ប្រភព៖ ផមក

 • ការបើកគណនី និងការដាក់បញ្ជា
  • ដើម្បីអាចធ្វើការជួញដូរនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) វិនិយោគិនទាំងឡាយត្រូវបើកគណនីជួញដូរមួយជាមុនសិន នៅក្រុមហ៊ុនមូលបត្រណាមួយដែលជាសមាជិករបស់ផ.ម.ក.។ មួយថ្ងៃក្រោយមក ទើបវិនិយោគិនអាចបង្គាប់ឲ្យក្រុមហ៊ុនមូលបត្រនោះ (ដែលដើរតួនាទីជាអន្តរការី) ដាក់បញ្ជាមកកាន់ផ.ម.ក.។ វិនិយោគិនអាចដាក់បញ្ជាបានលុះត្រាមានសាច់ប្រាក់យ៉ាងហោចណាស់មួយរយភាគរយ (សម្រាប់បញ្ជាទិញ) ឬបរិមាណមូលបត្រយ៉ាងហោចណាស់មួយរយភាគរយ (សម្រាប់បញ្ជាលក់)។ នៅពេលបញ្ជាត្រូវបានបញ្ចូន សាច់ប្រាក់និងមូលបត្រទាំងនេះនឹងត្រូវបានបង្កកទុកដោយក្រុមហ៊ុនមូលបត្រ ក្នុងគោលបំណងដើម្បីទុកទូទាត់ ឬបង្កកទុករហូតដល់បញ្ជានោះអស់សុពលភាព។
 • ការអនុវត្តការជួញដូរ និងការជូនដំណឹង
  • ប្រព័ន្ធជួញដូររបស់ ផ.ម.ក.ធ្វើការផ្គូផ្គង និងអនុវត្តបញ្ជានានាដែលត្រូវបានបញ្ជូនមក ដោយយោងទៅតាមគោលការណ៏ដេញថ្លៃដែលបានកំណត់ទុកជាមុន ហើយបន្ទាប់មកជូនដំណឹងអំពីលទ្ធផលនៃការជួញដូរនោះទៅកាន់ក្រុមហុ៑នមូលបត្រជាសមាជិកដែលពាក់ព័ន្ធ និងក្រោយមកក្រុមហុ៑នមូលបត្រនោះជូនដំណឹងបន្តទៅអតិថិជនរបស់ខ្លួន (ដែលជាវិនិយោគិន)។
 • ការទូទាត់
  • នៅពេលព័ត៌មានជួញដូរត្រូវបានបញ្ជាក់ដោយអតិថិជនពាក់ព័ន្ធរួចហើយ សមាជិកទាំងអស់ដែលតាងនាមឲ្យអតិថិជនរបស់ខ្លួនត្រូវបង់ប្រាក់សម្រាប់មូលបត្រដែលបានទិញ ឬបញ្ជូនមូលបត្រដែលបានលក់ទៅកាន់ភាគីម្ខាងទៀត (ដែលជាសមាជិកដែរ) ដោយប្រើប្រាស់សាច់ប្រាក់ឬមូលបត្រដែលត្រូវបានបង្កកទុកកន្លងមកនោះ។
   • (១) វិនិយោគិនបើកគណនីជួញដូរ (គណនីសាច់ប្រាក់និងគណនីមូលបត្រ) នៅក្រុមហ៊ុនមូលបត្រមួយ នៅមួយថ្ងៃមុនថ្ងៃជួញដូរ។
   • (២) វិនិយោគិនផ្តល់សេចក្តីបង្គាប់ឲ្យដាក់បញ្ជា (ទិញឬលក់) ទៅកាន់ក្រុមហ៊ុនមូលបត្រ ជាលាយលក្ខណ៍អក្សរ ពាក្យសំដី (ថតទុក)
    ឬមធ្យោបាយអេឡិចត្រូនិចនានា។
   • (៣) ក្រុមហ៊ុនមូលបត្រដាក់បញ្ជាទៅតាមការបង្គាប់មកកាន់ ផ.ម.ក. ប៉ុន្តែមុននឹងដាក់បញ្ជា ក្រុមហ៊ុនមូលបត្របានបង្កកទុក
    រួចហើយនូវសាច់ប្រាក់ឬបរិមាណមូលបត្រយ៉ាងហោចមួយរយភាគរយនៃបញ្ជានីមួយៗ។
   • (៤) បញ្ជាទាំងឡាយត្រូវបានផ្គូផ្គងនៅក្នុងប្រព័ន្ធជួញដូររបស់ ផ.ម.ក. ទៅតាមគោលការណ៏ដេញថ្លៃដែលបានកំណត់ទុកជាមុន។
   • (៥) ផ.ម.ក. ជូនដំណឹងអំពីលទ្ធផលនៃការជួញដូរទៅកាន់ក្រុមហ៊ុនមូលបត្រ នៅថ្ងៃ T+0។
   • (៦) ក្រុមហ៊ុនមូលបត្របញ្ជាក់លទ្ធផលនៃការជួញដូរដែលពាក់ព័ន្ធជាមួយអតិថិជននីមួយៗរបស់ខ្លួន (នៅ T+0)។
   • (៧) ក្នុងករណីមានកំហុសឆ្គងប្រតិបត្តិការបង្កឡើងដោយក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនមូលបត្រនោះត្រូវដាក់ពាក្យស្នើសុំមកកាន់ ផ.ម.ក.
    ដើម្បីកែតម្រូវមុនពេលថ្ងៃត្រង់នៃថ្ងៃ T+1។ បន្ទាប់ពីកំហុសឆ្គងត្រូវបានកែតម្រូវហើយ ដំណើរការក្នុងចំនុចទី៥ និងទី៦ នឹងត្រូវអនុវត្តម្តងទៀត។
   • (៨) វិនិយោគិនបង់ប្រាក់ ឬបញ្ចូនមូលបត្រតាមរយៈក្រុមហ៊ុនមូលបត្រ។ ប៉ុន្តែជាក់ស្តែង គឺក្រុមហ៊ុនមូលបត្រប្រើប្រាស់សាច់ប្រាក់ឬ
    មូលបត្ររបស់អតិថិជន ដែលបានបង្កកទុកដើម្បីទូទាត់ ដោយសុំឬមិនបាច់សុំការអនុញ្ញាតពីអតិថិជនឡើយ។
   • (៩) ក្រុមហ៊ុនមូលបត្រទូទាត់ការជួញដូរក្នុងនាមវិនិយោគិននៅ ផ.ម.ក.
Advertisements

Posted on ខែ​ឧសភា 3, 2012, in ការជួញដូរមូលបត្រ. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ នីតិវិធីមូលដ្ឋាននៃការជួញដូរ.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: