ប្រភព៖វីគីភីឌា

សេចក្ដីផ្ដើម

អ្វីទៅជាកំណាព្យ?

កាព្យជាប្រភេទអក្សរសិល្ប៍មួយបែប ដែលមានជាយូរលង់ណាស់មកហើយ ក្នុងប្រវត្តិអក្សរសិល្ប៍មនុស្សជាតិ។ កំណាព្យកើតឡើងក្នុងតំនរយៈកាល នៃការងារផលិតរបស់មនុស្ស។ វាមានលក្ខណៈប្រជាប្រិយយ៉ាងជ្រាលជ្រៅ និងត្រូវបានមហាពលករចូលចិត្តជាទីបំផុត។ វាមានមុខងារឆ្លុះបញ្ចាំងការសប្បាយ រីករាយ ការទុក្ខព្រួយ ការស្រមៃ និងបំនងស្វែងរកសុភមង្គលនៃប្រជាពលករ ក្នុងការតស៊ូដ៏ខ្លាំងក្លា ដើម្បីយកជ័យជំនះលើធម្មជាតិ និង ប្រឆាំងរាល់ការគាបសង្កត់ កេងប្រវញ្ចនៅក្នុងសង្គមមានវណ្ណៈ ។ល។

កំណាព្យមានលក្ខណៈជាប់ស្អិតទៅនឹង វប្បធម៌អរិយធម៌របស់ជនជាតិនីមួយៗ ហើយមានវិសេសភាពផ្ទាល់ខ្លួនថែមទៀតផង។ គេមិនអាចចាត់ថា កំណាព្យជនជាតិណាមួយប្រសើរជាង ឬ វិសេសជាងជនជាតិណាមួយឡើយ។

កំណាព្យខ្មែរយើងក៏មានវិសេសភាព ផ្ទាល់របស់ខ្លួនដែរ។ វិសេសភាពនេះ ស្ថិតនៅត្រង់កវីខ្មែរយើងមានក្បួនខ្នាតច្រើន ហើយក្បួនខ្នាតនោះ ប្រែប្រួលផ្លាស់ប្ដូរទៅតាមលក្ខណៈបទនីមួយៗ តាំងពីចំនាប់ចុងជួន រង្វាស់ ចង្វាក់ និង បរិយាកាស។ បទខ្លះកវីបានយកជាមូលដ្ឋាន ដើម្បីឈានទៅបង្កើតបទផ្សេងៗទៀតដែលជាបទទ្វេមាត្រ។

សំនួនពាក្យចុងជួន រណ្ដំនេះហើយដែលជាប្រភពនៃការយកកំណាព្យ ទៅធ្វើជាចម្រៀង។ ក្នុងន័យនេះមិនមែនបានន័យថា រាល់ចម្រៀងសុទ្ធតែយកចេញពីបទមេកាព្យនោះទេ តែប្រសិនបើចម្រៀងគោរពតាមក្បួនច្បាប់នៃចំនាប់ចុងជួន និង រង្វាស់កាព្យនោះ នឹងធ្វើអោយចម្រៀងនោះពិរោះរណ្ដំថែមមួយកំរិតទៀត។

វត្តមានកំណាព្យនៅប្រទេសខ្មែរ

មតិភាគច្រើនបានសន្និដ្ឋានថា កំណាព្យខ្មែរមានប្រភពមកពីមូលដ្ឋានឆន្ទៈសំស្រ្កឹត និង បាលី។ ការអះអាងបែបនេះក៏ជាការសមរម្យម្យ៉ាងដែរ ព្រោះតាំងពីដើមរហូតមកដល់ពាក់កណ្ដាលខាងដើមនៃសម័យអង្គរ យើងពុំទាន់បានរកឃើញឯកសារកាព្យណាមួយ សរសេរជាភាសាខ្មែរទេ។ តាមរយៈសិលាចារឹកយើងបានជួបប្រទះ អត្ថបទកាព្យយ៉ាងច្រើន ប្រកបដោយពាក្យពេចន៍ និងសំនួនវោហារល្អឥតខ្ចោះ ដែលអ្នកប្រាជ្ញបច្ចុប្បន្នទទួលស្គាល់ថា ជាស្នាដៃឯករបស់កវីខ្មែរពិតៗ តែអត្ថបទទាំងនោះសរសេរជាភាសាសំស្រ្ដឹត។ តាមរយៈសិលាចារឹក យើងឃើញគេចារជាភាសាខ្មែរតាំងពី គ.ស.៦១១ (សិលាចារឹកអង្គរបុរី) មកម្ល៉េះ តែជាអត្ថបទពាក្យរាយ។ អត្ថបទពាក្យរាយនេះសរសេរនៅ ពីក្រោមអត្ថបទជាភាសាសំស្រ្កឹតតែគ្រាន់ តែជាបញ្ជីឈ្មោះទាសាទាសី ឬ ដែលជាពលព្រះ និង តង្វាយផ្សេងៗ។ អត្ថបទកាព្យសរសេរជាខ្មែរដែលយើងបានជួបប្រទះដំបូង គឺសិលាចារឹកជ័យនន្ទនៅ គ.ស. ១៧០១។

ប្រវត្តិសាស្រ្ដបញ្ជាក់យ៉ាងច្បាស់ថា ខ្មែរជាជនជាតិម្ចាស់ស្រុកមានកំនើតជាយូរលង់ណាស់ហើយ មុនកៅណ្ឌិន្យ នាំអរិយធម៌ឥណ្ឌាមកផ្សព្វផ្សាយ។ ដូចនេះ ខ្មែរពិតជាមានភាសា មានចំរៀង មានកំណាព្យ មានរបាំ តាំងពីមុនឥណ្ឌាចូលមកម្ល៉េះ។ ប្រសិនបើគ្មានវិញ តើក្នុងទំនាក់ទំនង ឬ ការសំដែងមនោសញ្ចេតនាផ្សេងៗ ជនជាតិទាំងនោះយកភាសាអ្វីមកប្រើ?

ភស្ដុតាងឥតប្រកែកបានមួយទៀត គឺកុលសម្ពន្ធជនជាតិភាគតិចខ្លះៗដូចជា ព្នង គួយ ដែលពុំព្រមទទួលអរិយធម៌ឥណ្ឌា រហូតមកដល់សព្វថ្ងៃគេរក្សាបាន នូវរបាំចំរៀងផ្ទាល់របស់គេ។

តាមរយៈសិលាចារឹក យើងបានប្រទះឃើញ គេប្រើពាក្យខ្លះៗជាភាសាខ្មែរបុរាណ ដូចជាពាក្យ ចំរេង(ចំរៀង) រមំ(រ្មាំ អ្នករាំ) រំ (រាំ) តើក្នុងពេលនោះគេច្រៀងជាភាសាអ្វី? បើអ្នកចំរៀងក្នុងវាំងច្រៀងជាភាសាសំស្រ្កឹត តើប្រជាជនច្រៀងជាភាសាសំស្រ្កឹតដែរឬទេ? អំនះអំណាងទាំងនេះអាចអោយយើងសន្និដ្ឋានបានថា៖ កំណាព្យខ្មែរពិតជាមានប្រភពជាយូរលង់ណាស់មកហើយ តាំងពីមុនឥណ្ឌាចូលមកម្ល៉េះ ឆន្ទៈ សំស្រ្ដឹតគ្រាន់តែជាកត្ដាសំរាប់ពិគ្រោះក្នុងការរៀបចំកែលំអក្បួនកំណាព្យខ្មែរ អោយបានត្រឹមត្រូវប៉ុណ្ណោះ។ ហើយកំណាព្យខ្មែរយើងក៏មានលក្ខណៈប្លែកស្រលះ ពីកំណាព្យសំស្រ្កឹតដែរ។

ធាតុនៃកំណាព្យ

រង្វាស់កាព្យ

រង្វាស់កាព្យ គឺជាចំនួនព្យាង្គ ដែលមាននៅក្នុងឃ្លានីមួយៗ ហើយនិង ចំនួនឃ្លាដែលមាននៅក្នុងល្បះនីមួយៗ។ ដោយសារចំនួនព្យាង្គនៅក្នុងឃ្លា និងចំនួនឃ្លានៅក្នុងល្បះនីមួយៗនេះហើយ ដែលសំរាប់សំគាល់ឈ្មោះបទកាព្យរបស់ខ្មែរយើង។

ក្នុងការប្រើប្រាស់រៀងរហូតមកដល់សព្វថ្ងៃនេះ យើងសង្កេតឃើញមានការប្រើច្របល់គ្នា រវាងព្យាង្គ និង ពាក្យ៖

  • ព្យាង្គ គឺជាសូររួមនៃសទ្ទ ដែលមានមួយបន្សាយសំលេង។
  • ពាក្យ គឺជាភាសារួមនៃសូរសំលេង និង ន័យសេចក្ដី។

ក្នុងការបន្លឺខ្មែរយើងមានទំនោរ ទៅរកការបង្រួញព្យាង្គច្រើន អោយនៅតិចបំផុត ដោយបន្ថើរស្នូរនៅព្យាង្គមុខ ហើយសង្កត់ស្នូរនៅព្យាង្គក្រោយ។

ឧទាហរណ៍៖

  • ព្រៃ ខ្ញុំ រៀម (មួយព្យាង្គ)
  • ចិន្តា សោតា រណ្ដំ ពិរោះ (ពីរព្យាង្គ)
  • មនោរម្យ សូរិយា ប្រតិបត្ត (បីព្យាង្គ)
  • បក្សាបក្សី ពន្លឺចន្ទ្រា (បួនព្យាង្គ)

 

ចំនាប់ចុងជួន

កាលណាគេនិយាយពីកំណាព្យ គេតែងសង្កត់ធ្ងន់ទៅលើចំនាប់ចុងជួននេះឯង។ កំណាព្យដែលល្អ គឺកំណាព្យណាដែលមានចំនាប់ចុងជួនត្រូវល្អ។ ដូចនេះព្យាង្គជួន ត្រូវតែសំអិតសំអាត សំរិតសំរាំង ជ្រើសរើសរកចុងជួនណា ដែលមានខ្លឺមសារ មានប្រយោជន៍ មានសូរ និង មានន័យសេចក្ដីច្បាស់លាស់។

ដូចម្ដេចដែលហៅថាព្យាង្គជួន?

  • ព្យញ្ជនៈ ដើមព្យាង្គនៃព្យាង្គទាំងពីរខុសគ្នា តែត្រូវស្ថិតនៅក្នុងពួក(អ) ឬ ពួក(អ៊) ដូចគ្នា។
  • ស្រៈ និង ព្យញ្ជនៈ ប្រកបនៃព្យាង្គជួនទាំងពីរត្រូវមានសូរដូចគ្នា។

ឧទាហរណ៍៖

  • រិះគិត ~ ញាតិមិត្ត (ពាក្យ “គិត” និង “មិត្ត” ជួនល្អ)
  • ចន្រ្ទា ~ រមនា (ជួនល្អ)
  • ទីទៃ ~ ពិសី (ស្រៈ ៃ និង ស្រៈ ី ពេលខ្លះអាចមានសូរដូចគ្នា ជួនល្អ តែពេលខ្លះគឺមិនមានសូរដូចគ្នាទេ ចូរមើលឧទាហរណ៍ខាងក្រោម)
  • ថ្លើមថ្លៃ ~ ស្រស់ស្រី (ពាក្យ “ថ្លៃ” និង “ស្រី” ជួនមិនល្អ ឬអាចនិយាយបានថា មិនជួន)
  • ចន្រ្ទា ~ ចិន្ដា (ថ្វីត្បិតតែពាក្យទាំងពីរបញ្ចប់ដោយស្រៈ ា ដូចគ្នា តែជួនរបៀបនេះមិនសូវល្អទេ ព្រោះការបន្សាយសំលេងគឺខុសគ្នា មួយសូរអ មួយទៀតសូរអ៊)

ប្រសិនបើយើងគោរពតាម ក្បួនចំនាប់ចុងជួននេះបានល្អ នោះកំណាព្យរបស់យើងប្រាកដជារណ្ដំគួរជាទីចាប់ចិត្តនៃអ្នកស្ដាប់។ មួយវិញទៀតទោះបីជាកំណាព្យនោះជួនល្អយ៉ាងណាក៏ដោយ ប្រសិនបើគ្មានអត្ថន័យ អត្ថរស ព្រលឹងបង្កប់នៅក្នុងនោះទេ កំណាព្យនោះក៏មិនចាត់ទុកជាកំណាព្យដែលល្អនោះដែរ។

ចង្វាក់

ចង្វាក់ គឺជាចលនានៃសូរដែលតំរូវអោយបន្ធូរ ឬ បន្ដឹងសំលេង ដោយធ្វើអោយសំលេងនោះមានចលនាខ្ពស់ទាប ឡើងចុះជួនកាលយឺត ជួនកាលឆាប់រហ័ស ជួនកាលវែង ជួនកាលខ្លីស្របតាមបរិយាកាស និង អត្ថន័យនៃបទ ដើម្បីបង្កើតតន្រ្ដីភាព ឬ ភាពពិរោះ។

របៀបសរសេរអត្ថបទកំណាព្យនៅវីគីភីឌា

ខាងក្រោមនេះជាអត្ថបទកំណាព្យគំរូសំរាប់រៀបចំអត្ថបទកំណាព្យនៅក្នុងទំព័រវីគីភីឌា ភាសាខ្មែរនេះអោយមានសណ្ដាប់ធ្នាប់ និង របៀបរៀបរយបានល្អ ងាយស្រួលក្នុងការអាន។

{| align="center" 
|+ '''កាយចិត្តនិមិត្តពាក្យកាព្យ (បទ កង្កែបលោតស្លាក់ពេជ្រ)''' 
|-
|-
| (១) ជីកកកោះ ចោះកកាយ ចាយកកាត
| style="padding-left: 50px;"|រឿងសង្វាត រ៉ាត់សង្វិត រិតសង្វែង
|-
| ភក្រ្ត័ប្រិមប្រិយ ភ័យប្រុងប្រៀប ភាពប្រឹងប្រែង
| style="padding-left: 50px;"|លើកសម្ដែង លែងសម្ដី លៃសំដៅ។
|-
| (២) សូរសំនៀង សៀងសំនួន សួនសំណព្វ
| style="padding-left: 50px;"|ចែងអោយសព្វ ចប់ឧស្សាហ៍ ចារអស់សៅ
|-
| ថ្នមសំនេរ ថ្នេរសំណា ថ្នាលសំណៅ
| style="padding-left: 50px;"|ចាំតទៅ ចៅតែងទែង ចែងតុទៀន។
|-
| (៣) ពាក្យរំលេច ពេជន៍រលូន ពូនរលេញ
| style="padding-left: 50px;"|ដ៏ពោរពេញ ដេញពពាក់ ដាក់ពពាន
|-
| ដំាចិត្តស្ម័គ្រ ដាក់ចិត្តស្មោះ ដោះចិត្តស្មៀន
| style="padding-left: 50px;"|មិនប្រឹងរៀន មានប្រែរោទ៍ មោហៈប្រៀបរោច។
|-
|''និពន្ធដោយ'' [[សុខគឹមហេង]]
|-
|''០៧ តុលា ២០១០''
|}

[[Category:កំណាព្យ]]

{| align="center" ជាការតំរៀបអោយនៅចំកណ្ដាលទំព័រ

|+ '''កាយចិត្តនិមិត្តពាក្យកាព្យ (បទ កង្កែបលោតស្លាក់ពេជ្រ)'''    ជួរដែលជាចំណងជើង សញ្ញា ''' ដែលនៅសងខាងចំណងជើងគឺដើម្បីអោយអក្សរមួយឃ្លានេះក្លាយជាអក្សរឌិត

|- មានន័យថាការចុះបន្ទាត់

| style="padding-left: 50px;"| កូដសំរាប់ចោលផ្ទៃពីឆ្វេង ៥០px រួចចាប់ផ្ដើមសរសេរឃ្លាទីពីរនៃល្បះតែមួយ

|} ជាចុងបញ្ចប់ត្រូវបិទកូដនៃការរៀបចំទាំងមូល ដែលកូដនេះជាគូនឹងកូដបើក {| align="center"

ដើម្បីអោយអត្ថបទកំណាព្យរបស់អ្នកចូលទៅក្នុង ចំណាត់ក្រុមកំណាព្យក្នុងវីគីភីឌា ភាសាខ្មែរនេះ ត្រូវបន្ថែមកូដមួយជួរនៅចុងអត្ថបទ [[Category:កំណាព្យ]]

ខាងក្រោមនេះជាលទ្ធផលដែលបានមកពីកូដខាងលើ៖

កាយចិត្តនិមិត្តពាក្យកាព្យ (បទ កង្កែបលោតស្លាក់ពេជ្រ)
(១) ជីកកកោះ ចោះកកាយ ចាយកកាត រឿងសង្វាត រ៉ាត់សង្វិត រិតសង្វែង
ភក្រ្ត័ប្រិមប្រិយ ភ័យប្រុងប្រៀប ភាពប្រឹងប្រែង លើកសម្ដែង លែងសម្ដី លៃសំដៅ។
(២) សូរសំនៀង សៀងសំនួន សួនសំណព្វ ចែងអោយសព្វ ចប់ឧស្សាហ៍ ចារអស់សៅ
ថ្នមសំនេរ ថ្នេរសំណា ថ្នាលសំណៅ ចាំតទៅ ចៅតែងទែង ចែងតុទៀន។
(៣) ពាក្យរំលេច ពេជន៍រលូន ពូនរលេញ ដ៏ពោរពេញ ដេញពពាក់ ដាក់ពពាន
ដំាចិត្តស្ម័គ្រ ដាក់ចិត្តស្មោះ ដោះចិត្តស្មៀន មិនប្រឹងរៀន មានប្រែរោទ៍ មោហៈប្រៀបរោច។
និពន្ធដោយ សុខគឹមហេង
០៧ តុលា ២០១០

Posted on ខែ​មេសា 26, 2012, in កំណាព្យ. Bookmark the permalink. Comments Off on ចំណាត់ថ្នាក់ក្រុម:កំណាព្យ.

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: