ្ញុំពេលនេះសែនខ្ពស់មុខ អួតប្រាប់អ្នកស្រុកពីរឿងកូន
ពីដើមគ្មានគេមកស្នេហ៍សោះ ព្រោះយើងក្រៀមក្រោះមានតែខ្លួន
ឥឡូវបរិញ្ញាឡើងហំហួន មិត្តភក្តិជុំខ្លួនមកសុំស្នេហ៍
តែណ្ហើយរឿងស្នេហ៍ទុកមួយដុប អន្ធការពេលយប់កុំអាលក្បែរ
ធ្វើការងារសិនកុំទំនេរ សងគុណពុកម៉ែទើបកត្តញ្ញូ
ឥឡូវសន្សំលុយបានហើយ ស្នេហ៍នៅបង្កើយលួចស៊ីញ៉ូ
កូនគេអ្នកមានហ៊ានមកប្តូរ កុំជោរ នេះគឺបរិញ្ញាប័ត្រ
ដោយៈ ណុប ច័ន្ទតារា

Long Beach, Colifornia, U.S.A

cnop@juno.com

http://sidara.blogsome.com

Advertisements

Posted on ខែ​មេសា 26, 2012, in កំណាព្យ. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ ចប់បរិញ្ញាស្នេហាតាមចោម.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: