Category Archives: នីតិរដ្ឋប្បវេណី

ចូរអ្នកជ្រើសរើសចម្លើយដែលត្រឹមត្រូវ

១. វត្ថុ ជា៖

ក. បុគ្គល

ខ. ទ្រព្យ

គ. របស់ជាសម្ភារៈ

២. វត្ថុរួម៖

ក. ជាវត្ថុដែលយើងទាំងអស់គ្នាជាម្ចាស់

ខ. ជាវត្ថុគ្មានម្ចាស់

គ. ជាវត្ថុដែលមានម្ចាស់ជានីតិបុគ្គល

៣. ទ្រព្យជា៖

ក. សិទ្ធិ

ខ. វត្ថុ

គ. បុគ្គល

៤. បេតិកភណ្ឌមានអត្តសញ្ញាណជា៖

ក. ទ្រព្យសកម្ម

ខ. ទ្រព្យអកម្ម

គ. ទ្រព្យ

៥. លក្ខណៈវិនិច្ឆ័យនៃអត្តសញ្ញាណកម្មលើទ្រព្យជា៖

ក. អត្ថប្រយោជន៍

ខ. តម្លៃ

គ. ថាមពល

ឃ. ភាពអាចរឹបអូសបាន

៦. ចលនទ្រព្យជា៖

ក. ទ្រព្យចល័ត

ខ. ទ្រព្យនឹងថ្កល់

គ. ទ្រព្យអចល័ត

៧. ត្រាក់ទ័រនៃកសិដ្ឋានមួយជា៖

ក. ចលនទ្រព្យពីកំណើត

ខ. អចលនទ្រព្យតាមភព្វវាសនា

គ. ចលនទ្រព្យតាមការកំណត់របស់ច្បាប់

 

រៀបរៀងដោយៈ លោក ជិន វណ្ណារ៉ា

Advertisements

បរមាធិប្បាយគតិយុត្ត

ប្រធានៈ ការទទួលខុសត្រូវតាមកិច្ចសន្យា និងការទទួលខុសត្រូវដោយទង្វើនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)។

សេចក្តីផ្តើមៈ

ការទទួលខុសត្រូវតាមកិច្ចសន្យា ខុសពីការទទួលខុសត្រូវដោយអំពើអនីត្យានុកូល តាមគោលការណ៍របស់វានីមួយៗ ។    ចំពោះការទទួលខុសត្រូវ តាមកិច្ចសន្យា     ការជួសជុលសំណងការខូចខាតមានមូលហេតុកើតចេញពី ការមិនប្រតិបត្តិ​កាតព្វកិច្ចឬក៏ការប្រតិបត្តិមិនបានត្រឹមត្រូវនូវកាតព្វកិច្ចតាមកិច្ចសន្យា។ ចំណែកឯ ការទទួលខុសត្រូវដោយទង្វើនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)វិញ សំណងជួសជុលព្យសនកម្ម មានមូលហេតុកើតចេញពីអត្ថិភាពនៃទោសកម្ម ឬក៏ឧបទោសកម្មដែលអនុញ្ញាតឱ្យជនរងគ្រោះទទួលបានសំណងជួសជុលព្យសនកម្ម។

         តើភាពខុសគ្នានៃប្រភពលើការទទួលខុសត្រូវនេះ នាំមកនូវការអនុវត្តនូវរបបគតិយុត្តខុសគ្នាឬយ៉ាងណា?

ទាក់ទងនឹងរឿងនេះ វាមានការពិភាក្សាដែលកើតចេញពី  គំនិតពីរក្រុម​គឺ ក្រុមឯកនិយម និងក្រុមទ្វេកនិយមដែលបានជំទាស់នឹងទ្រឹស្តីនាចុងសតវត្សទី១៩ រហូតដល់ ទសវត្ស៣០។​ ទ្រឹស្តីវិទូនៃក្រុមឯកនិយម បានសង្កត់ទៅលើ កាតព្វកិច្ចនីត្យានុកូលសម្រាប់ធ្វើជាសំណងជួសជុល ។ រីឯក្រុមទ្វេកនិយម ផ្អែកលើការជំទាស់នៃប្រភព គឺ ច្បាប់​និងកិច្ចសន្យា។

នៅទសវត្ស៣០ មានអ្នកនិពន្ធជាច្រើនបានផ្តល់ជាគំនិតនៃការធ្វើសំយោគដែលមានទស្សនៈដូចប្រព័ន្ធបច្ចុប្បន្ន។​ ប្រព័ន្ធនេះត្រូវបានគ្របដណ្តប់ដោយ   ភាពខុសគ្នារវាងការទទួលខុសត្រូវតាម​កិច្ចសន្យា និងការទទួលខុសត្រូវដោយនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)(ជំពូក១)។  ប៉ុន្តែ យើងមានការកត់សម្គាល់នូវភាពខុសគ្នាស្តួចស្តើងមួយចំនួន(ជំពូក២)។

តួសេចក្តី

ជំពូក១ៈ ការបញ្ជាក់ពីភាពខុសគ្នា

ផ្នែក១ៈ ខ្លឹមសារនៃភាពខុសគ្នា

កថាខណ្ឌ១ៈ ភាពខុសគ្នាក្នុងលក្ខខណ្ឌនៃការប្រតិបត្តិលើ  ការទទួលខុសត្រូវតាមកិច្ចសន្យានិងអំពើអនីត្យានុកូល

ក. ការដាក់កំហិតជាគោលការណ៍បង្ខំ ក្នុងរឿងកិច្ចសន្យា ប៉ុន្តែវាមិនចាំបាច់សម្រាប់រឿងនីតិបដិលោមការណ៍ទេ(អំពើអនីត្យានុកូល)។

ខ. ថិរវេលានៃអាជ្ញាយុកាល មិនដូចគ្នាជានិច្ចនោះទេ។

គ. ភស្តុតាង​មានលក្ខណៈងាយស្រួលក្នុងរឿងនីតិបដិលោមការណ៍(អំពើ​អនីត្យានុកូល)។ នីតិបដិលោមការណ៍( ​អំពើអនីត្យានុកូល) មានពស្តុតាងខុសពីរឿងកិច្ចសន្យា។ ​ភស្តុតាងសម្រាប់​នីតិបដិលោមការណ៍នេះ  ជាការបង្ហាញតាម គតិយុត្តការណ៍​ ដោយសេរី ។

ឃ. ច្បាប់កើតថ្មី ត្រូវយកមកអនុវត្តភ្លាម    សម្រាប់ការទទួលខុសត្រូវ   នីតិបដិលោមការណ៍(អំពើអនីត្យានុកូល)។ ចំណែកឯ​ការទទួលខុសត្រូវ តាមកិច្ចសន្យា វិញ ជា គោលការណ៍ វាមិនទាក់ទងទេ ។ វាទាក់ទងតែនឹងច្បាប់ណាដែលកិច្ចសន្យាបានបង្កើតឡើងនាពេលនោះ ។

ង. លក្ខណៈវិនិច្ឆ័យនៃ  ការទទួលខុសត្រូវតាមកិច្ចសន្យា ឬដោយនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)​ អាចដើរតួនាទីនៅក្នុងការកំណត់នៃយុត្តាធិការ  សមត្ថភាពដោយនីតិជាតិ និងដោយនីតិអន្តរជាតិឯកជន។

លើសពីនេះទៅទៀត ចំពោះនីតិអន្តរជាតិឯកជននេះ វាត្រូវបានកំណត់ដោយច្បាប់អនុវត្តផងដែរ(loi applicable) ។

កថាខណ្ឌ២ៈភាពខុសគ្នាក្នុងអានុភាពនៃការទទួលខុសត្រូវតាមកិច្ចសន្យា និងនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)

វាមានភាពខុសគ្នាបីដែលត្រូវគូសបញ្ជាក់ដោយឡែកពីគ្នាៈ

ក. អត្ថិភាពនៃទណ្ឌកម្មដោយឯកទេសកម្មកិច្ចសន្យា​( ការរំលាយកិច្ចសន្យាដោយការមិនប្រតិបត្តិកាតព្វកិច្ច (resolution pour inexécution) អញ្ញត្រកម្មនៃការមិនប្រតិបត្តិកាតព្វកិច្ច (exception d’inexécution ) ការកែ លស់កិច្ចសន្យា (réfaction du contrat ) ដោយចៅក្រម។

ខ. អលទ្ធភាពលើការជួសជុលព្យសនកម្មមិនបានដឹងជាមុន (le dommage imprévisible) ក្នុងរឿងកិច្ចសន្យា។

គ. អប្រសិទ្ធិភាពនៃប្រការ(ខ) ព្រមព្រៀង ឬ ប្រការ(ខ)កម្រិតលើការទទួលខុសត្រូវនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)។

ផ្នែក២ៈ ការដាក់ការប្រតិបត្តិនៃភាពខុសគ្នា

កថាខណ្ឌ១ៈ វិធាននៃការមិនត្រួតគ្នាលើការទទួលខុសត្រូវ

ក. វិធាននៃការមិនត្រួតគ្នា   លើការទទួលខុសត្រូវ មានន័យទី១គឺ  យើងមិនអាចប្រមូលផ្តុំ បញ្ចូលគ្នា នូវវិធានទាំងឡាយសម្រាប់ការទទួលខុសត្រូវទាំងពីរបានទេ។​ ដូច្នេះ ជាលក្ខណៈបញ្ជា យើងត្រូវជ្រើសរើស វិធានណាមួយ មកអនុវត្ត​ ឬមួយវិធាននៃការទទួលខុសត្រូវតាមកិច្ចសន្យា​ឬមួយវិធាននៃ

ការទទួលខុសត្រូវនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)។

ខ. ម៉្យាងវិញទៀត សាលាវិនិច្ឆ័យ បានធ្វើការសម្រេចថា វិធានមិនត្រួតគ្នាមានវិបាក(អានុភាព)សម្រាប់ការទទួលខុសត្រូវនីតិបដិលោមការណ៍(អំពើអនីត្យានុកូល) ដាច់ដោយឡែក ចេញពី កំហុសដែលត្រូវបានប្រពឹត្តក្នុងការប្រតិបត្តិកាតព្វកិច្ចដែលបានកើតចេញពីកិច្ចសន្យា។

កថាខណ្ឌ២ៈ វិបាក(អានុភាព)នៃវិធានៈ ភាពចាំបាច់នៃការកំណត់យ៉ាងច្បាស់លាស់ពីវិសាលភាពនៃការទទួលខុសត្រូវតាមកិច្ចសន្យា

ដើម្បីស្គាល់នូវដែនកំណត់នៃការអនុវត្តលើការទទួលខុសត្រូវតាមកិច្ចសន្យា ​យើងត្រូវផ្តល់ជាខ្លឹមសារនៃវិសាលភាពកិច្ចសន្យា។នៅក្នុងរឿងនេះ យើងត្រូវត្រួតពិនិត្យ យ៉ាងពិតជាដោយឡែកៈ

ក. កិច្ចសន្យាមួយត្រូវបានបង្កើតឡើងយ៉ាងត្រឹមត្រូវ( សំណួរនៃបុរេកិច្ចសន្យា)

ខ. យើងមានវត្តមាននៃកាតព្វកិច្ចតាមកិច្ចសន្យា(​យុត្តិសាស្រ្តបានបង្កើននូវចំនួនកាតព្វកិច្ចដែលជាបន្ទុករបស់អ្នកវិជ្ជាជីវៈ(អ្នកមានជំនាញ មុខរបរ) ។

គ. ការមិនប្រតិបត្តិកាតព្វកិច្ចមិនអាចដាក់ទោសលើកូនបំណុល​ ហើយ​ជាការដាក់ទណ្ឌកម្មដល់ម្ចាស់បំណុល( បញ្ហាលើអានុភាពមិនដាច់ខាតនៃកិច្ចសន្យា)។

ជំពូក២ៈ ភាពស្តួចស្តើងនៃការខុសគ្នា

ផ្នែក១ៈ ការដាក់ជាចំណោទលើភាពសមហេតុផលនៃការខុសគ្នា

កថាខណ្ឌ១ៈ ភាពដូចគ្នានៃលក្ខខណ្ឌប្រតិបត្តិ

ក. សរព័ន(បណ្តុំ)នៃកំហុស​ជាធម្មតា ត្រូវយកមកគិត ទោះបីមានកម្រិតនៃទំងន់របស់វាយ៉ាងណាក៏ដោយ។

ខ. សំណងជួសជុលលើព្យសនកម្មផ្លូវចិត្ត​ត្រូវបានទទួលយក​ក្នុងរឿងកិច្ចសន្យា​ក៏ដូចក្នុងរឿងនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)។

គ. ចំណងហេតុផល​ត្រូវបានដឹង​ដោយវេទយិតភាព(ដោយងាយនឹងចាប់អារម្មណ៍)ដូចគ្នាសុទ្ធសាធ ក្នុងប្រភេទទាំងពីរនៃការទទួលខុសត្រូវ។

កថាខណ្ឌ២ៈ ភាពដូចគ្នាក្នុងអានុភាព

ជាបឋមយើងអាចធ្វើការកត់សម្គាល់ថា គោលការណ៍នៃសំណងជួសជុលទាំងស្រុងលើការខូចខាត  ត្រូវបានអនុវត្តលើប្រភេទណាមួយនៃការទទួលខុសត្រូវ។

ជាសរុប វាមានអត្ថិភាពនៃនីតិរួមនៃការទទួលខុសត្រូវរដ្ឋប្បវេណីដែលត្រូវពង្រឹង និងភាពខុសគ្នារវាងប្រភេទទាំងពីរនៃការទទួលខុសត្រូវ មិនត្រូវ ស្ថិតជាអាថ៌កំបាំង មើលមិនឃើញ ងងឹតសូន្យ ។

ផ្នែក២ៈ ការផ្លាស់ប្តូរនៃភាពខុសគ្នារវាងប្រភេទទាំងពីរនៃការទទួលខុសត្រូវ

បំលាស់ទីកន្លែងដែលត្រូវបានចោទប្រកាន់ តិចឬច្រើននៃភាពខុសគ្នារវាងការទទួលខុសត្រូវទាំងពីរ ជាលក្ខណៈរួមចំពោះរបបពិសេសនៃការទទួលខុសត្រូវ។​យើងអាចផ្តល់ជាឧទាហរណ៍ពីរៈ

កថាខណ្ឌ១ៈ. ច្បាប់បារាំងឆ្នាំ១៩៨៥ស្តីពីគ្រោះថ្នាក់ចរាចរណ៍

ច្បាប់ត្រូវយកមកអនុវត្ត គឺច្បាប់នេះ ទោះបី បុគ្គលត្រួវបានដឹកជញ្ជូនតាមរយៈកិច្ចសន្យាក៏ដោយ។

កថាខណ្ឌ២ៈបទបញ្ជាសហភាពអ៊ឺរ៉ុប ស្តីពីផលិតផលគ្រោះថ្នាក់

មាត្រា១​នៃបទបញ្ជាចុះថ្ងៃទី២៥ កក្កដាឆ្នាំ១៩៨៥ ទាក់ទងនឹងការទទួលខុសត្រូវនៃផលិតផលគ្រោះថ្នាក់បានបញ្ញត្តថាៈផលិករ​ត្រូវទទួលខុសត្រូវលើព្យសនកម្មដែលបានបង្កឡើងដោយផលិតផលរបស់គេ។

ដូច្នេះ ភាពខុសគ្នារវាងប្រភេទទាំងពីរនៃការទទួលខុសត្រូវ មិនត្រូវបានដឹង ធ្វើការកំណត់បែងចែកនោះទេ។

បទបញ្ជាសហភាពអ៊ឺរ៉ុប ត្រូវបានបញ្ចូលទៅក្នុងនីតិជាតិផងដែរ។

រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

ការទិញ/លក់​អចលនវត្ថុ៖ តើត្រូវ​ធ្វើ​យ៉ាងណា ដើម្បី​ជៀសវាង​វិវាទ – RFI.

ស្វែងយល់​អំពី​កិច្ចសន្យា​ទិញលក់​ក្នុង​ក្រម​រដ្ឋប្បវេណី​ខ្មែរ – RFI.

នីតិវិធី​នៃ​ការ​រៀបអាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ​និង​ពលរដ្ឋ​បរទេស – RFI.

នីតិវិធី​នៃ​ការចុះសំបុត្រ​អាពាហ៍ពិពាហ៍ – RFI.

អំពី​បែបបទ​នៃ​ការ​សុំ​ចុះ​សៀវភៅ​អត្រានូកូលដ្ឋាន​កំណើត (សំបុត្រកំណើត) – RFI.

ច្បាប់​ភូមិបាល – វិគីភីឌា.

ច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារ – វិគីភីឌា.

ខ្លឹមសារ​ច្បាប់​ទាក់ទង​នឹង​ទំនាស់​ដើម​ឈើ​ជាប់​ព្រំ​ដី.

ករណី​លក់​អចលនវត្ថុ​ដែល​ជាប់​សិទ្ធិ​ហ៊ីប៉ូតែក​មិនទាន់​ជម្រះ – RFI.

ការ​រំលោភ​កិច្ច​សន្យា​និង​ការ​ផ្ដន្ទាទោស.

មាត្រា​ច្បាប់​ទាក់ទង​ការ​អនុវត្ត​កិច្ចសន្យា.

ការ​លែង​លះ​ប្ដី​ប្រពន្ធ និង​សំណង.

ក្រម​រដ្ឋប្បវេណី៖ អំពី​របៀប​បែងចែក​កេរមរតក – RFI

ក្រម​រដ្ឋប្បវេណី៖ អំពី​របៀប​បែងចែក​កេរមរតក – RFI.

ការ​គ្រប់គ្រង ចាត់ចែង និង​បែងចែក​ទ្រព្យសម្បត្តិ​ប្តីប្រពន្ធ – RFI

ការ​គ្រប់គ្រង ចាត់ចែង និង​បែងចែក​ទ្រព្យសម្បត្តិ​ប្តីប្រពន្ធ – RFI.

ការ​គ្រប់គ្រង ចាត់ចែង និង​បែងចែក​ទ្រព្យសម្បត្តិ​ប្តីប្រពន្ធ – RFI

ការ​គ្រប់គ្រង ចាត់ចែង និង​បែងចែក​ទ្រព្យសម្បត្តិ​ប្តីប្រពន្ធ – RFI.

មាត្រា​ច្បាប់​ទាក់ទង​ការ​អនុវត្ត​កិច្ចសន្យា

មាត្រាច្បាប់ទាក់ទងការអនុវត្តកិច្ចសន្យា.

ការ​រួម​រស់​ជាមួយ​គ្នា​ដោយ​មិន​មាន​រៀប​អាពាហ៍ពិពាហ៍

ការរួមរស់ជាមួយគ្នាដោយមិនមានរៀបអាពាហ៍ពិពាហ៍.

ការ​ទាមទារ​អាហារកិច្ច សម្រាប់​កូន​ឥត​ខាន់ស្លា

ការទាមទារអាហារកិច្ច សម្រាប់កូនឥតខាន់ស្លា.