Category Archives: ការជួញដូរមូលបត្រ

ច្បាប់ និង បទប្បញ្ញត្តិ.

Advertisements

សមាសភាព គ ម ក

::Securities and Exchange Commission of Cambodia::.

Anuket_on_The_Appointment_of_The_Civil_Servants_SECC_Khmer

លោក​ហុង សុហួរ​ពន្យល់​អំពី​ដំណើរការ​ទិញដូរ ទូទាត់ និង​ផ្ទេរ​មូលបត្រ – RFI

លោក​ហុង សុហួរ​ពន្យល់​អំពី​ដំណើរការ​ទិញដូរ ទូទាត់ និង​ផ្ទេរ​មូលបត្រ – RFI.

តើ​ការ​បោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​លើក​ដំបូង (IPO) មាន​ដំណើរការ​យ៉ាង​ដូចម្តេច? – RFI

តើ​ការ​បោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​លើក​ដំបូង (IPO) មាន​ដំណើរការ​យ៉ាង​ដូចម្តេច? – RFI.

តើផ្សារមូលប័ត្រកម្ពុជាកំពុងដើរទៅមុខឬទៅក្រោយ? – RFI

តើផ្សារមូលប័ត្រកម្ពុជាកំពុងដើរទៅមុខឬទៅក្រោយ? – RFI.

ប្រភព៖ផមក

ចំណងជើង
គោលការណ៍ណែនាំស្តីពី ការធ្វើប៊ុកបៀលឌីង និងការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិ
កាលបរិច្ឆេទ 15/02/2012 11:11 ចំណាត់ថ្នាក់
គោលការណ៍ណែនាំស្តីពី ការធ្វើប៊ុកបៀលឌីង និងការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិ
1

ប្រភពៈ ផមក

ចំណងជើង
គុណសម្បត្តិ និង គុណវិបត្តិរបស់ទីផ្សារមូលបត្រដល់សេដ្ឋកិច្ចជាតិ
កាលបរិច្ឆេទ 20/02/2012 16:07
តើទីផ្សារមូលបត្រជាអ្វី? ហើយមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
ទីផ្សារមូលបត្រគឺជាកន្លែងសម្រាប់ធ្វើការជួញដូរមូលបត្រ និងឧបករណ៍ហិរញ្ញវត្ថុដទៃទៀត។តាមនិយមន័យច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន “សំដៅដល់ទីផ្សារ ឬទីកន្លែងជួញដូរមូលបត្រ ឬប្រព័ន្ធដែលផ្តល់មធ្យោបាយនៃការធ្វើសំណើលក់ ផ្ទេរ ឬស្វីការទិញ-លក់មូលបត្រ ” ឧបករណ៍ហិរញ្ញវត្ថុ ដែលតែងតែត្រូវបានជួញដូរលើទីផ្សារនេះ រួមមានមូលបត្រកម្មសិទ្ធិ មូលបត្របំណុល និងឧបករណ៍និស្សន្ទ ជាដើម។
(មើលព័ត៌មានបន្តសូមចុច ឯកសារ)

ប្រភព៖ ផមក

សន្ទស្សន៍ថ្ងៃម្សិល សន្ទស្សន៍បច្ចុប្បន្ន បម្រែបម្រួល %បម្រែបម្រួល ថ្លៃបើក កម្រិតខ្ពស់ កម្រិតទាប ទំហំជួញដូរ
(ភាគហ៊ុន)
តម្លៃជួញដូរ
(រៀល)
817.20 779.57 37.63 4.60 779.57 779.57 779.57 26,171 189,739,750
កាលបរិច្ឆេទ សន្ទស្សន៍បច្ចុប្បន្ន បម្រែបម្រួល %បម្រែបម្រួល ទំហំជួញដូរ
(ភាគហ៊ុន)
តម្លៃជួញដូរ
(រៀល)
ថ្លៃបើក កម្រិតខ្ពស់ កម្រិតទាប
03/05/2012 779.57 37.63 4.60 26,171 189,739,750 779.57 779.57 779.57
02/05/2012 817.2 43.02 5.00 17,097 129,937,200 817.2 817.2 817.2
30/04/2012 860.22 43.01 4.76 33,629 269,032,000 860.22 860.22 860.22
27/04/2012 903.23 43.01 4.55 34,877 292,966,800 903.23 903.23 903.23
26/04/2012 946.24 48.38 4.86 3,453 30,386,400 946.24 946.24 946.24
25/04/2012 994.62 48.39 4.64 35,453 327,940,250 994.62 994.62 994.62
24/04/2012 1,043.01 53.76 4.90 54,735 530,929,500 1,043.01 1,043.01 1,043.01
23/04/2012 1,096.77 0.00 0.00 542,994 5,553,099,200 1,107.53 1,107.53 1,096.77
20/04/2012 1,096.77 48.38 4.61 377,342 3,848,888,400 1,096.77 1,096.77 1,096.77
19/04/2012 1,048.39 48.39 4.84 488,528 4,763,148,000 1,048.39 1,048.39 1,048.39

Copyright@2011 Cambodia Securities Exchange (CSX). All rights Reserved.

ប្រភព៖ ផមក

  • តើការរក្សាទុកមូលបត្រគីជាអ្វី?
    • ប្រតិបត្តិកររក្សាទុកមូលបត្រសំដៅដល់កន្លែងសម្រាប់ដាក់ផ្ញើមូលបត្រ។
      ការដាក់ផ្ញើមូលបត្រគីជាដំណើរការនៃការផ្ទេរកម្មសិទ្ធិករមូលបត្រ តាមរយៈការផ្ទេររវាងគណនី (Book Entry) (ការកត់ត្រាឥណទាន/ឥណពន្ធ ក្នុងសៀវភៅគណនីរបស់សមាជិក និងអ្នកចូលរួម) ដោយគ្មានចរន្ដនៃការផ្ទេរមូលបត្ររូបវ័ន្ដ។
  • អត្ថប្រយោជន៍
    • នៅពេលមូលបត្រមានការជួញដូររវាងវិនិយោគិន ប្រតិបត្តិកររក្សាទុកមូលបត្រធើ្វការទូទាត់នូវប្រតិបត្តិការទាំងនោះតាមរយៈការផ្ទេររវាងគណនី (Book Entry)ដោយគ្មានការផ្ទេរមូលបត្ររូបវ័ន្ត។ ដូច្នេះហានិភ័យចំពោះការបាត់ និងការលួចមូលបត្រត្រូវបានជៀសវាងទាំងស្រុង។
      សមាជិក អ្នកចូលរួម និងអតិថិជន ដែលបានដាក់ផ្ញើមូលបត្រនៅ ផ.ម.ក. មិនចាំបាច់ដកមូលបត្រទៅវិញ នៅពេលដែលត្រូវអនុវត្តសិទ្ធិកម្មសិទ្ធិករឡើយ។
  • ការបើកគណនី
    • បុគ្គលដែលអាចបើកគណនីមូលបត្រនៅប្រតិបត្តិកររក្សាទុកមូលបត្ររួមមាន ក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ។ បុគ្គលដែលមានបំណងបើកគណនីមូលបត្រត្រូវបំពេញបែបបទបើកគណនីមូលបត្រនៅប្រតិបត្តិកររក្សាទុកមូលបត្រ។ គ្រប់គណនីមូលបត្រទាំងអស់ រួមមានគណនីមូលបត្ររបស់សមាជិក ឬ អតិថិជនត្រូវបានបង្កើតឡើងក្នុង ប្រព័ន្ធ Ledger (ledger system) របស់ ផ.ម.ក. ដែលផ្ទុកផងដែរនូវទិន្នន័យលម្អិតនៃប្រតិបត្តិការរបស់សមាជិក និងអតិថិជន ព្រមទាំងទិន្នន័យលម្អិតនៃបញ្ជីភាគហ៊ុនិក។
  • ការដាក់ផ្ញើមូលបត្រ
    • ដើម្បីដាក់ផ្ញើមូលបត្រនៅប្រតិបត្តិកររក្សាទុកមូលបត្រ បុគ្គលដែលដាក់ផ្ញើត្រូវផ្ដល់ព័ត៌មានដូចខាងក្រោមដល់ប្រតិបត្តិកររក្សាទុកមូលបត្រ :
      • ប្រភេទមូលបត្រ
      • ចំនួននៃការបោះផ្សាយ
      • ឈ្មោះមូលបត្រ
      • អក្សរកូដ
      • ចំនួនមូលបត្រសរុប
      • កាលបរិចេ្ឆទបោះផ្សាយ
      • កាលបរិចេ្ឆទចុះបញ្ជី
      • ព័ត៌មានផេ្សងទៀតពាក់ព័ន្ធនឹងកម្មសិទ្ធិភាពមូលបត្រ

ប្រភពៈ ផមក

  • តើអ្វីជាការផាត់ទាត់?
    • ការផាត់ទាត់គឺជាលំដាប់នៃដំណើរការដែល Central Counter-party (CCP)ចាត់ចែងធានាលើការទូទាត់ដោយការបន្សុទ្ធ ឬកាត់កង netting ឥណទាន និងបំណុលទាំងឡាយរវាងអ្នកលក់ និងអ្នកទិញ។
      • Central Counter- party (CCP)
      • សំដៅលើអង្គភាពដែលទទួលយក កាតព្វកិច្ចជាអ្នកទិញចំពោះអ្នកលក់ទាំងអស់ និងជាអ្នកលក់ចំពោះអ្នកទិញទាំងអស់។ តាមវិធីនេះ អ្នកទិញ និងអ្នកលក់មិនមានកាតព្វកិច្ចហិរញ្ញវត្ថុចំពោះគ្នាទៅវិញទៅមកទេ ផ្ទុយទៅវិញត្រូវមានកាតព្វកិច្ចហិរញ្ញវត្ថុចំពោះ CCP។
        ក្នុងករណីនេះផ្សារមូលបត្រកម្ពុជា (ផ.ម.ក)មានតួនាទីជា CCPនៅក្នុងផ្សារមូលបត្រកម្ពុជា។
      • ការបន្សុទ្ធ ឬការកាត់កង (Netting):
      • គឺជាដំណើរការនៃការកាត់បន្ថយកាតព្វកិច្ចឥណទាន ឬឥណពន្ធរបស់អ្នកជួញដូរជាច្រើន ពីចំនួនច្រើនទៅចំនួនតិច។ តាមរយៈការបន្សុទ្ធ ផ.ម.ក. គណនាទំហំដែលត្រូវទូទាត់ចុងក្រោយ។ បន្ទាប់ពីការបន្សុទ្ធ កាតព្វកិច្ចឥណទាន ឬឥណពន្ធដើមត្រូវបានជំនួសដោយកាតព្វកិច្ចឥណទាន ឬឥណពន្ធតែមួយ។
        ទំហំដែលត្រូវទូទាត់ចុងក្រោយ ត្រូវបានគណនាតាមរបៀបដូចខាងក្រោម៖

        • ករណីមូលបត្រ៖ ទទួលបានដោយធ្វើការបន្សុទ្ធបរិមាណបានលក់សរុប និងបរិមាណបានទិញសរុប ចំពោះប្រភេទមូលបត្រមួយ និងចំពោះសមាជិកនីមួយៗ។
        • ករណីសាច់ប្រាក់៖ ទទួលបានដោយធ្វើការផាត់ទាត់តម្លៃបានទិញសរុប និងតម្លៃបានលក់សរុបចំពោះសមាជិកនីមួយៗ។
  • តើអ្វីជាការទូទាត់?
    • ការទូទាត់គឺជាការបញ្ចប់ប្រតិបត្តិការ ដែលអ្នកលក់ផ្ទេរមូលបត្រ ឬឧបករណ៍ហិរញ្ញវត្ថុទៅឲ្យអ្នកទិញ ហើយអ្នកទិញផ្ទេរសាច់ប្រាក់ទៅឲ្យអ្នកលក់។
      • លក្ខណៈនៃការទូទាត់របស់ ផ.ម.ក.:
        • វីធីសាស្រ្តនៃការទូទាត់៖ DVP3 (ការប្រគល់មូលបត្រ ថ្នូរនឹងសាច់ប្រាក់គំរូទី៣)
          DVP3 ជាដំណើរការនៃការប្រគល់មូលបត្រ ដែលត្រូវបានធ្វើឡើងក្នុងពេលដំណាលគ្នានៃការប្រគល់សាច់ប្រាក់ ដោយផ្អែកលើមូលដ្ឋានបន្សុទ្ធ (បន្សុទ្ធមូលបត្រ និង បន្សុទ្ធសាច់ប្រាក់) ។វាត្រូវបានកើតឡើងនៅចុងគ្រានៃវដ្តដំណើរការប្រតិបត្តិការ។
        • ពេលវេលានៃការទូទាត់៖ ម៉ោង៨ និង៣០ នាទីព្រឹក (T+2)
          សមាជិកត្រូវផ្ទេរមូលបត្រ និងសាច់ប្រាក់ដែលត្រូវទូទាត់ទៅគណនីរបស់ ផ.ម.ក. នៅមុនម៉ោង ៨:៣០ព្រឹក នៅកាលបរិច្ឆេទទូទាត់ ហើយផ.ម.ក. ត្រូវទូទាត់មូលបត្រ និងសាច់ប្រាក់បន្ដទៅឲ្យសមាជិកដែលត្រូវទទួលការទូទាត់ បន្ទាប់ពីម៉ោង ៨:៣០ព្រឹក នៅថ្ងៃដដែលនៃកាលបរិច្ឆេទទូទាត់។
        • ភ្នាក់ងារទូទាត់សាច់ប្រាក់ (ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា និង ធនាគារ BIDC) មានតួនាទីបំពេញកាតព្វកិច្ចទូទាត់សាច់ប្រាក់។

ប្រភព៖ ផមក

ដើម្បីធានាបាននូវសុច្ចរិតភាពទីផ្សារនិងការការពារវិនិយោគិន ផ.ម.ក.ការឃ្លាំមើលទីផ្សារដើម្បីកំណត់អត្តសញ្ញាណមូលបត្រដែលជាប់សង្ស័យថាមានការជួញដូរមិនប្រក្រតី តាមរយៈការតាមដានឥរិយាបថនៃការជួញដូរ បម្រែបម្រួលថ្លៃ ទំហំជួញដូរ កម្រិតនៃទំនាក់ទំនងរវាងថ្លៃនិងការជួញដូរ និងព័ត៌មានលម្អិតនៃពាក្យចចាមអារ៉ាម។

បុគ្គលណាដែលត្រូវបានរកឃើញថាបានប្រព្រឹត្តដោយចេតនានូវការជួញដូរផ្ទៃក្នុងឬឧបាយកលទីផ្សារ នឹងត្រូវទទួលទោសចំពោះមុខច្បាប់ និងបទបញ្ញត្តិនានាដែលមានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រភព៖ ផមក

  • ផ.ម.ក. ផ្តល់ជូននូវទិន្នន័យទីផ្សារដ៏មានប្រសិទ្ធិភាព នៅក្នុងបរិស្ថានមួយដែលផ្អែកលើភាពយុត្តិធម៌ តម្លាភាព ភាពមានសណ្តាប់ធ្នាប់ និងវិធានជាគោល។ វិនិយោគិននិងអ្នកចូលរួមទាំងអស់អាចទទួលបាននូវអត្ថប្រយោជន៍ពីព័ត៌មានទីផ្សារដែលងាយស្រួលយល់និងត្រឹមត្រូវ ដែលបានផ្តល់ឲ្យគ្រប់ភាគីទាំងអស់ក្នុងពេលដំណាលគ្នា។ ក្នុងន័យនេះ ផ.ម.ក. ផ្សព្វផ្សាយជាសាធារណៈនូវទិន្នន័យទីផ្សារដូចខាងក្រោម៖
    • ថ្លៃបើក និង ថ្លៃបិទ
    • បរិមាណ និង តម្លៃសរុបនៃការជួញដូរ
    • ថ្លៃមូលដ្ឋាន
    • សន្ទស្សន៍
    • ព័ត៌មានដែលមានប្រយោជន៍ដទៃទៀត។

ប្រភព៖ ផមក

  • ម៉ោងជួញដូរ
    • ការជួញដូរចាប់ផ្តើមពីម៉ោង ០៨:00 ព្រឹក រហូតដល់ម៉ោង ១១:៣០ ព្រឹក។ ការអនុវត្តការជួញដូរមានពីរដងក្នុងមួយថ្ងៃ គឺនៅម៉ោង ០៩:00ព្រឹក និង ម៉ោង ១១:៣0ព្រឹក។
  • ថ្ងៃជួញដូរ
    • ថ្ងៃជួញដូរចាប់ផ្តើមពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ លើកលែងថ្ងៃឈប់សម្រាកជាសាធារណៈ។
  • ប្រភេទនៃបញ្ជា
    • បញ្ជាមានកំណត់៖ បញ្ជាដែលថ្លៃទិញគឺជាថ្លៃហ៑ានទិញខ្ពស់បំផុត ឬបញ្ជាដែលថ្លៃលក់គឺជាថ្លៃហ៑ានលក់ទាបបំផុត។
      ឧទាហរណ៍៖ បញ្ជាទិញមានកំណត់មួយដែលមានថ្លៃ៤០,០០០រៀល អាចនឹងត្រូវបានជួញដូរនៅថ្លៃ៤០,០០០រៀលឬថោកជាងនេះ ហើយចំណែកឯបញ្ជាលក់មានកំណត់ដែលមានថ្លៃ៤០,០០០រៀល អាចនឹងត្រូវបានជួញដូរនៅថ្លៃ ៤០,០០០រៀលឬខ្ពស់ជាងនេះ។
  • ថ្លៃមូលដ្ឋាន
    • ជាទូទៅ ថ្លៃមូលដ្ឋានគឺជាថ្លៃបិទនៃថ្ងៃជួញដូរចុងក្រោយ។
      ថ្លៃមូលដ្ឋានសម្រាប់ការជួញដូរមូលបត្រកម្មសិទ្ធិចុះបញ្ជីលក់ដំបូងត្រូវស្ថិតនៅចន្លោះ៩០%និង១៥០% នៃថ្លៃមូលបត្រកម្មសិទ្ធិបោះផ្សាយលក់ជាលើកដំបូង (ថ្លៃ IPO ដែលបានកំណត់នៅក្នុងឯកសារផ្តល់ព័ត៌មានដែលបានចុះបញ្ជីនៅ គ.ម.ក.)។
      ក្នុងករណីដែលមានសិទ្ធិកម្មសិទ្ធិករមូលបត្រដូចជា ការបង្កើនឬបន្ថយមូលធន ការបែងចែកភាគលាភជាភាគហុ៑ន ការបំបែកភាគហុ៑ន ។ល ។ នោះថ្លៃមូលដ្ឋាននឹងត្រូវបានគណនាដោយស្វ័យប្រវត្តិ ដោយប្រព័ន្ធរបស់ ផ.ម.ក.តាមរយៈការប្រើប្រាស់នូវរូបមន្តមួយជាក់លាក់។
      ក្នុងករណីថ្លៃមូលបត្រដែលបានគណនា ទាបជាងឯកតាគម្លាតថ្លៃ នោះថ្លៃមូលដ្ឋានត្រូវបង្គត់ឡើងឲ្យស្មើនឹងឯកតាគម្លាតថ្លៃ។
  • ដែនកំណត់នៃបម្រែបម្រួលថ្លៃប្រចាំថ្ងៃ
    • ដែនកំណត់នៃបម្រែបម្រួលថ្លៃប្រចាំថ្ងៃត្រូវស្មើនឹង Å៥% (បូក/ដកប្រាំភាគរយ)នៃថ្លៃមូលដ្ឋាន។
  • ឯកតាជួញដូរ និង ឯកតាគម្លាតថ្លៃ
    • ចំនួនឯកតាជួញដូរមូលបត្រកម្មសិទ្ធិអប្បបរមានៅផ.ម.ក. គឺ ០១ (មួយ)ឯកតាមូលបត្រ។
      បម្រែបម្រួលថ្លៃមូលបត្រកម្មសិទ្ធិអប្បបរមាគឺយោងទៅតាមឯកតាគម្លាតថ្លៃដូចខាងក្រោម (ទឹកប្រាក់ទាំងអស់គិតជារៀល)។
    • ថ្លៃមូលដ្ឋាន (P) ឯកតាគម្លាតថ្លៃ ឧទាហរណ៍ថ្លៃបញ្ជាដែលខុស ឧទាហរណ៍ថ្លៃបញ្ជាដែលត្រឹមត្រូវ
      P < ៥០,០០០ ៥០ ៤៥,៥២៥; ១០,១១២; ៣០,០៧៥ ៤៥,៥៥០; ១០,១០០; ៣០,០៥០
      ៥០,០០០ ≤ P < ៥០០,០០០ ២៥០ ១០០,២០០; ៥៧,៥៦០; ៤១០,៩៥០ ១០០,២៥០; ៥៧,៥០០; ៤១០,៧៥០
      P ≥ ៥០០,០០០ ៥០០ ៦០០,៤០០; ៧៨៤,២៥០ ៦០០,០០០; ៧៨៤,៥០០
  • សុពលភាពនៃបញ្ជា
    • បញ្ជានីមួយៗមានសុពលភាពចាប់ពីពេលដែលទទួលបាននៅក្នុងប្រព័ន្ធជួញដូររបស់ ផ.ម.ក. រហូតដល់ពេលដែលបញ្ជានោះត្រូវបានអនុវត្តនៅអំឡុងវគ្គជួញដូរនៃថ្ងៃតែមួយ។
  • ការកែប្រែ និងការលុបចោលបញ្ជាដែលបានបញ្ជូន
    • ការកែប្រែឬការលុបចោលបញ្ជាអាចធ្វើទៅបាន ដរាបណាបញ្ជានោះមិនទាន់ត្រូវបានអនុវត្ត។ ពេលវេលាបញ្ជាក់ពីការទទួលបញ្ជានៅក្នុងប្រព័ន្ធជួញដូររបស់ ផ.ម.ក. ត្រូវកំណត់សាជាថ្មី នៅពេលដែលមានការកែប្រែថ្លៃឬ ការបង្កើនបរិមាណនៃបញ្ជា។
  • គោលការណ៍ដេញថ្លៃ
    • រាល់ការជួញដូរទាំងអស់ត្រូវបានអនុវត្តតាមរយៈការប្រើប្រាស់វិធីសាស្ត្រដេញថ្លៃ ដោយយកថ្លៃតែមួយ។
    • អាទិភាពនៃបញ្ជាទិញ និងបញ្ជាលក់៖
      • ១. ថ្លៃ
        • បញ្ជាលក់ដែលមានថ្លៃទាបជាង មានអាទិភាពលើបញ្ជាលក់ដែលមានថ្លៃខ្ពស់ជាង។
        • បញ្ជាទិញដែលមានថ្លៃខ្ពស់ជាង មានអាទិភាពលើបញ្ជាទិញដែលមានថ្លៃទាបជាង។
      • ២. ពេលវេលា
        • ក្នុងករណីបញ្ជាមានថ្លៃដូចគ្នា បញ្ជាដែលទទួលបានមុនមានអាទិភាពលើបញ្ជាដែលទទួលបានក្រោយ។
  • ឧទាហរណ៍
  • វិធីសាស្រ្តនិងយន្តការនៃការអនុវត្តការជួញដូរ
    • មូលបត្រទាំងអស់ដែលជួញដូរនៅ ផ.ម.ក. ត្រូវបានអនុវត្តនៅថ្លៃកំណត់មួយដែលហៅថា ថ្លៃផ្គូផ្គង។
  • កាលបរិច្ឆេទអិចឌីវីដឹនដ៏ ឬអិចរាយថ៏
    • កាលបរិច្ឆេទអិចឌីវីដឹនដ៏ (Ex-Dividend) ឬអិចរាយថ៏ (Ex-Right) គឺកាលបរិច្ឆេទជួញដូរនៅរយៈកាល០១ (មួយ) ថ្ងៃ មុនកាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុននិកដែលត្រូវទទួលបានភាគលាភ ឬសិទ្ធិ។

ប្រភព៖ ផមក

  • ការបើកគណនី និងការដាក់បញ្ជា
    • ដើម្បីអាចធ្វើការជួញដូរនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) វិនិយោគិនទាំងឡាយត្រូវបើកគណនីជួញដូរមួយជាមុនសិន នៅក្រុមហ៊ុនមូលបត្រណាមួយដែលជាសមាជិករបស់ផ.ម.ក.។ មួយថ្ងៃក្រោយមក ទើបវិនិយោគិនអាចបង្គាប់ឲ្យក្រុមហ៊ុនមូលបត្រនោះ (ដែលដើរតួនាទីជាអន្តរការី) ដាក់បញ្ជាមកកាន់ផ.ម.ក.។ វិនិយោគិនអាចដាក់បញ្ជាបានលុះត្រាមានសាច់ប្រាក់យ៉ាងហោចណាស់មួយរយភាគរយ (សម្រាប់បញ្ជាទិញ) ឬបរិមាណមូលបត្រយ៉ាងហោចណាស់មួយរយភាគរយ (សម្រាប់បញ្ជាលក់)។ នៅពេលបញ្ជាត្រូវបានបញ្ចូន សាច់ប្រាក់និងមូលបត្រទាំងនេះនឹងត្រូវបានបង្កកទុកដោយក្រុមហ៊ុនមូលបត្រ ក្នុងគោលបំណងដើម្បីទុកទូទាត់ ឬបង្កកទុករហូតដល់បញ្ជានោះអស់សុពលភាព។
  • ការអនុវត្តការជួញដូរ និងការជូនដំណឹង
    • ប្រព័ន្ធជួញដូររបស់ ផ.ម.ក.ធ្វើការផ្គូផ្គង និងអនុវត្តបញ្ជានានាដែលត្រូវបានបញ្ជូនមក ដោយយោងទៅតាមគោលការណ៏ដេញថ្លៃដែលបានកំណត់ទុកជាមុន ហើយបន្ទាប់មកជូនដំណឹងអំពីលទ្ធផលនៃការជួញដូរនោះទៅកាន់ក្រុមហុ៑នមូលបត្រជាសមាជិកដែលពាក់ព័ន្ធ និងក្រោយមកក្រុមហុ៑នមូលបត្រនោះជូនដំណឹងបន្តទៅអតិថិជនរបស់ខ្លួន (ដែលជាវិនិយោគិន)។
  • ការទូទាត់
    • នៅពេលព័ត៌មានជួញដូរត្រូវបានបញ្ជាក់ដោយអតិថិជនពាក់ព័ន្ធរួចហើយ សមាជិកទាំងអស់ដែលតាងនាមឲ្យអតិថិជនរបស់ខ្លួនត្រូវបង់ប្រាក់សម្រាប់មូលបត្រដែលបានទិញ ឬបញ្ជូនមូលបត្រដែលបានលក់ទៅកាន់ភាគីម្ខាងទៀត (ដែលជាសមាជិកដែរ) ដោយប្រើប្រាស់សាច់ប្រាក់ឬមូលបត្រដែលត្រូវបានបង្កកទុកកន្លងមកនោះ។
      • (១) វិនិយោគិនបើកគណនីជួញដូរ (គណនីសាច់ប្រាក់និងគណនីមូលបត្រ) នៅក្រុមហ៊ុនមូលបត្រមួយ នៅមួយថ្ងៃមុនថ្ងៃជួញដូរ។
      • (២) វិនិយោគិនផ្តល់សេចក្តីបង្គាប់ឲ្យដាក់បញ្ជា (ទិញឬលក់) ទៅកាន់ក្រុមហ៊ុនមូលបត្រ ជាលាយលក្ខណ៍អក្សរ ពាក្យសំដី (ថតទុក)
        ឬមធ្យោបាយអេឡិចត្រូនិចនានា។
      • (៣) ក្រុមហ៊ុនមូលបត្រដាក់បញ្ជាទៅតាមការបង្គាប់មកកាន់ ផ.ម.ក. ប៉ុន្តែមុននឹងដាក់បញ្ជា ក្រុមហ៊ុនមូលបត្របានបង្កកទុក
        រួចហើយនូវសាច់ប្រាក់ឬបរិមាណមូលបត្រយ៉ាងហោចមួយរយភាគរយនៃបញ្ជានីមួយៗ។
      • (៤) បញ្ជាទាំងឡាយត្រូវបានផ្គូផ្គងនៅក្នុងប្រព័ន្ធជួញដូររបស់ ផ.ម.ក. ទៅតាមគោលការណ៏ដេញថ្លៃដែលបានកំណត់ទុកជាមុន។
      • (៥) ផ.ម.ក. ជូនដំណឹងអំពីលទ្ធផលនៃការជួញដូរទៅកាន់ក្រុមហ៊ុនមូលបត្រ នៅថ្ងៃ T+0។
      • (៦) ក្រុមហ៊ុនមូលបត្របញ្ជាក់លទ្ធផលនៃការជួញដូរដែលពាក់ព័ន្ធជាមួយអតិថិជននីមួយៗរបស់ខ្លួន (នៅ T+0)។
      • (៧) ក្នុងករណីមានកំហុសឆ្គងប្រតិបត្តិការបង្កឡើងដោយក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនមូលបត្រនោះត្រូវដាក់ពាក្យស្នើសុំមកកាន់ ផ.ម.ក.
        ដើម្បីកែតម្រូវមុនពេលថ្ងៃត្រង់នៃថ្ងៃ T+1។ បន្ទាប់ពីកំហុសឆ្គងត្រូវបានកែតម្រូវហើយ ដំណើរការក្នុងចំនុចទី៥ និងទី៦ នឹងត្រូវអនុវត្តម្តងទៀត។
      • (៨) វិនិយោគិនបង់ប្រាក់ ឬបញ្ចូនមូលបត្រតាមរយៈក្រុមហ៊ុនមូលបត្រ។ ប៉ុន្តែជាក់ស្តែង គឺក្រុមហ៊ុនមូលបត្រប្រើប្រាស់សាច់ប្រាក់ឬ
        មូលបត្ររបស់អតិថិជន ដែលបានបង្កកទុកដើម្បីទូទាត់ ដោយសុំឬមិនបាច់សុំការអនុញ្ញាតពីអតិថិជនឡើយ។
      • (៩) ក្រុមហ៊ុនមូលបត្រទូទាត់ការជួញដូរក្នុងនាមវិនិយោគិននៅ ផ.ម.ក.

ប្រភព៖ ផម ក

 

មុននឹងចាប់ផ្តើមការជួញដូរ វិនិយោគិនទាំងអស់ត្រូវអនុវត្តជំហ៊ានងាយៗដូចខាងក្រោម៖
  • ជ្រើសរើសក្រុមហ៊ុនមូលបត្រ
    • វិនិយោគិនត្រូវជ្រើសរើសក្រុមហ៊ុនមូលបត្រដែលជាសមាជិករបស់ ផ.ម.ក. ដើម្បីធ្វើជាអ្នកតំណាងរបស់ខ្លួនក្នុងការជួញដូរមូលបត្រ។
  • បើកគណនីជួញដូរ
    • នៅពេលជ្រើសរើសក្រុមហ៊ុនមូលបត្ររួចហើយ វិនិយោគិនត្រូវបើកគណនីជួញដូរមួយនៅក្រុមហ៊ុនមូលបត្រនោះ ដែលនឹងបន្តបើកឲ្យខ្លួន នូវគណនីសាច់ប្រាក់មួយនៅភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ និងគណនីមូលបត្រនៅប្រតិបត្តិកររក្សាទុកមូលបត្ររបស់ ផ.ម.ក.
      • * វិនិយោគិម្នាក់អាចបើកគណនីជួញដូរតែមួយគត់នៅក្រុមហ៊ុនមូលបត្រមួយ។
    • សម្រាប់វិនិយោគិនជាតិ
      • ដំណើការលម្អិតនឹងជម្រាបជូននៅពេលក្រោយ។
    • សម្រាប់វិនិយោគិនបរទេស
      • ដំណើការលម្អិតនឹងជម្រាបជូននៅពេលក្រោយ។
  • ដាក់បញ្ជា
    • វិនិយោគិនបង្គាប់ឲ្យក្រុមហ៊ុនមូលបត្ររបស់ខ្លួនដាក់បញ្ជាមកកាន់ ផ.ម.ក. ដោយបញ្ជាក់ប្រាប់យ៉ាងហោចនូវព័ត៌មានសំខាន់ៗដូចខាងក្រោម៖
      • ១. ឈ្មោះមូលបត្រ
      • ២.បរិមាណ
      • ៣.ថ្លៃ
      • ៤.ប្រភេទនៃបញ្ជាទិញ ឬបញ្ជាលក់។
    • វិនិយោគិនអាចបង្គាប់ទៅក្រុមហ៊ុនមូលបត្រឲ្យដាក់បញ្ជា ដោយប្រើប្រាស់មធ្យោបាយទំនាក់ទំនងណាមួយខាងក្រោម៖
      • ១.ឯកសារជាលាយលក្ខណ៍អក្សរ
      • ២.ពាក្យសំដី
      • ៣.សារអេឡិចត្រូនិក
      • ៤.មធ្យោបាយអេឡិចត្រូនិចដទៃទៀត

ប្រភព៖ ផ ម ក

សន្ទស្សន៍ ផ.ម.ក.+ ព័ត៌មានបន្ថែម
03/05/2012 779.57 37.63
02/05/2012 817.20 43.02
30/04/2012 860.22 43.01
27/04/2012 903.23 43.01
26/04/2012 946.24 48.38
more stock information
ឈ្មោះមូលបត្រ ថ្លៃបច្ចុប្បន្ន %បម្រែបម្រួល បម្រែបម្រួល មូលធនូបនីយកម្មទីផ្សារ ចំនួនមូលបត្រចុះបញ្ជី

ដោយភ្នំពេញប៉ុស្ត៍

Friday, 27 April 2012 12:05
Don Weinland

ភ្នំពេញៈ ផ្សារហ៊ុនកម្ពុជាបានធ្លាក់ចុះចាប់តាំងពីថ្ងៃអង្គារ ដោយចំនួនភាគហ៊ុន ដែលធ្វើការជួញដូរកាលពីម្សិលមិញ បានធ្លាក់ចុះមកនៅត្រឹម៣ ៤៥៣ ពោលគឺជិត១០០ភាគរយ បើធៀបបរិមាណកាលពីថ្ងៃចន្ទ។
ទោះបីមានការប្រែប្រួលខ្លាំងពីវិនិយោគិនតាមស្ថាប័ន ទៅជាវិនិយោគិនលក់រាយក៏ដោយ អ្នកជំនាញសង្កត់ធ្ងន់ទៅលើពេលវេលា និងភាពអត់ធ្មត់សម្រាប់ទីផ្សារដែលទើបនឹងចាប់ផ្តើម ដោយមានតែភាគហ៊ុនក្រុមហ៊ុនមួយប៉ុណ្ណោះដាក់ឲ្យមានការជួញដូរ។
អ្នកមកពីខាងក្នុងវិស័យនេះ បានឲ្យដឹងថា ចំណុចចាប់ផ្តើមដ៏ខ្ពស់សម្រាប់រដ្ឋាករទឹកភ្នំពេញ (PPWSA) បានរួមចំណែកធ្វើឲ្យការជួញដូរនេះធ្លាក់ចុះ។
ភាគហ៊ុន PPWSA បិទក្នុងតម្លៃ ៨ ៨០០រៀល ពោលគឺធ្លាក់ចុះ ៤,៨៦ភាគរយនៃដែនកំណត់៥ភាគរយ។ ភាគហ៊ុនជាង៥៩ម៉ឺនហ៊ុន មិនបានដាក់លក់ ហើយជិត១លានហ៊ុនទៀត មិនត្រូវបានដាក់លក់នៅមុននេះមួយថ្ងៃ។
លោក Dao Duy Anh អគ្គនាយករងប្រចាំក្រុមហ៊ុនមូលបត្រកម្ពុជា វៀតណាមបានឲ្យដឹងកាលពីម្សិលមិញថា៖ «ក្នុងតម្លៃដើមវិនិយោគិនមួយចំនួនបានទទួលផលចំណេញយ៉ាងច្រើន»។ លោកបានបន្ថែមថា៖ «នេះជាឱកាសវិនិយោគដំបូងមួយសម្រាប់ប្រជាជនកម្ពុជា ហើយវាពិតជានាំមកនូវក្តីរំភើបជាច្រើន នៅប៉ុន្មានថ្ងៃដំបូង»។ លោកបានបញ្ជាក់ថា ចាប់តាំងពីការបោះផ្សាយមូលបត្រលក់ជាលើកដំបូង (IPO) មក ភាគហ៊ុនរបស់រដ្ឋាករទឹកបានកើនពីតម្លៃ១,៥៧ដុល្លារ ដល់ ២,៥៥ដុល្លារកាលពីថ្ងៃចន្ទ។ លោក បន្ថែមទៀតថា តម្លៃនេះពិតជាខ្ពស់ បើគិតពីពេលចាប់ផ្តើម។
បន្ទាប់ពីមានការផ្ទេរភាគហ៊ុនពីវិនិយោគតាមស្ថាប័នទៅវិនិយោគិន លក់រាយ ពាណិជ្ជករមូលបត្ររង់ចាំឲ្យតម្លៃរបស់វាថានឹងមិនឡើងថ្លៃខ្ពស់ ពេក។
អនុបាតតម្លៃ និងផលចំណេញរបស់រដ្ឋាករទឹកមានចំនួន២៨ដង ខ្ពស់ជាងតម្លៃក្នុងតំបន់។ នេះបើតាមរបាយការណ៍របស់ SBI Royal Securities កាលពីម្សិលមិញ។ ផលធៀបជាមធ្យមក្នុងតំបន់សម្រាប់២០១២ គឺពី១១ ទៅ១២ដង។
អនុបាតជាមធ្យោបាយ ដែលពាណិជ្ជករមូលបត្រវាស់តម្លៃភាគហ៊ុន ដែលអាចខ្ពស់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា ប៉ុន្តែជាទូទៅទាបសម្រាប់ក្រុមហ៊ុនរដ្ឋដែលមានកំណើនយឺតយ៉ាវ តែស្ថិរភាព។
លទ្ធផលរបស់ផ្សារមូលបត្រកម្ពុជានៅដើមដំបូង មានភាពខុសគ្នាពីលទ្ធផលរបស់ផ្សារមូលបត្រឡាវ ដែលបានចាប់ផ្តើមកាលពីខែមករា ឆ្នាំ២០១១។
សន្ទស្សន៍ផ្សារហ៊ុនឡាវ ដែលមានក្រុមហ៊ុនពីរចូលរួម គឺក្រុមហ៊ុនថាមពលរបស់រដ្ឋ និងធនាគារធំជាងគេរបស់ឡាវ បានកើនឡើង ៨៧ភាគរយ ក្នុងរយៈពេល១៥ថ្ងៃដំបូង នៃការជួញដូរ មុនពេលធ្លាក់ចុះទាបជាងតម្លៃពេលធ្វើ IPO ទៅទៀត បន្ទាប់ពី១១ខែក្រោយមក។ នេះបើតាមទិន្នន័យរបស់ផ្សារហ៊ុនឡាវ។
លោក Han Kyung-tae នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុនមូលបត្រ តុងយ៉ាងស៊ីឃ្យូរីធី ឲ្យដឹងថា ទោះបើយ៉ាងនេះក្តី បរិមាណជួញដូររបស់រដ្ឋាករទឹក ខ្លាំងជាងក្រុមហ៊ុន Banque Pour Le Commerce Lao (BPLCL) ទៅទៀត។
BPLCL បានដាក់លក់ ២០,៥លានហ៊ុន ដោយមធ្យមភាគហ៊ុន១២៨ ៣០៥ ត្រូវជួញដូរក្នុងអំឡុងពេល៧ថ្ងៃដំបូង។ នេះបើតាមទិន្នន័យផ្សារហ៊ុនឡាវ។
តាមទិន្នន័យរបស់ផ្សារភាគហ៊ុនកម្ពុជា ក្នុងរយៈពេល៧ថ្ងៃដំបូង រដ្ឋាករទឹក បានចេញលក់ភាគហ៊ុន ៣៤០ ២៧៥ហ៊ុន ។ រដ្ឋាករទឹកភ្នំពេញ គ្រប់គ្រងដោយរដ្ឋបានចេញលក់ភាគហ៊ុន ១៣ លានហ៊ុន។
លោក Han Kyung-tae បានលើកឡើងថា៖ «ការធ្លាក់ចុះនូវការជួញដូរភាគហ៊ុនរបស់រដ្ឋាករទឹកភ្នំពេញ មិនមានជាការភ្ញាក់ផ្អើលនោះទេ»។ លោកបានឲ្យដឹងថា វិនិយោគិនលក់រាយ ប្រញាប់លក់នៅពេលមានសញ្ញានៃការធ្លាក់ចុះលើកដំបូង។ អ្នកទិញនឹងរង់ចាំរហូតដល់តម្លៃរបស់វាមានស្ថិរភាព។
លោក Dao Duy Anh មកពីក្រុមហ៊ុនមូលបត្រកម្ពុជា វៀតណាមបានឲ្យដឹងថា ភាគីអ្នកទិញបានរួមចំណែកធ្វើឲ្យប៉ះពាល់ដល់ការជួញដូរ។
វិនិយោគិនតាមស្ថាប័នមួយចំនួន នៅក្រៅប្រទេសកត់សម្គាល់អំពីបញ្ហាទាក់ទងនឹងឈ្មួញជើងសានៅ កម្ពុជា ហើយមានការបារម្ភខ្លះៗអំពីការផ្ទេររវាងគណនីឈ្មួញជើងសានិង គណនីធនាគារ។
លោក Kim Dae-chon អ្នកគ្រប់គ្រងជាន់ខ្ពស់នៅផ្សារមូលបត្រកូរ៉េ ដែលជាក្រុមហ៊ុនស្ថិតនៅពីក្រោយផ្សារមូលបត្រកម្ពុជាឲ្យដឹង ថា ផ្សារមូលបត្រកម្ពុជានឹងត្រូវការភាពអត់ធ្មត់ និងទំនុកចិត្តពីភាគីទាំងអស់។ លោកឲ្យដឹងតាមទូរស័ព្ទពីប្រទេសកូរ៉េ ថា៖ «វាដូចជាកូនក្មេងអ៊ីចឹង ដូច្នេះវាត្រូវការពេលវេលា»៕ CS

Thursday, 26 April 2012 10:01
Kourchettana Kun
ភ្នំពេញប៉ុស្ត៍
ភ្នំពេញៈ តម្លៃភាគហ៊ុនរបស់រដ្ឋាករទឹកស្វ័យត ក្រុងភ្នំពេញ (PPWSA) នៅវគ្គជួញដូរលើកទីមួយម៉ោង ៩ព្រឹក បានធ្លាក់ចុះជាថ្មីម្តងទៀត បន្ទាប់ពីធ្លាក់ចុះពីរថ្ងៃជាប់គ្នារួមមក។ នេះបើតាមគេហទំព័ររបស់ក្រុមហ៊ុនផ្សារហ៊ុនមូលបត្រកម្ពុជា (CSX)។តម្លៃភាគហ៊ុនរបស់ PPWSA បានធ្លាក់ចុះ ៤,៨៦ភាគរយ ឬស្មើនឹង ៤៥០រៀល ដែលធ្វើឲ្យតម្លៃភាគហ៊ុនរបស់ PPWSA ថយចុះមកនៅត្រឹម ៨ ៨០០រៀលក្នុងមួយហ៊ុន ពីតម្លៃ ៩ ២៥០ រៀល កាលពីថ្ងៃម្សិលមិញ។គេហទំព័រ CSX បានបង្ហាញទៀតថា ទំហំជួញដូរសរុបនៅវគ្គទីមួយនេះ មានចំនួន ៣ ១៥៦ហ៊ុន គិតជាទឹកប្រាក់មានចំនួនជាង ២៧លានរៀល៕

ភាគហ៊ុនរដ្ឋាករទឹក ធ្លាក់ចុះ ៥០០រៀលនៅថ្ងៃនេះ(២៤ មេសា ២០១២)

ប្រភព៖ ភ្នំពេញប៉ុស្ត៍

ភ្នំពេញៈ បន្ទាប់ពីបានឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេលបន្មានថ្ងៃមក នេះ តម្លៃភាគហ៊ុនរបស់រដ្ឋករទឹកស្វ័យតក្រុងភ្នំពេញ (PPWSA) បានធ្លាក់ចុះ ៤,៩ភាគរយ ឬស្មើនឹង ៥០០រៀល។ នេះបើតាមគេហទំព័ររបស់ក្រុមហ៊ុនផ្សារហ៊ុនមូលបត្រកម្ពុជា (CSX)។

ការធ្លាក់ថ្លៃនេះ បានធ្វើឲ្យតម្លៃក្នុងមួយហ៊ុនរបស់ PPWSA ធ្លាក់ចុះមកនៅត្រឹម ៩ ៧០០រៀល ពីតម្លៃ ១០ ២០០ រៀល កាលពីថ្ងៃម្សិលមិញ( ថ្ងៃ ២៣ មេសា២០១២) ។

គេហទំព័រ CSX បានបង្ហាញទៀតថា ទំហំជួញដូរសរុបនៅថ្ងៃនេះ មានចំនួន ៥៤ ៧៣៥ហ៊ុន ស្មើនឹងតម្លៃចំនួនជាង ៥៣០លានរៀល៕

ភាគហ៊ុនរដ្ឋាករទឹកបានកើនដល់៩៧៥០រៀលនៅថ្ងៃទី២(១៩មេសា២០១២)

ប្រភព ៖ ភ្នំពេញប៉ុស្ត៍

ភ្នំពេញៈ តម្លៃភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តភ្នំពេញ (PPWSA) បានបន្តឡើងថ្លៃយ៉ាងខ្លាំង បន្ទាប់ពីដាក់ឲ្យធ្វើការជួញដូរក្នុងរយៈពេលមួយម៉ោងនៅព្រឹក ម្សិលមិញ ដែលជាថ្ងៃទីពីរនៃការបើកដំណើរការផ្សារមូលបត្រកម្ពុជា( ថ្ងៃបើកដំណើរការ ថ្ងៃ១៨មេសា២០១២)។

ភាគហ៊ុន PPWSA បានបិទឈប់លក់ក្នុងតម្លៃ ៩ ៧៥០រៀល ពោលគឺឡើងថ្លៃពី ៩ ៣០០រៀលនៅថ្ងៃទីមួយ មួយថ្ងៃមុនពេលចំនួនវិនិយោគិនលក់រាយកើនឡើង។ តម្លៃប្រចាំថ្ងៃ កើនឡើង ឬធ្លាក់ចុះ គឺមិនលើសពីចំនួន ៥ភាគរយនោះឡើយ។

លោក ស្វាយ ហៃ ប្រធាន និងជានាយកប្រតិបត្តិ មូលបត្ររបស់ធនាគារអេស៊ីលីដា បានឲ្យដឹងតាមអ៊ីមែលកាលពីម្សិលមិញថា វិនិយោគិនលក់រាយ នឹងចាប់អារម្មណ៍នឹងលំហូរសាច់ប្រាក់រយៈពេលខ្លី ហើយអាចនឹងចូលរួមក្នុងសកម្មភាពទីផ្សារ ដោយសារតម្លៃភាគហ៊ុននៅតែបន្តកើនឡើង។

លោក Han Kyung-tae ប្រធានក្រុមហ៊ុន តុងយ៉ាង ស៊ីឃ្យូរីធី (ខេមបូឌា) ជាក្រុមហ៊ុនធានាទិញមូលបត្ររបស់ PPWSA បានឲ្យដឹងថា ទោះបីជាវិនិយោគិនលក់រាយ ចាប់អារម្មណ៍នឹងភាគហ៊ុន ក្នុងរយៈពេលជួញដូរ ២ថ្ងៃដំបូងក៏ដោយ ប៉ុន្តែការជួញដូរនេះនឹងមានចំណាប់អារម្មណ៍កាន់តែច្រើនពី វិនិយោគិនតាមស្ថាប័ន។ លោកថ្លែងថា៖ «យើងទទួលការបញ្ជាទិញ និងលក់ជាច្រើន ពីវិនិយោគិនតាមស្ថាប័ន»។

លោក Han Kyung-tae បានឲ្យដឹងថា វិនិយោគិនកាន់តែច្រើន សម្លឹងចង់ទិញច្រើនជាងលក់ ធ្វើឲ្យមានលំហូរសាច់ប្រាក់ នៅក្នុងផ្សារហ៊ុនថ្មី។

លោក ស្វាយ ហៃ ឲ្យដឹងថា គេនឹងសង្កេតឃើញមានការប្រែប្រួលបន្ទាប់ពីបើកបានច្រើនខែ។

ភាគហ៊ុន PPWSA ឡើងជិត៥០ភាគរយនៅថ្ងៃជួញដូរលើកដំបូងកាលពីថ្ងៃពុធ៕CS