Thursday, 26 April 2012 10:01
Kourchettana Kun
ភ្នំពេញប៉ុស្ត៍
ភ្នំពេញៈ តម្លៃភាគហ៊ុនរបស់រដ្ឋាករទឹកស្វ័យត ក្រុងភ្នំពេញ (PPWSA) នៅវគ្គជួញដូរលើកទីមួយម៉ោង ៩ព្រឹក បានធ្លាក់ចុះជាថ្មីម្តងទៀត បន្ទាប់ពីធ្លាក់ចុះពីរថ្ងៃជាប់គ្នារួមមក។ នេះបើតាមគេហទំព័ររបស់ក្រុមហ៊ុនផ្សារហ៊ុនមូលបត្រកម្ពុជា (CSX)។តម្លៃភាគហ៊ុនរបស់ PPWSA បានធ្លាក់ចុះ ៤,៨៦ភាគរយ ឬស្មើនឹង ៤៥០រៀល ដែលធ្វើឲ្យតម្លៃភាគហ៊ុនរបស់ PPWSA ថយចុះមកនៅត្រឹម ៨ ៨០០រៀលក្នុងមួយហ៊ុន ពីតម្លៃ ៩ ២៥០ រៀល កាលពីថ្ងៃម្សិលមិញ។គេហទំព័រ CSX បានបង្ហាញទៀតថា ទំហំជួញដូរសរុបនៅវគ្គទីមួយនេះ មានចំនួន ៣ ១៥៦ហ៊ុន គិតជាទឹកប្រាក់មានចំនួនជាង ២៧លានរៀល៕

Posted on ខែ​មេសា 26, 2012, in ការជួញដូរមូលបត្រ. Bookmark the permalink. មតិ 3.

  1. ខ្ញុំរីករាយនៅពេលបានអានព័ត៌មានអំពីតម្លៃផ្សាហ៊ុន​ក៏ប៉ុន្តែខ្ញុំចង់ឲ្យមានការចុះផ្សាយជារៀងរាល់ថ្ងៃ។

%d bloggers like this: