យុវជន ទឹម ភ័ក្រ កម្មករ ក្លាយជាមេចុងភៅមានប្រាក់ខែ១ពាន់ដុល្លារ – RFI.
Category Archives: បទសម្ភាសន៍
Posted on | តំណ
ប្រភព RFI (http://www.khmer.rfi.fr/Interview-with-Ganthy-Sam )
វិបត្តិហិរញ្ញវត្ថុពិភពលោក បាននិងកំពុងបន្ថយ ឥទ្ធិពលរបស់ខ្លួន ប៉ុន្តែវិបត្តិបំណុលនៅសហភាពអឺរ៉ុប បាន ងើបឡើងវិញម្តង។ តើឆ្នាំ២០១២នេះ ជាឆ្នាំនៃការបញ្ចប់វិបត្តិហិរញ្ញវត្ថុពិភពលោក ឬក៏ជា ឆ្នាំនៃចំណុចចាប់ផ្តើមនៃវិបត្តិបំណុល? តើវិបត្តិបំណុលរបស់សហភាពអឺរ៉ុបនឹងប៉ះពាល់សេដ្ឋកិច្ចកម្ពុជាដែរឬ ទេ?
Posted on | តំណ
ប្រភព RFI (http://www.khmer.rfi.fr/interview-with-ly-virak)
ភ្ញៀវប្រចាំសប្តាហ៍របស់យើង នៅថ្ងៃនេះ គឺលោក លី វីរៈ ដែលទើបនឹងចេញផ្សាយសៀវភៅមួយក្បាល ជាភាសាខ្មែរ មានចំណងជើងថា “វិបត្តិសេដ្ឋកិច្ចពិភពលោក”។ នៅក្នុងសៀវភៅប្រមាណជា ៦០ទំព័រ បោះពុម្ពផ្សាយ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ លោកលី វីរៈ បានធ្វើការពន្យល់អំពីមូលហេតុ និងផលវិបាកនៃវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨។
គួរបញ្ជាក់ថា លោកលី វីរៈ បានទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង ពីប្រទេសបារាំង ហើយបច្ចុប្បន្ន ជាបេក្ខជនត្រៀមចូលជាសមាជិកអ្នកវិភាគហិរញ្ញវត្ថុអន្តរជាតិ នៅប្រទេសកាណាដា។
Posted on | តំណ
ប្រភព RFI (http://www.khmer.rfi.fr/)
ការបង្កើតក្រុមហ៊ុនគឺជារឿងលំបាកមួយប៉ុន្តែការគ្រប់គ្រងបុគ្គលិករឹតតែលំបាកជាងនេះទៅទៀត។ តើម្ចាស់ក្រុមហ៊ុនត្រូវមានសិល្ប៍វិធីដូចម្តេចខ្លះដើម្បីគ្រប់ គ្រងនិងរក្សាបុគ្គលិកអោយបម្រើការបានយូរនៅក្នុងក្រុមហ៊ុន?
Posted on | តំណ
ម៉ក់ រេមីសា៖ “ ការថតរូបមិនមែនជាការងាយស្រួលទេ ដើម្បីឲ្យរូបថតមួយមានតម្លៃ”
Posted by Chin Vannara
ចិនគឺជាមហាអំណាចពិភពលោកមួយប្រកែកមិនបាន
ទីមួយ គឺចំនួនច្រើនសន្ធឹកសន្ធាប់នៃប្រជាជន។
ទីពីរគឺម៉ាស៊ីនសេដ្ឋកិច្ចដែលបន្តខ្ជាក់ចេញនូវកំណើនច្រើនលើសលុប។
ទីបី គឺសន្ទុះលឿនរហ័សនៃបច្ចេកវិជ្ជា បានន័យថា ចិនមិនមែនគ្រាន់តែចេះផលិតរបស់របរកំប៉ិកកំប៉ុកដូចមុនទៀតទេ តែក៏ចេះធ្វើដែររថយន្ត រទេះភ្លើងល្បឿនខ្លាំង និងយន្តហោះព្រមទាំងយានអវកាស។
ទីបួន គឺឥទ្ធិពលយោធា ជាមួយនឹងការកើនឡើងជាលំដាប់នៃប្រាក់ចំណាយសម្រាប់វិស័យការពារជាតិ។
និងទីប្រាំ គឺការដាំក្បាលអស់ឫទ្ធិ និងខ្សោយទៅៗរបស់បស្ចិមលោក ទាំងអឺរ៉ុប ទាំងសហរដ្ឋអាមេរិក។
ក៏ប៉ុន្តែ ការព្យាករណ៍ឃើញបែបនេះ ការព្យាករណ៍ឃើញថា ចិននឹងក្លាយជាមហាអំណាចពិភពលោកទីមួយក៏មិនប្រាកដថានឹងក្លាយជាការពិតដែរ ដោយហេតុតែមានច្រើនណាស់ភាពចៃដន្យនៃប្រវត្តិសាស្រ្ត។
សម្រាប់ក្រុមអ្នកសង្កេតការណ៍ ការប៉ះទង្គិចគ្នារវាងកងទ័ពជើងទឹកនៃប្រទេសមហាអំណាចទាំងពីរអាចនឹងផ្ទុះឡើងគ្រប់ពេលវេលា ទោះជាមិនដោយចេតនា ក៏ដោយចៃដន្យដែរ។ មូលហេតុមានច្រើនយ៉ាង។ ម្យ៉ាងគឺមកអំពីចលនាកាន់តែមមាញឹកនៃកងទ័ពរបស់អាមេរិកនិងរបស់ចិននៅក្នុងដែនទឹកតែមួយ។ ម្យ៉ាងទៀត គឺមកអំពីការខ្វែងប្រយោជន៍គ្នាកាន់តែធំរវាងមហាអំណាចទាំងពីរ ឧទាហរណ៍ក្នុងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង និងក្នុងជម្លោះទឹកដីនៅសមុទ្រចិនរវាងប្រទេសចិននិងបណ្តាប្រទេសមិត្តរបស់អាមេរិក ឬរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ីដែលអាមេរិកគាំទ្រ។ រីឯម្យ៉ាងចុងក្រោយ គឺមកអំពីសហរដ្ឋអាមេរិកនិងចិនគ្មានចក្ខុនិមិត្តរួមគ្នាទេ នៅចំពោះមុខច្បាប់នាវាចរណ៍។ សហរដ្ឋអាមេរិកអះអាងថា កងទ័ពជើងទឹករបស់ខ្លួនមានសិទ្ធិធ្វើចរាចរណ៍នៅលើដែនទឹកអន្តរជាតិ និងនៅលើដែនទឹកដែលគេគេចាត់ទុកថាជារបស់អន្តរជាតិ។ រីឯសម្រាប់ប្រទេសចិនវិញ កងទ័ពអាមេរិកគ្មានសិទ្ធិចូលមកក្នុងដែនទឹកដែលជាទីជម្លោះ រវាងចិននិងប្រទេសដទៃណាមួយផ្សេងទេ។
រចនាសម្ព័ន្ធ និងនីតិវិធីនៃការសម្រេចសេចក្តីនៃតុលាការខ្មែរក្រហម
- ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលមានចែងក្នុងអនុសញ្ញាអន្តរជាតិ ឆ្នាំ១៩៤៨។
- ឧក្រិដ្ឋកម្មសង្រ្គាម ដែលមានចែងក្នុងអនុសញ្ញាទាំងបួន ដែលត្រូវបានអនុម័តនៅឆ្នាំ១៩៤៩ នៅទីក្រុងហ្សឺណែវ។
- ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលមានចែងក្នុងអនុសញ្ញាក្រុងរ៉ូម ឆ្នាំ១៩៩៨ ស្តីពីការបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិ។
- បទឧក្រិដ្ឋបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ ដែលមានចែងក្នុងអនុសញ្ញាក្រុងឡាអេ ឆ្នាំ១៩៥៤។
- បទឧក្រិដ្ឋប្រឆាំងនឹងមន្រ្តីការទូត ដែលទទួលបាននូវការការពារពីសំណាក់អនុសញ្ញាក្រុងវីយ៉ែន ឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត។
- ទីមួយ មេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ៖ សំដៅទៅលើអតីតមេដឹកនាំខ្មែរក្រហមទាំងឡាយណា ដែលបានកាន់តំណែងកំពូលៗ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដូចជា ខៀវ សំផន (អតីតប្រមុខរដ្ឋ) នួន ជា (អតីតប្រធានរដ្ឋសភា) អៀង សារី (អតីតឧបនាយករដ្ឋមន្រ្តី) និង អៀង ធីរិទ្ធិ (អតីតរដ្ឋមន្រ្តី) ជាដើម ដែលពេលនេះ ត្រូវបានតុលាការខ្មែរក្រហមកំពុងធ្វើការជំនុំជម្រះ។
- ទីពីរ ជនទាំងឡាយណា ដែលទទួលខុសត្រូវខ្ពស់បំផុត ចំពោះរាល់ឧក្រិដ្ឋកម្មទាំងប៉ុន្មានខាងលើ៖ សំដៅទៅលើជនទាំងឡាយណា ដែលថ្វីដ្បិតតែមិនបានកាន់តំណែងកំពូលក្នុងរបបកម្ពុជាប្រជាធិបតេយ្យក៏ពិតមែន ក៏ប៉ុន្តែ មានការទទួលខុសត្រូវខ្ពស់ ចំពោះបទឧក្រិដ្ឋ ដែលត្រូវបានប្រព្រឹត្តក្នុងអំឡុងពេលនោះ។ រហូតមកទល់ពេលនេះ បុគ្គលដែលស្ថិតក្នុងប្រភេទទីពីរនេះ ហើយដែលត្រូវតុលាការខ្មែរក្រហមយកមកកាត់ទោស គឺ មានតែ កាំង ហ្កិចអៀវ ហៅ ឌុច អតីតមេគុកទួលស្លែង មួយប៉ុណ្ណោះ។
ដំណើរឆ្ពោះទៅការតស៊ូដោយប្រដាប់អាវុធរបស់ខ្មែរក្រហម
នៅអំឡុងចុងឆ្នាំ១៩៦៤ ដើមឆ្នាំ១៩៦៥ សាឡុត ស និងមេដឹកនាំបក្សមួយចំនួនទៀត បានធ្វើដំណើរដោយថ្មើរជើង ចាកចេញពីការិយាល័យ១០០ ឆ្ពោះទៅទីក្រុងហាណូយ។ ក្រៅពីជួបជាមួយក្រុមខ្មែរកុម្មុយនិស្តនៅទីនោះ សាឡុត ស ក៏បានជួបចរចាដោយសម្ងាត់ជាមួយមេដឹកនាំកុម្មុយនិស្តវៀតណាមផងដែរ អំពីផែនការតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលសង្គមរាស្រ្តនិយម។ ក៏ប៉ុន្តែ មេដឹកនាំកុម្មុយនិស្តវៀតណាមបានជំទាស់នឹងផែនការនេះ។
ដើមកំណើតនៃបក្សកុម្មុយនិស្តកម្ពុជា
លទ្ធិកុម្មុយនិស្តបានចាប់ផ្តើមរីកដុះដាលខ្លាំង នៅទូទាំងពិភពលោក តាមរយៈចលនាប្រឆាំងនឹងអាណានិគម ដែលចាប់ផ្ទុះឡើង នៅក្រោយសង្រ្គាមលោកលើកទីពីរ។ នៅឥណ្ឌូចិន ដែលស្ថិតក្រោមអាណានិគមបារាំង ក៏មានចលនាកុម្មុយនិស្តមួយដែរ គឺ “បក្សកុម្មុយនិស្តឥណ្ឌូចិន” ដែលបង្កើតឡើងដោយ ហូ ជីមិញ នៅឆ្នាំ១៩៣០។ បក្សនេះប្រមូលផ្តុំចលនាកុម្មុយនិស្តដែលមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ។
នៅឆ្នាំ ១៩៥១ សឺន ង៉ុកមិញ ថែមទាំងបានបង្កើតចលនាប្រដាប់អាវុធមួយ ដោយដាក់ឈ្មោះថា “សមាគមខ្មែរឥស្សរៈ” ទៀតផង ជាហេតុនាំឲ្យមានការភាន់ច្រលំ មិនដឹងមួយណាជាខ្មែរឥស្សរៈកុម្មុយនិស្ត និងមួយណាមិនមែនកុម្មុយនិស្ត។ នៅឆ្នាំដដែលនេះដែរ វៀតណាមបានសម្រេចបំបែក បក្សកុម្មុយនិស្តឥណ្ឌូចិន ឲ្យទៅជាបក្សកុម្មុយនិស្តផ្ទាល់របស់ប្រទេសនីមួយៗវិញ។ ក្រុមខ្មែរកុម្មុយនិស្តក៏សម្រេចបង្កើតបក្សកុម្មុយនិស្តផ្ទាល់របស់ខ្លួន ដែលមានឈ្មោះថា “បក្សប្រជាជនបដិវត្តន៍កម្ពុជា”។ បក្សនេះដឹកនាំដោយគណៈកម្មាធិការមជ្ឈិមបក្សបណ្តោះអាសន្នមួយ ដែលមាន សឺន ង៉ុកមិញ ជាប្រធាន ទូ សាមុត ជាអនុប្រធាន និង សៀវ ហេង ជាអគ្គលេខាធិការ។ ក៏ប៉ុន្តែ ពីឆ្នាំ១៩៥១ រហូតដល់ឆ្នាំ១៩៦០ ក្រុមខ្មែរកុម្មុយនិស្តមិនបានរៀបចំធ្វើសន្និបាតបង្កើតបក្សជាផ្លូវការទេ ដែលជាហេតុនាំឲ្យ បក្សប្រជាជនបដិវត្តន៍កម្ពុជាមិនទាន់មានឯករាជ្យដាច់ស្រឡះពី បក្សកុម្មុយនិស្តឥណ្ឌូចិន។ សូម្បីតែលក្ខន្តិកៈរបស់បក្សក៏វៀតណាមជាអ្នកសរសេរឲ្យដែរ រួចទើបយកមកបកប្រែជាភាសាខ្មែរ។
- មួយក្រុម រួមមាន សឺន ង៉ុកមិញ, កែវ មុន្នី, ម៉ី ផូ, រ័ត្ន សាមឿន, ប៉ែន សុវណ្ណ ជាដើម បានរត់ទៅប្រទេសវៀតណាម។
- ក្រុមទីពីរ រួមមាន ទូ សាមុត, សៀវ ហេង, នួន ជា, សោ ភឹម ជាដើម នៅបន្តសកម្មភាពជាសម្ងាត់ នៅក្នុងប្រទេសកម្ពុជា។
- ក្រុមទីបី រួមមាន កែវ មាស, នន សួន, ប៉ែន យុទ្ធ ជាដើម បានបង្កើតជាគណបក្សស្របច្បាប់មួយ ឈ្មោះថា “គណបក្សប្រជាជន” ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ។ ក៏ប៉ុន្តែ ក្រុមទាំងបីនេះនៅតែបន្តទាក់ទងគ្នាជាប្រចាំ។
បដិវត្តន៍ខ្មែរក្រហមក្រោយរដ្ឋប្រហារឆ្នាំ១៩៧០
ចិន ជើងមួយចង់ជាន់ទូកពីរ
ប្រជាប្រិយភាពសម្តេច នរោត្តម សីហនុ ចំណេញដល់ពួកខ្មែរក្រហម
មិត្តក្លាយជាសត្រូវ
ខ្មែរក្រហមទល់នឹងកងទ័ពអាមេរិក
អាមេរិកដក ខ្មែរក្រហមចូល
រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ
ខៀវ សំផន
សភាតំណាងប្រជាជនបដិវត្តន៍កម្ពុជា
នួន ជា ប្រធាន
ឈិត ជឿន ហៅ ម៉ុក អនុប្រធាន
ប៉ុល ពត ជានាយករដ្ឋមន្រ្តី
ឈឹម សាមោក ជានាយកខុទ្ទកាល័យនាយករដ្ឋមន្រ្តី
អៀង សារី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស
សុន សេន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ
វន វ៉េត ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច
រដ្ឋមន្រ្តី
ហ៊ូ នឹម រដ្ឋមន្រ្តីក្រសួងឃោសនាការ និងព័ត៌មាន
អៀង ធីរិទ្ធិ (ប្រពន្ធរបស់ អៀង សារី) ជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច
យុន យ៉ាត (ប្រពន្ធរបស់ សុន សេន) ជារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងអប់រំ
ជួន ជឿន រដ្ឋមន្រ្តីក្រសួងសុខាភិបាល
ជួន ម៉ុម រដ្ឋមន្រ្តីទទួលបន្ទុកផ្នែកវិទ្យាសាស្រ្ត
កង ចាប រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
ចេង អន រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម
នន សួន រដ្ឋមន្រ្តីក្រសួងកសិកម្ម
កុយ ធួន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
តូច ភឿន រដ្ឋមន្រ្តីក្រសួងសាធារណការ
រចនាសម្ព័ន្ធបក្សកុម្មុយនិស្តកម្ពុជា
ប៉ុល ពត លេខាបក្ស
នួន ជា អនុលេខាបក្ស
អៀង សារី សមាជិក
សោ ភឹម សមាជិក
វន វ៉េត សមាជិក
គណៈកម្មាធិការមជ្ឈិមបក្ស (១០រូប)
ប៉ុល ពត
នួន ជា
អៀង សារី
សោ ភឹម
វន វ៉េត
សុន សេន
ឈិត ជឿន ហៅម៉ុក
ខៀវ សំផន
ញឹម រស់
កែ ពក
១ ភូមិភាគនិរតី ឬភូមិភាគ៤០៥
ទី២ ភូមិភាគបូព៌ា ឬភូមិភាគ២០៣
ទី៣ ភូមិភាគពាយ័ព្យ ឬភូមិភាគ៥៦០
ទី៤ ភូមិភាគឧត្តរ ឬភូមិភាគ៣០៣
ទី៥ ភូមិភាគកណ្តាល
ទី៦ ភូមិភាគបស្ចិម ឬភូមិភាគ៤០១
ទី៧ ភូមិភាគឦសាន ឬភូមិភាគ១០៨
មហាយក្សចិននិងស្មារតីទទួលខុសត្រូវជាលក្ខណៈអន្តរជាតិ
យកលក្ខន្តិកៈជាមហាអំណាចពិភពលោក មានមធ្យោបាយពីរសំខាន់ដែលប្រទេសជប៉ុនពុំមាន។ នោះគឺ ចិនជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ហើយចិនក៏ជាមហាអំណាចនុយក្លេអ៊ែរដែរ។ ម្ល៉ោះហើយ នៅក្នុងនយោបាយការបរទេសរបស់ខ្លួន ទីក្រុងប៉េកាំងដែលកំពុងបន្តលេចត្រដែតឡើងនៅលើឆាកអន្តរជាតិ ត្រូវតែអភិវឌ្ឍការផ្តោះប្តូរសេដ្ឋកិច្ចជាឧភតោភាគី ហើយទន្ទឹមនេះ ក៏ត្រូវប្រឹងប្រែងជួយរក្សាស្ថិរភាពនៃប្រព័ន្ធអន្តរជាតិដែរ តាមរយៈការពង្រឹងលក្ខណៈពហុភាគីនិយមនិងពហុប៉ូលនៃពិភពលោកបច្ចុប្បន្ន។
នៅក្នុងន័យដូចគ្នាអ៊ីចឹងដែរ ទ្វីបអាមេរិកខាងត្បូងបានក្លាយទៅជាដៃគូសេដ្ឋកិច្ចទី៣របស់ប្រទេសចិន ដោយទំហំនៃការផ្តោះប្តូរបានកើន គិតជាទឹកប្រាក់ដល់ទៅ១៤ ០០០០លានដុល្លារ នៅឆ្នាំ២០០៨។ នៅអាមេរិកខាងត្បូង ចិនដាក់ទុនរកស៊ីនៅលើវិស័យរ៉ែនិងប្រេងកាត លក់សម្លៀកបំពាក់ និងគ្រឿងElectroniqueទៅឲ្យបណ្តាប្រទេសអាមេរិកខាងត្បូង និងទិញពីប្រទេសទាំងនេះមកវិញ នូវផលិតផលកសិកម្មនិងវត្ថុធាតុដើម។ អ៊ីចឹងហើយ បានជាតាំងពីឆ្នាំ២០០៨មក ចិនបានក្លាយជាដៃគូសេដ្ឋកិច្ចទី១របស់ប្រទេសប្រេស៊ីល ជំនួសសហរដ្ឋអាមេរិក។
ការពារផលប្រយោជន៍របស់ខ្លួន និងការទទួលខុសត្រូវរបស់ខ្លួន ឲ្យសមជាមហាអំណាចពិភពលោក។ ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក សំខាន់ណាស់សម្រាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ពីព្រោះនៅម្ខាងចិនត្រូវការទីផ្សារសហរដ្ឋអាមេរិក និងនៅម្ខាងទៀតអាមេរិកត្រូវការលុយច្រើនសន្ធឹកសន្ធាប់របស់ចិនដែលជាប្រទេសសម្បូណ៌សញ្ច័យធន។
សហរដ្ឋអាមេរិកអះអាងថា នយោបាយរក្សាតម្លៃប្រាក់យ័នចិនឲ្យនៅថោកជ្រុល យ៉ាងតិច២០% ថោកជាងតម្លៃពិតប្រាកដរបស់វា បង្កឲ្យមានការប្រកួតប្រជែងមិនស្មោះត្រង់។ ពីព្រោះ ធ្វើយ៉ាងនេះ និងដោយសារតែកម្លាំងពលកម្មនៅក្នុងប្រទេសចិនមានតម្លៃថោក ថ្នាក់ដឹកនាំទីក្រុងប៉េកាំង អាចលក់ផលិតផលទៅក្រៅប្រទេសក្នុងតម្លៃថោកមែនទែន។
ម្ល៉ោះហើយបានជា ទាំងសហរដ្ឋអាមេរិកនិងទាំងសហភាពអឺរ៉ុប ចេះតែទាមទារឲ្យចិនដំឡើងតម្លៃប្រាក់យ័ន។ ក៏ប៉ុន្តែត្រង់នេះ ថ្នាក់ដឹកនាំចិនក៏ពិបាកជ្រើសរើសដែរ។ ផលប្រយោជន៍របស់ជាតិ តម្រូវឲ្យទីក្រុងប៉េកាំងបន្តបដិសេធមិនព្រមដំឡើងតម្លៃប្រាក់យ័ន។ ទន្ទឹមនេះ ថ្នាក់ដឹកនាំចិនដឹងថា នយោបាយរក្សាតម្លៃប្រាក់យ័នឲ្យនៅថោកជ្រុលបែបនេះ គំរាមស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ និងធ្វើឲ្យការផ្តោះប្តូរពាណិជ្ជកម្ម នៅលើឆាកអន្តរជាតិ បាត់បង់តុល្យភាព។
មែនទែនទៅ ការពិតមិនអ៊ីចឹងទាំងស្រុងទេ។ ថ្នាក់ដឹកនាំចិនយល់ណាស់ថា ខ្លួនគ្មានជម្រើសអ្វីក្រៅពីបង្កើនស្មារតីទទួលខុសត្រូវនៅចំពោះមុខពិភពលោក នាពេលដែលប្រទេសរបស់ខ្លួនលេចត្រដែតឡើងកាន់តែច្បាស់នៅលើឆាកអន្តរជាតិ។ ក៏ប៉ុន្តែ សម្រាប់ទីក្រុងប៉េកាំង នៅមានច្រើនណាស់បញ្ហាដែលខ្លួនត្រូវដោះស្រាយជាអាទិភាព ដូចជាការ ធ្វើកំណែទម្រង់សេដ្ឋកិច្ចនិងនយោបាយ ការកាត់បន្ថយវិសមភាពក្នុងសង្គម ការបន្តពង្រឹងអនុត្តរភាពនៃប្រទេសនៅក្នុងទ្វីបអាស៊ី ដើម្បីនៅទីបំផុត ក្លាយជាមហាអំណាចពិភពលោក ដែលមានស្មារតីទទួលខុសត្រូវខ្ពស់។ ថ្នាក់ដឹកនាំចិនដឹងទៀតថា ការស្លាប់រស់របស់គណបក្សកុម្មុយនិស្ត អាស្រ័យទាំងស្រុងនឹងជ័យជំនះឬបរាជ័យនៃការអនុវត្តន៍ផែនការទាំងអស់នេះ។
ហេតុអ្វីបានជាអង់គ្លេសមិនព្រមទទួលយកសន្ធិសញ្ញាថ្មីរបស់អឺរ៉ុប?
ការបោសសម្អាតផ្ទៃក្នុងបក្សកុម្មុយនិស្តកម្ពុជា
ប្រេស៊ីលជាយក្សដែលទើបងើបពីដំណេក
ធំជាងគេមួយនេះនៃទ្វីបអាមេរិកឡាទីន ប្រៀបដូចយក្សមួយ ដែលក្រោយពីបានដេកលក់ យូរឆ្នាំ បើកភ្នែក ងើបឈរឡើង ហើយសម្លឹងមើលទៅឆ្ងាយ ពីព្រោះចង់មានអំណាចនៅ ក្នុងតំបន់ និងនៅក្នុងពិភពលោក។
កាលពីឆ្នាំ២០០២ នៅពេលដែល លុយឡា បានឡើងមកកាន់តំណែងប្រធានាធិបតី ប្រេស៊ីលជាប្រជាជាតិមួយដែលត្រូវបានគេវាយតម្លៃថា អត់ផ្លូវ និងគ្មានអនាគត។
បរិភាគនៅលើទីផ្សារផ្ទៃក្នុង រៀងរាល់ឆ្នាំ រដ្ឋាភិបាលសម្រេចដំឡើងប្រាក់ខែអប្បបរមាដែល
កើនរហូតដល់ទៅ៥៤% ក្នុងចន្លោះឆ្នាំ២០០៣ និង២០១០។ ជាលទ្ធផល ក្នុងរយៈពេលតែ ៨ឆ្នាំប៉ុណ្ណោះ ប្រជាជនប្រេស៊ីលរហូតដល់ទៅ២៤លាននាក់បានចេញរួចផុតពីភាពក្រីក្រ ហើយទន្ទឹមជាមួយគ្នានេះ ៣១លាននាក់បានក្លាយជាអ្នកវណ្ណៈមធ្យម។
មិនតែប៉ុណ្ណោះ ក្រោមការគ្រប់គ្រងរដ្ឋរបស់លុយឡា ប្រទេសប្រេស៊ីលបង្កើតបាន ក្នុងមួយ ឆ្នាំៗ ការងារចំនួន១លាន៤សែនកន្លែង ជាមធ្យមភាគ។
ចំនួនមហាសេដ្ឋីកើនឡើងច្រើននៅចិន រុស្សី ប្រេស៊ីល និងឥណ្ឌា
ប្រេស៊ីលក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី ៦ នាំមុខអង់គ្លេស
|
|
នៅក្នុងការវាយតម្លៃរបស់វិទ្យាសា្ថន អាមេរិកនៅតែរក្សាចំណាត់ថ្នាក់មហាអំណាចសេដ្ឋកិច្ចពិភពលោក ទីមួយរបស់ខ្លួន បន្ទាប់មក គឺចិន ទី២ ជប៉ុនទី៣ អាល្លឺម៉ង់ទី៤ បារាំងទី ៥ ប្រេស៊ីលទទួលចំណាត់ថ្នាក់ទី ៦ ជំនួសអង់គ្លេស ដែលធ្លាក់មកនៅទី ៧។ បន្ទាប់មកគឺអ៊ីតាលី លេខ ៨។ លេខ៩ គឺរុស្ស៊ី ចំណែកឥណ្ឌាដែលស្ថិតនៅលេខ១១ឆ្នាំ ២០១០ បានចូលជាប់ចំណាត់ថ្នាក់លេខ ១០។ រុស្ស៊ី និងឥណ្ឌាដែលជាប្រទេសរីកលូតលាស់ថ្មី ឡើងចំណាត់ថ្នាក់ បន្ទាប់ ពីកាណាដាត្រូវខ្ទាតចេញពីតារាងរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ច ពិភពលោកទាំង ១០។
លទ្ធផលនៃការបកស្រាយសាលក្រមឡាអេអាចចេញនៅចុងឆ្នាំ២០១២
សុន្ទរកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក្នុងពិធី “ប្រកាសការអនុវត្តក្រមរដ្ឋប្បវេណី”
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ទីស្តីការគណៈរដ្ឋមន្រ្តី
រាជរដ្ឋាភិបាល កម្ពុជា ប្រកាសជាផ្លូវការ ដាក់ឱ្យអនុវត្ត ក្រមរដ្ឋប្បវេណីថ្មី
បានចុះផ្សាយក្នុង បទសម្ភាសន៍
បានបិទការបញ្ចេញមតិ នៅ ម៉ក់ រេមីសា៖ “ ការថតរូបមិនមែនជាការងាយស្រួលទេ ដើម្បីឲ្យរូបថតមួយមានតម្លៃ”
ប្រភព៖ RFI
(http://www.khmer.rfi.fr/interview-with-khmer-photographer-mak-remissa)
នៅថ្ងៃអង្គារ ទី២៧ ខែធ្នូនេះ ញឹម សុផល សូមណែនាំលោក អ្នកនាងឲ្យស្គាល់ពីជីវិតពិតរបស់លោក ម៉ក់ រេមីសា ដែលមកទល់ពេលនេះ កេរ្តិ៍ឈ្មោះរបស់លោកត្រូវបានគេស្គាល់ច្រើនតាមរយៈរូបថត។ក្រៅពីអាជីពថតរូបឲ្យទីភ្នាក់ងាររូបថតសារព័ត៌មានរបស់អឺរ៉ុប (EPA)ប្រចាំនៅកម្ពុជា លោក ម៉ក់ រេមីសា គឺជាសិល្បកររូបថត Abstrait មួយរូប ដែលមានភាពច្នៃប្រឌិតខ្ពស់ ហើយត្រូវបានទទួលស្គាល់ពីអ្នកស្រឡាញ់រូបថត ទាំងក្នុងស្រុក និងបរទេស ជាពិសេស រូបថតរបស់លោកត្រូវបានដាក់តាំងជាអចិន្ត្រៃយ៍នៅសារមន្ទីរពិព័រណ៍នៃប្រទេសសិង្ហបូរី។
ពាក្យគន្លឹះ : កម្ពុជា – សិល្បៈ
Posted on | តំណ