Category Archives: នាទីច្បាប់តាមវិទ្យុបារាំងអន្តរជាតិ

ការទទួលខុសត្រូវ​ចំពោះ​ខ្លឹមសារ​ដែល​ចុះផ្សាយ​លើ​ប្រព័ន្ធ​អ៊ីនធ័រនែត – RFI.

Advertisements

រដ្ឋសភា​​យល់ព្រម​​លើ​​ការ​​កែប្រែ​​ច្បាប់​​ស្តីពី​​ការ​ប្រឆាំង​​ការ​សម្អាត​​ប្រាក់​​ និង​​ហិរញ្ញប្បទាន​​ភេរវកម្ម​​ – កម្ពុជា – RFI.

ថៃ​ព្រមាន​បង្ក​ភាព​តានតឹង​ជាមួយ​កម្ពុជា​បើ​តុលាការ​ឡាអេ​ប្រើ​ផែនទី​ឧបសម្ព័ន្ធ​១ – កម្ពុជា – RFI.

ទោស​សម្លុត​គំរាម​សាក្សី.

ក្រមរដ្ឋប្បវេណី៖ ការ​ដាក់​ទ្រព្យ​ធានា​កាតព្វកិច្ច​លើ​បំណុល – RFI.

សិទ្ធិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ប្ដឹង​មន្ត្រី​រំលោភ​ច្បាប់

សិទ្ធិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ប្ដឹង​មន្ត្រី​រំលោភ​ច្បាប់.

ទោស​​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់

ទោស​​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់.

វិស័យ​ឯកជន​និង​ការ​គោរព​សិទ្ធិ​មនុស្ស

វិស័យ​ឯកជន​និង​ការ​គោរព​សិទ្ធិ​មនុស្ស.

អ្នកមិន​បង់ពន្ធ​អចលទ្រព្យ​អាច​ប្រឈម​នឹង​ផ្លូវច្បាប់​ – កម្ពុជា-សេដ្ឋកិច្ច – RFI

អ្នកមិន​បង់ពន្ធ​អចលទ្រព្យ​អាច​ប្រឈម​នឹង​ផ្លូវច្បាប់​ – កម្ពុជា-សេដ្ឋកិច្ច – RFI.

សេវាកម្ម​ធានា​រ៉ាប់រង​អាយុ​ជីវិត – RFI

សេវាកម្មធានារ៉ាប់រងអាយុជីវិត – RFI.

តើផ្សារមូលប័ត្រកម្ពុជាកំពុងដើរទៅមុខឬទៅក្រោយ? – RFI

តើផ្សារមូលប័ត្រកម្ពុជាកំពុងដើរទៅមុខឬទៅក្រោយ? – RFI.

ការ​បរិហារ​កេរ្តិ៍

ការ​បរិហារ​កេរ្តិ៍.

ប្រភព៖  RFI (http://www.khmer.rfi.fr/la-pertetuite-pour-le-khmer-rouge-Duch)

កម្ពុជា –
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 03 កុម្ភៈ 2012 – ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 03 កុម្ភៈ 2012

កាំង​ ហ្គេចអ៊ាវ​ ហៅឌុច​ មេគុក​ទួលស្លែង​ឬស២១​ ​

កាំង​ ហ្គេចអ៊ាវ​ ហៅឌុច​ មេគុក​ទួលស្លែង​ឬស២១​ ​

© Reuters

ឌុច​ មេគុក​ស២១​នៅក្នុង​ទីក្រុង​ភ្នំពេញ​ក្រោមរបប​ខ្មែរក្រហម​ ​ ដែល​នៅទីនោះ​ ​ មាន​មនុស្ស​ប្រមាណ​១៥ ០០០នាក់​ ​ បានត្រូវ​មេគុក​ឌុច​ធ្វើទណ្ឌកម្ម​និង​សម្លាប់យ៉ាង​ឃោរឃៅ។​ នៅ​ថ្ងៃសុក្រ​ទី៣កុម្ភៈ​នេះ​ ​ តុលាការ​កំពូល​ឧបត្ថម្ភ​ដោយ​អង្គការ​សហប្រជាជាតិ​បាន​សម្រេច​កាត់ទោស​ឲ្យ​ឌុច​ជាប់គុក​មួយជីវិត។

សេចក្តីរាយការណ៍របស់​ សៀក សារិន

03/02/2012 by សៀក សារិន

ឌុច​ដែលជា​អតីត​មេគុក​ទួលស្លែង​ឬ​ស២១​ដែលជា​ពន្ធនាគារ​ដ៏ធំ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ ​ ក្រោមរបប​ខ្មែរក្រហម​ (​ឆ្នាំ១៩៧៥-១៩៧៩​) ​ ​បានត្រូវ​គេចាប់​ខ្លួន​នៅឆ្នាំ១៩៩៩​ ពោលគឺ​២០ឆ្នាំ​ក្រោយពី​របប​ខ្មែរក្រហម​ដ៏សាហាវ​ឃោរឃៅ​បាន​ដួលរលំ។​ កាំង​ ហ្គេចអ៊ាវ​ហៅឌុច​ក៏​បាន​ត្រូវ​តុលាការ​ឧបត្ថម្ភ​ដោយ​អង្គការ​សហប្រជាជាតិ​កាត់ទោស​ជាលើក​ដំបូង​ឲ្យ​ “ជាប់គុក​៣០ឆ្នាំ​”​ នៅ​ខែកក្កដា​ឆ្នាំ២០១០​ពី​បទឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

បន្ទាប់មក​ ​ ឌុច​និង​មេធាវី​ក៏​បាន​ប្តឹង​តវ៉ា​ទៅ​សាលា​កំពូល​សុំ​រួចខ្លួន​ពី​ពន្ធនាគារ​ ​ ដោយ​អះ អាង ថា​ ​ ខ្លួន​ពុំមែន​ជា​មេដឹកនាំ​ធំដុំ​នៅក្នុង​របប​ខ្មែរក្រហម​ ​ ហើយគ្មាន​តួនាទី​អ្វី​សំខាន់​ឡើយ។​ ទង្វើ​អ្វីៗ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នៅ​ក្នុង​គុក​ទួលស្លែង​គឺ​ធ្វើតាម​តែ​ការបញ្ជា​របស់​ថ្នាក់លើ​តែ ប៉ុណ្ណោះ។

ក៏ប៉ុន្តែ​ ​ នៅ​ថ្ងៃសុក្រ​ទី៣កុម្ភៈ​នេះ​ តុលាការ​កំពូល​បាន​សម្រេច​កាត់ទោស​ឲ្យ​ឌុច​ “​ជាប់គុក​មួយជីវិត​”​ ទៅវិញ​ ​ ដោយ​តុលាការ​កំពូល​យល់ថា​ ​ ការ​កាត់ទោស​ជាលើក​ដំបូង​ឲ្យ​ “ជាប់គុក​៣០ឆ្នាំ​”​ជាទោស​មាន​លក្ខណៈ​ស្រាលពេក​ ​ ពុំស្មើនឹង​កម្រិត​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​ដែលបាន​ប្រព្រឹត្ត​ដោយ​ កាំង​ ហ្គេចអ៊ាវ​ ហៅឌុច​ មេគុក​ទួលស្លែង​ឬស២១​ ​ ដែល​នៅទីនោះ​មាន​មនុស្ស​ប្រមាណ​១៥ ០០០នាក់​ ​ បានត្រូវ​មេគុក​ឌុច​ធ្វើទណ្ឌកម្ម​និង​សម្លាប់​យ៉ាង​ឃោរឃៅ។

ឌុច​ដែលមាន​អាយុ​៦៩ឆ្នាំ​ ​ ពាក់អាវស​ នៅពេល​ឮ​តុលាការ​កំពូល​សម្រេច​កាត់ទោស​ឲ្យ​”ជាប់គុក​មួយជីវិត​”​ ​ ពុំបាន​ចេញស្ដី​អ្វីឡើយ​។​ គួរបញ្ជាក់ថា​ ​ ការ​កាត់ទោស​ជាលើក​ដំបូង​ដោយ​តុលាការ​ឲ្យ​ឌុច​ “ជាប់គុក​៣០ឆ្នាំ​”​ ​ អាច​អនុញ្ញាត​ឲ្យ​មេគុក​ទួលស្លែង​ហៅឌុច​រួចខ្លួន​ចេញពី​ពន្ធនាគារ​ក្នុងរយៈ​ពេល​១៨ឆ្នាំ​ខាងមុខ​ នៅពេល​ដែល​ឌុច​មាន​អាយុ​៨៧ឆ្នាំ​ ​ ដោយហេតុថា​ ឌុច​បាន​ត្រូវ​គេចាប់​ឃុំឃាំង​អស់​រយៈកាល​១២ឆ្នាំ​រួចមកហើយ។

នេះ​ក៏ជា​កត្តា​មួយ​នាំឲ្យ​តុលាការ​កំពូល​សម្រេច​កាត់ទោស​ឲ្យឌុច​ “ជាប់គុក​មួយជីវិត​” ។​ ហើយម្យ៉ាងទៀត​ ​ ការកាត់ទោស​ជាលើក​ដំបូង​ឲ្យ​ឌុច​ “ជាប់គុក​៣០ឆ្នាំ​”​ នៅ​ខែកក្កដា​ឆ្នាំ២០១០​ពី​បទឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ​ ជាការ​កាត់ទោស​មាន​លក្ខណៈ​ស្រាលពេក​ ​ ពុំសមស្រប​នឹង​ទម្ងន់​នៃ​ឧក្រិដ្ឋកម្ម​ដែលបាន​ប្រព្រឹត្ត​ដោយ​មេគុក​ទួលស្លែង​ហៅឌុច​ឡើយ៕

ប្រភព៖​ RFI   (http://www.khmer.rfi.fr/hungary-new-constitution-draws-concerns )

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បារាំង​បាន​ទាមទារ​ឲ្យ​គណៈកម្មការ​អឺរ៉ុប​ពិនិត្យ​មើល​ឡើង​វិញ អំពី​​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​ប្រទេស​ហុងគ្រី ដែល​អាច​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​របស់​សហភាព​អឺរ៉ុប។ កាល​ពីថ្ងៃ​ចន្ទ ប្រជាជន​ហុងគ្រី​ប្រមាណ​ជា ១០ម៉ឺននាក់ បាននាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​ថ្មី​ ដែលគេ​យល់ថា កំពុង​តែ​នាំ​ហុងគ្រី​ទៅ​រក​របប​ដឹកនាំ​បែបផ្តាច់ការ។

សេចក្តីរាយការណ៍​របស់ សេង ឌីណា

គណបក្ស​របស់​លោក​នាយករដ្ឋមន្រ្តី Viktor Orban ដែល​​​បាន​ឈ្នះ​ឆ្នោត​ទទួល​បាន​​សំឡេង​ភាគច្រើន​ ២ភាគ៣ ក្នុង​សភា​ហុងគ្រី កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១០ បាន​​រៀបចំ​សរសេរ​រដ្ឋធម្មនុញ្ញ​ថ្មី កាលពី​ខែ​មេសា ឆ្នាំ​២០១១។ ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​​ទើប​នឹង​​​ចូលជាធរមាន កាលពីថ្ងៃ​ទី១ មករា ២០១២​កន្លងទៅនេះ។

នៅថ្ងៃ​ចន្ទ ​ទី២ មករា នៅពេល​ដែល​រដ្ឋាភិបាល​​កំពុង​រៀបចំ​ពិធី​អបអរ​សាទរ​រដ្ឋធម្មនុញ្ញ​ថ្មី ក្រុមប្រឆាំង​ប្រមាណ​ជិត ១០ម៉ឺននាក់ បាន​នាំគ្នា​ធ្វើ​បាតុកម្ម នៅ​ក្នុង​​រដ្ឋធានី​​ប៊ុយដាប៉ែស ដើម្បី​​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​ថ្មី​ ដែល​ពួកគេ​យល់ថា កំពុងតែ​ប្រែក្លាយ​ហុងគ្រី​ឲ្យ​ទៅ​ជា​ប្រទេស​​ផ្តាច់ការ ដោយ​បាន​កាត់បន្ថយ​អំណាច​ក្រុមប្រឹក្សា​ធម្មនុញ្ញ កាត់បន្ថយ​ឯករាជ្យ​​នៃ​ប្រព័ន្ធ​តុលាការ ព្រមទាំង​រឹតបន្តឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ អង្គការ Amnesty International រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក ព្រមទាំង​សហភាព​អឺរ៉ុប​ ក៏​ធ្លាប់​បាន​រិះគន់​​រដ្ឋធម្មនុញ្ញ​ថ្មី​នៃ​ដែរ។

កាលពី​ថ្ងៃ​អង្គារ ម្សិលមិញ​នេះ រដ្ឋមន្រ្តី​ការបរទេស​បារាំង​បាន​ទាមទារ​ឲ្យ​គណៈកម្មការ​អឺរ៉ុប ធ្វើការ​ត្រួតពិនិត្យ​មើល​ថា តើ​រដ្ឋធម្មនុញ្ញថ្មី​របស់​ហុងគ្រី​​ស្រប​នឹង​គោលការណ៍​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​​របស់​សហភាព​អឺរ៉ុប​ដែរ​ឬទេ? យោងតាម​អ្នកនាំពាក្យ​គណៈកម្មការ​អឺរ៉ុប នៅ​ពេលនេះ គណៈកម្មការ​អឺរ៉ុប​កំពុង​តែ​​ធ្វើការ​សិក្សា​លម្អិត​លើ​រដ្ឋធម្មនុញ្ញ​ថ្មីនេះ​ហើយ។

គួរ​បញ្ជាក់ថា ហុងគ្រី គឺ​ជា​សមាជិក​សហភាព​អឺរ៉ុប។ កាលពីខែ​ធ្នូ​កន្លងទៅនេះ ដោយសារ​តែ​ភាពចម្រូងចម្រាស​ជុំវិញ​រដ្ឋធម្មនុញ្ញ​ថ្មី​ គណៈកម្មការ​អឺរ៉ុប និង​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​បាន​សម្រេច​ផ្អាក​កិច្ចចរចា​​​ជាមួយ​រដ្ឋាភិបាល​ហុងគ្រី លើ​កញ្ចប់ថវិកា​ប្រមាណ ១៥ ទៅ​២០​ពាន់លាន​អឺរ៉ូ ដែល​គេ​គ្រោង​ផ្តល់​ឲ្យ​ហុងគ្រី ដើម្បី​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច៕

កាលពីថ្ងៃសុក្រ ៦មករា កន្លងទៅនេះ លោកនីកូឡា សាកូហ្ស៊ី ប្រធានាធិបតី​បារាំង បាន​ប្រកាស​ថា បារាំង​នឹង​បង្កើត​ពន្ធ​លើ​ការ​ជួញដូរ​ផលិតផល​ហិរញ្ញវត្ថុ​តែ​ម្នាក់ឯង ទោះបី​ប្រទេស​ផ្សេងទៀត ក្នុង​សហភាព​អឺរ៉ុប​មិន​ឯកភាពគ្នា​ក៏ដោយ។ការ​បង្កើត​ពន្ធ​នេះ​អាចនឹង​ជា​សំណុំរឿង​ចម្បង​មួយ ក្នុង​ជំនួប​រវាង​លោក​សាកូហ្ស៊ី និង​លោកស្រី​មែរកិល ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ នៅ​ថ្ងៃ​ចន្ទ​នេះ។ តើ​ពន្ធ​លើ​ផលិតផល​ហិរញ្ញវត្ថុ​គឺ​ជា​អ្វី? បង្កើត​ដើម្បី​អ្វី?

បទវិភាគ​របស់ សេង ឌីណា

គំនិតបង្កើតពន្ធលើការជួញដូរផលិតផលហិរញ្ញវត្ថុបានចាប់កំណើតឡើង កាលពីឆ្នាំ១៩៧២ ពី​សេដ្ឋវិទូអាមេរិកម្នាក់ គឺលោកជេមស៍ តូប៊ីន (James Tobin) សាស្រ្តាចារ្យសេដ្ឋកិច្ច នៅ​សកលវិទ្យាល័យ Yale និងសកលវិទ្យាល័យ Harvard (សហរដ្ឋអាមេរិក) និង​ជា​ជ័យលាភី​ពានរង្វាន់​ណូបែលសេដ្ឋកិច្ច នៅឆ្នាំ១៩៨១។ ហេតុដូច្នេះហើយទើបគេនាំគ្នាប្រសិទ្ធិនាមថា “ពន្ធតូប៊ីន”។

តាមគំនិតពីដំបូង លោកតូប៊ីន ចង់ឲ្យបង្កើតពន្ធនេះ ទៅលើតែទីផ្សាររូបិយវត្ថុតែប៉ុណ្ណោះ។ គោលដៅចម្បង គឺដើម្បីកម្រិតសកម្មភាពជួញដូរបែប Speculative ដែលជាដើមចម បង្ក​ឲ្យ​មានអស្ថិរភាពនៅក្នុងទីផ្សារប្តូរប្រាក់អន្តរជាតិ។ ចំណែកលុយដែលបានពីការប្រមូលពន្ធនេះ គេអាចយកទៅប្រើប្រាស់ជាជំនួយដល់ប្រទេសកំពុងអភិវឌ្ឍ។ ក្រោយមក គំនិត​របស់​លោក​តូប៊ីន ត្រូវបានគេយកទៅពង្រីកបន្តទៅលើការជួញដូរឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត ដូចជា ភាគហ៊ុន មូលបត្របំណុល និងផលិតផលដេរីវេទីវ (Derivatives) ជាដើម។

ការយកពន្ធលើផលិតផលហិរញ្ញវត្ថុ មានន័យថា នៅពេលដែល​មាន​ការទិញលក់​ផលិតផល​ហិរញ្ញវត្ថុ (រូបិយវត្ថុបរទេស ភាគហ៊ុន មូលបត្របំណុល និងផលិតផលដេរីវាទីវ ជាដើម) គេត្រូវ​បង់ពន្ធតាមអត្រាមួយកំណត់ (០,១% ០,៥% ឬ១% នៃតម្លៃផលិតផល) ដូចក្នុងករណី​ទិញលក់​ផលិតផល នៅលើទីផ្សារធម្មតាដែរ។

ជាទូទៅ គេសង្កេតឃើញថា ការទិញដូរស្ទើតែគ្រប់មុខទំនិញតែងតែមានពន្ធ។ សូម្បីតែ​ការទិញ​ចំណីអាហារ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃត្រូវបង់ពន្ធដែរ គឺពន្ធលើតម្លៃបន្ថែម។ ចំណែកការទិញដូរផលិតផលហិរញ្ញវត្ថុវិញ មិនត្រូវបានគេយកពន្ធនោះទេ ដែលជាហេតុ​ធ្វើឲ្យ​មានការរិះគន់ថា ជារឿងមិនយុត្តិធម៌។ អ្នកក្រីក្រតូចតាចគ្រាន់តែទិញម្ហូបអាហារ​ក៏ត្រូវ​បង់​ពន្ធ។ ចំណែកឯអ្នកជួញដូរផលិតផលហិរញ្ញវត្ថុ ដែលមានទឹកប្រាក់រហូតដល់រាប់លានដុល្លារ បែរជាមិនបង់ពន្ធទៅវិញ។

វិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ និងវិបត្តិប្រាក់បំណុលអឺរ៉ុប នៅពេលបច្ចុប្បន្ននេះ បានធ្វើឲ្យចលនា​គាំទ្រ​ពន្ធលើផលិតផលហិរញ្ញវត្ថុកើតមានកាន់តែខ្លាំងឡើងថែមទៀត។ អ្នកដែលគាំទ្រ ដូចជានៅបារាំង ជាដើម យល់ថា ពន្ធនេះមិនត្រឹមតែអាចជួយរក្សាស្ថិរភាពហិរញ្ញវត្ថុនោះទេ ប៉ុន្តែ លុយដែលបានពីការប្រមូលពន្ធនេះអាចនឹងជួយកាត់បន្ថយឧនភាពថវិការបស់រដ្ឋ​ទៀតផង។

គណៈកម្មការអឺរ៉ុបបានស្នើឲ្យបង្កើតពន្ធលើផលិតផលហិរញ្ញវត្ថុ នៅក្នុងក្របខ័ណ្ឌសហភាព​អឺរ៉ុប​ទាំងមូល។ សំណើនេះបានទទួលនូវការគាំទ្រពីសំណាក់ប្រទេសអាល្លឺម៉ង់ បារាំង និង​អ៊ីតាលី។ ក៏ប៉ុន្តែ អង់គ្លេស ដែលមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើវិស័យហិរញ្ញវត្ថុ បានជំទាស់​យ៉ាង​ដាច់អហង្ការ។

កាលពីថ្ងៃសុក្រ លោកនីកូឡា សាកូហ្ស៊ី បានប្រកាសថា បារាំងនឹងបង្កើតពន្ធលើ​ផលិតផល​ហិរញ្ញវត្ថុ​តែម្នាក់ឯង ទោះបីគ្មានការឯកភាពគ្នាក្នុងសហភាពអឺរ៉ុបក៏ដោយ។ ក៏ប៉ុន្តែ អាល្លឺម៉ង់ និងអ៊ីតាលីវិញហាក់ដូចជាមិនចង់ដើរតាមផ្លូវរបស់លោកសាកូហ្ស៊ីនេះទេ ដោយនៅ​ទទូច​ទាមទារ​ឲ្យមានពន្ធ ក្នុងក្របខ័ណ្ឌសហភាពអឺរ៉ុប ឬយ៉ាងហោចណាស់ ក្នុងក្របខ័ណ្ឌប្រទេស​ចាយ​លុយអឺរ៉ូ (១៧ប្រទេស)។

គេបារម្ភថា ប្រសិនបើពន្ធលើផលិតផលហិរញ្ញវត្ថុមិនត្រូវបង្កើតនៅគ្រប់ប្រទេសទេនោះ អ្នក​ជួញដូរ​ផលិតផលហិរញ្ញវត្ថុនឹងរត់ចេញពីប្រទេសមានពន្ធ ទៅរកស៊ីនៅក្នុង​ប្រទេស​ដែល​អត់​ពន្ធ។ ក្នុងករណីនេះ ប្រទេសដែលបង្កើតពន្ធលើផលិតផលហិរញ្ញវត្ថុនឹងត្រូវ​ទទួលរង​នូវ​ការ​ខូចខាត​ខ្លាំង។ ប្រាក់ចំណូលមកពីការប្រមូលពន្ធក៏បានតិច។ មូលធនក៏ត្រូវហូរចេញទៅកាន់​ប្រទេស​ផ្សេង។ ការបិទទ្វារឈប់រកស៊ីរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុក៏អាចបណ្តាលឲ្យ​ប្រជាជន​បាត់បង់ការងារធ្វើ។ ស្ថិរភាពហិរញ្ញវត្ថុក៏មិនប្រាកដថាអាចធានាបាន ព្រោះ បើ​វិបត្តិ​ហិរញ្ញវត្ថុកើតឡើងនៅប្រទេសផ្សេង វានៅតែអាចរាលដាលមកដល់វិញជាដដែល។

បទពិសោធន៍ជូរចត់នេះ ប្រទេសស៊ុយអែតធ្លាប់បានឆ្លងកាត់រួចមកហើយ។ កាលពីឆ្នាំ១៩៨៤ ស៊ុយអែតបានសម្រេចបង្កើតពន្ធលើការជួញដូរភាគហ៊ុន ដោយកំណត់អត្រា ០,៥%។ ក៏ប៉ុន្តែ គ្រាន់តែប៉ុន្មានសប្តាហ៍ក្រោយការបង្កើតពន្ធនេះ សកម្មភាពជួញដូរមូលបត្រនៅស៊ុយអែត​បាន​ធ្លាក់ចុះរហូតដល់ទៅ ៨៥%។ លុយដែលបានពីការប្រមូលពន្ធនេះ ដែលពីដំបូង​គេ​ប៉ាន់ប្រមាណ​ថានឹងអាចបាន ១ ៥០០លាន ក្នុងមួយឆ្នាំ ទីបំផុត បានត្រឹមតែ ៥០លាន​ប៉ុណ្ណោះ។ រដ្ឋាភិបាលស៊ុយអែតក៏បានសម្រេចលុបពន្ធនេះចោលវិញ នៅឆ្នាំ១៩៩១។

នៅពេលនេះ ប្រទេសធំៗមួយចំនួន ដូចជា អាមេរិក អង់គ្លេស កាណាដា ចិន និងឥណ្ឌា ជាដើម សុទ្ធតែប្រឆាំងនឹងការបង្កើតពន្ធលើផលិតផលហិរញ្ញវត្ថុ៕

ការ​តវ៉ា​ដោយ​បិទ​ផ្លូវ​ជាតិ មាន​ទោស​ឬ​ទេ?

ប្រភព វិទ្យុអាស៊ីសេរី

ការ​តវ៉ា​ដោយ​បិទ​ផ្លូវ​ជាតិ មាន​ទោស​ឬ​ទេ?.

នាទីច្បាប់តាមវិទ្យុបារាំងអន្តរជាតិ.​​ ​ (http://www.khmer.rfi.fr/)

សូមចុចលើចំណងជើងខាងលើនេះ