ប្រភពៈ ផមក

 • តើអ្វីជាការផាត់ទាត់?
  • ការផាត់ទាត់គឺជាលំដាប់នៃដំណើរការដែល Central Counter-party (CCP)ចាត់ចែងធានាលើការទូទាត់ដោយការបន្សុទ្ធ ឬកាត់កង netting ឥណទាន និងបំណុលទាំងឡាយរវាងអ្នកលក់ និងអ្នកទិញ។
   • Central Counter- party (CCP)
   • សំដៅលើអង្គភាពដែលទទួលយក កាតព្វកិច្ចជាអ្នកទិញចំពោះអ្នកលក់ទាំងអស់ និងជាអ្នកលក់ចំពោះអ្នកទិញទាំងអស់។ តាមវិធីនេះ អ្នកទិញ និងអ្នកលក់មិនមានកាតព្វកិច្ចហិរញ្ញវត្ថុចំពោះគ្នាទៅវិញទៅមកទេ ផ្ទុយទៅវិញត្រូវមានកាតព្វកិច្ចហិរញ្ញវត្ថុចំពោះ CCP។
    ក្នុងករណីនេះផ្សារមូលបត្រកម្ពុជា (ផ.ម.ក)មានតួនាទីជា CCPនៅក្នុងផ្សារមូលបត្រកម្ពុជា។
   • ការបន្សុទ្ធ ឬការកាត់កង (Netting):
   • គឺជាដំណើរការនៃការកាត់បន្ថយកាតព្វកិច្ចឥណទាន ឬឥណពន្ធរបស់អ្នកជួញដូរជាច្រើន ពីចំនួនច្រើនទៅចំនួនតិច។ តាមរយៈការបន្សុទ្ធ ផ.ម.ក. គណនាទំហំដែលត្រូវទូទាត់ចុងក្រោយ។ បន្ទាប់ពីការបន្សុទ្ធ កាតព្វកិច្ចឥណទាន ឬឥណពន្ធដើមត្រូវបានជំនួសដោយកាតព្វកិច្ចឥណទាន ឬឥណពន្ធតែមួយ។
    ទំហំដែលត្រូវទូទាត់ចុងក្រោយ ត្រូវបានគណនាតាមរបៀបដូចខាងក្រោម៖

    • ករណីមូលបត្រ៖ ទទួលបានដោយធ្វើការបន្សុទ្ធបរិមាណបានលក់សរុប និងបរិមាណបានទិញសរុប ចំពោះប្រភេទមូលបត្រមួយ និងចំពោះសមាជិកនីមួយៗ។
    • ករណីសាច់ប្រាក់៖ ទទួលបានដោយធ្វើការផាត់ទាត់តម្លៃបានទិញសរុប និងតម្លៃបានលក់សរុបចំពោះសមាជិកនីមួយៗ។
 • តើអ្វីជាការទូទាត់?
  • ការទូទាត់គឺជាការបញ្ចប់ប្រតិបត្តិការ ដែលអ្នកលក់ផ្ទេរមូលបត្រ ឬឧបករណ៍ហិរញ្ញវត្ថុទៅឲ្យអ្នកទិញ ហើយអ្នកទិញផ្ទេរសាច់ប្រាក់ទៅឲ្យអ្នកលក់។
   • លក្ខណៈនៃការទូទាត់របស់ ផ.ម.ក.:
    • វីធីសាស្រ្តនៃការទូទាត់៖ DVP3 (ការប្រគល់មូលបត្រ ថ្នូរនឹងសាច់ប្រាក់គំរូទី៣)
     DVP3 ជាដំណើរការនៃការប្រគល់មូលបត្រ ដែលត្រូវបានធ្វើឡើងក្នុងពេលដំណាលគ្នានៃការប្រគល់សាច់ប្រាក់ ដោយផ្អែកលើមូលដ្ឋានបន្សុទ្ធ (បន្សុទ្ធមូលបត្រ និង បន្សុទ្ធសាច់ប្រាក់) ។វាត្រូវបានកើតឡើងនៅចុងគ្រានៃវដ្តដំណើរការប្រតិបត្តិការ។
    • ពេលវេលានៃការទូទាត់៖ ម៉ោង៨ និង៣០ នាទីព្រឹក (T+2)
     សមាជិកត្រូវផ្ទេរមូលបត្រ និងសាច់ប្រាក់ដែលត្រូវទូទាត់ទៅគណនីរបស់ ផ.ម.ក. នៅមុនម៉ោង ៨:៣០ព្រឹក នៅកាលបរិច្ឆេទទូទាត់ ហើយផ.ម.ក. ត្រូវទូទាត់មូលបត្រ និងសាច់ប្រាក់បន្ដទៅឲ្យសមាជិកដែលត្រូវទទួលការទូទាត់ បន្ទាប់ពីម៉ោង ៨:៣០ព្រឹក នៅថ្ងៃដដែលនៃកាលបរិច្ឆេទទូទាត់។
    • ភ្នាក់ងារទូទាត់សាច់ប្រាក់ (ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា និង ធនាគារ BIDC) មានតួនាទីបំពេញកាតព្វកិច្ចទូទាត់សាច់ប្រាក់។
Advertisements

Posted on ខែ​ឧសភា 3, 2012, in ការជួញដូរមូលបត្រ. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ ការផាត់ទាត់និងទូទាត់.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: