ការផ្តល់ពិន្ទុលើកិច្ចការ ការធ្វើបទបង្ហាញ

ការឡើងធ្វើបទបង្ហាញ ត្រូវវាយតម្លៃលើចំនុចខាងក្រោម៖

1. តើនិសិ្សត មានឥរិយាបទ ត្រៀមទុកជាមុនដែរឬទេ? (តើនិសិ្សត បានអានឯកសារ ឬ មេរៀននៅផ្ទះដែរ ឬទេ?)

2. តើ និសិ្សតបានរៀបចំ កិច្ចការបទបង្ហាញ តាមរយះក្រដាស សម្រាប់បិទលើក្តារខៀន ឬក៏ បានសរសេរប្លង់លំអិតលើក្តារខៀនដែរ ឬទេ?

3. តើនិសិ្សត ធ្វើបទបង្ហាញ មានសកម្មភាពគួរអោយចាប់អារម្មណ៍ ដល់អ្នកស្តាប់ដែរ ឬទេ? (ពន្យល់បកស្រាយ ផ្តល់ជាឧទាហរណ៍បញ្ជាក់ រួមទាំងនិយាយមានសំលេងខ្លាំងឬទេ?)

កំណត់ចំណាំ! ចំពោះនិសិ្សត ដែលមកអានឯកសារ មិនបានផ្តល់ពិន្ទុទេ សម្រាប់ចំនុច នេះ។

4. តើនិសិ្សតមានធ្វើសំនួរ ទាក់ទងនឹងប្រធានបទ ដែលខ្លួនឡើងបង្ហាញដែរ ឬទេ? ព្រមទាំង ផុសចូលក្នុងក្រុមផងដែរ។

5. ក្រោយពីធ្វើបទបង្ហាញចប់ និសិ្សត ត្រូវធ្វើ សេចក្តីសង្ខេបត្រួសៗ លើចំនុចសំខាន់ៗនៃ ប្រធានបទ។

6. វេទិកាសំនួរ-ចំលើយ តើនិសិ្សត មានសមត្ថភាព ឆ្លើយតបទៅនឹងសំនួរ របស់អ្នកស្តាប់កំរិត ណាដែរ?

Posted on ខែ​ឧសភា 10, 2013, in វិធាន. Bookmark the permalink. Comments Off on ការផ្តល់ពិន្ទុលើកិច្ចការ ការធ្វើបទបង្ហាញ.

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: