ប្រភព៖ ផមក

  • ម៉ោងជួញដូរ
    • ការជួញដូរចាប់ផ្តើមពីម៉ោង ០៨:00 ព្រឹក រហូតដល់ម៉ោង ១១:៣០ ព្រឹក។ ការអនុវត្តការជួញដូរមានពីរដងក្នុងមួយថ្ងៃ គឺនៅម៉ោង ០៩:00ព្រឹក និង ម៉ោង ១១:៣0ព្រឹក។
  • ថ្ងៃជួញដូរ
    • ថ្ងៃជួញដូរចាប់ផ្តើមពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ លើកលែងថ្ងៃឈប់សម្រាកជាសាធារណៈ។
  • ប្រភេទនៃបញ្ជា
    • បញ្ជាមានកំណត់៖ បញ្ជាដែលថ្លៃទិញគឺជាថ្លៃហ៑ានទិញខ្ពស់បំផុត ឬបញ្ជាដែលថ្លៃលក់គឺជាថ្លៃហ៑ានលក់ទាបបំផុត។
      ឧទាហរណ៍៖ បញ្ជាទិញមានកំណត់មួយដែលមានថ្លៃ៤០,០០០រៀល អាចនឹងត្រូវបានជួញដូរនៅថ្លៃ៤០,០០០រៀលឬថោកជាងនេះ ហើយចំណែកឯបញ្ជាលក់មានកំណត់ដែលមានថ្លៃ៤០,០០០រៀល អាចនឹងត្រូវបានជួញដូរនៅថ្លៃ ៤០,០០០រៀលឬខ្ពស់ជាងនេះ។
  • ថ្លៃមូលដ្ឋាន
    • ជាទូទៅ ថ្លៃមូលដ្ឋានគឺជាថ្លៃបិទនៃថ្ងៃជួញដូរចុងក្រោយ។
      ថ្លៃមូលដ្ឋានសម្រាប់ការជួញដូរមូលបត្រកម្មសិទ្ធិចុះបញ្ជីលក់ដំបូងត្រូវស្ថិតនៅចន្លោះ៩០%និង១៥០% នៃថ្លៃមូលបត្រកម្មសិទ្ធិបោះផ្សាយលក់ជាលើកដំបូង (ថ្លៃ IPO ដែលបានកំណត់នៅក្នុងឯកសារផ្តល់ព័ត៌មានដែលបានចុះបញ្ជីនៅ គ.ម.ក.)។
      ក្នុងករណីដែលមានសិទ្ធិកម្មសិទ្ធិករមូលបត្រដូចជា ការបង្កើនឬបន្ថយមូលធន ការបែងចែកភាគលាភជាភាគហុ៑ន ការបំបែកភាគហុ៑ន ។ល ។ នោះថ្លៃមូលដ្ឋាននឹងត្រូវបានគណនាដោយស្វ័យប្រវត្តិ ដោយប្រព័ន្ធរបស់ ផ.ម.ក.តាមរយៈការប្រើប្រាស់នូវរូបមន្តមួយជាក់លាក់។
      ក្នុងករណីថ្លៃមូលបត្រដែលបានគណនា ទាបជាងឯកតាគម្លាតថ្លៃ នោះថ្លៃមូលដ្ឋានត្រូវបង្គត់ឡើងឲ្យស្មើនឹងឯកតាគម្លាតថ្លៃ។
  • ដែនកំណត់នៃបម្រែបម្រួលថ្លៃប្រចាំថ្ងៃ
    • ដែនកំណត់នៃបម្រែបម្រួលថ្លៃប្រចាំថ្ងៃត្រូវស្មើនឹង Å៥% (បូក/ដកប្រាំភាគរយ)នៃថ្លៃមូលដ្ឋាន។
  • ឯកតាជួញដូរ និង ឯកតាគម្លាតថ្លៃ
    • ចំនួនឯកតាជួញដូរមូលបត្រកម្មសិទ្ធិអប្បបរមានៅផ.ម.ក. គឺ ០១ (មួយ)ឯកតាមូលបត្រ។
      បម្រែបម្រួលថ្លៃមូលបត្រកម្មសិទ្ធិអប្បបរមាគឺយោងទៅតាមឯកតាគម្លាតថ្លៃដូចខាងក្រោម (ទឹកប្រាក់ទាំងអស់គិតជារៀល)។
    • ថ្លៃមូលដ្ឋាន (P) ឯកតាគម្លាតថ្លៃ ឧទាហរណ៍ថ្លៃបញ្ជាដែលខុស ឧទាហរណ៍ថ្លៃបញ្ជាដែលត្រឹមត្រូវ
      P < ៥០,០០០ ៥០ ៤៥,៥២៥; ១០,១១២; ៣០,០៧៥ ៤៥,៥៥០; ១០,១០០; ៣០,០៥០
      ៥០,០០០ ≤ P < ៥០០,០០០ ២៥០ ១០០,២០០; ៥៧,៥៦០; ៤១០,៩៥០ ១០០,២៥០; ៥៧,៥០០; ៤១០,៧៥០
      P ≥ ៥០០,០០០ ៥០០ ៦០០,៤០០; ៧៨៤,២៥០ ៦០០,០០០; ៧៨៤,៥០០
  • សុពលភាពនៃបញ្ជា
    • បញ្ជានីមួយៗមានសុពលភាពចាប់ពីពេលដែលទទួលបាននៅក្នុងប្រព័ន្ធជួញដូររបស់ ផ.ម.ក. រហូតដល់ពេលដែលបញ្ជានោះត្រូវបានអនុវត្តនៅអំឡុងវគ្គជួញដូរនៃថ្ងៃតែមួយ។
  • ការកែប្រែ និងការលុបចោលបញ្ជាដែលបានបញ្ជូន
    • ការកែប្រែឬការលុបចោលបញ្ជាអាចធ្វើទៅបាន ដរាបណាបញ្ជានោះមិនទាន់ត្រូវបានអនុវត្ត។ ពេលវេលាបញ្ជាក់ពីការទទួលបញ្ជានៅក្នុងប្រព័ន្ធជួញដូររបស់ ផ.ម.ក. ត្រូវកំណត់សាជាថ្មី នៅពេលដែលមានការកែប្រែថ្លៃឬ ការបង្កើនបរិមាណនៃបញ្ជា។
  • គោលការណ៍ដេញថ្លៃ
    • រាល់ការជួញដូរទាំងអស់ត្រូវបានអនុវត្តតាមរយៈការប្រើប្រាស់វិធីសាស្ត្រដេញថ្លៃ ដោយយកថ្លៃតែមួយ។
    • អាទិភាពនៃបញ្ជាទិញ និងបញ្ជាលក់៖
      • ១. ថ្លៃ
        • បញ្ជាលក់ដែលមានថ្លៃទាបជាង មានអាទិភាពលើបញ្ជាលក់ដែលមានថ្លៃខ្ពស់ជាង។
        • បញ្ជាទិញដែលមានថ្លៃខ្ពស់ជាង មានអាទិភាពលើបញ្ជាទិញដែលមានថ្លៃទាបជាង។
      • ២. ពេលវេលា
        • ក្នុងករណីបញ្ជាមានថ្លៃដូចគ្នា បញ្ជាដែលទទួលបានមុនមានអាទិភាពលើបញ្ជាដែលទទួលបានក្រោយ។
  • ឧទាហរណ៍
  • វិធីសាស្រ្តនិងយន្តការនៃការអនុវត្តការជួញដូរ
    • មូលបត្រទាំងអស់ដែលជួញដូរនៅ ផ.ម.ក. ត្រូវបានអនុវត្តនៅថ្លៃកំណត់មួយដែលហៅថា ថ្លៃផ្គូផ្គង។
  • កាលបរិច្ឆេទអិចឌីវីដឹនដ៏ ឬអិចរាយថ៏
    • កាលបរិច្ឆេទអិចឌីវីដឹនដ៏ (Ex-Dividend) ឬអិចរាយថ៏ (Ex-Right) គឺកាលបរិច្ឆេទជួញដូរនៅរយៈកាល០១ (មួយ) ថ្ងៃ មុនកាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុននិកដែលត្រូវទទួលបានភាគលាភ ឬសិទ្ធិ។
Advertisements

Posted on ខែ​ឧសភា 3, 2012, in ការជួញដូរមូលបត្រ. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ ប្រតិបត្តិការទីផ្សារ.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: